គួរ​ឲ្យ​ស្ញប់ស្ញែង! បង្ហាញ​មុខ​ថ្នាក់​ដឹកនាំ​កំពូល​ៗ​របស់​របស់​ហ្វាំងឡង់ ដែល​សុទ្ធ​ជា​ស្ត្រី​វ័យ​ក្មេង – Kampuchea Thmey Daily
Connect with us

KPT+

គួរ​ឲ្យ​ស្ញប់ស្ញែង! បង្ហាញ​មុខ​ថ្នាក់​ដឹកនាំ​កំពូល​ៗ​របស់​របស់​ហ្វាំងឡង់ ដែល​សុទ្ធ​ជា​ស្ត្រី​វ័យ​ក្មេង

Published

on

​ក្រោយពី​នាយក​រដ្ឋមន្ត្រី​វ័យក្មេង​របស់​ប្រទេសហ្វាំងឡង់ Sann Marin ​បានឡើង​កាន់តំណែង ក្នុង​វ័យ ៣៤ ឆ្នាំ កាលពីចុងឆ្នាំ ២០១៩ ​ធ្វើ​ឲ្យ​អ្នក​ស្រី​ក្លាយ​ជា​មេដឹកនាំ​អាយុតិចបំផុត​លើ​ពិភពលោក។ ជាមួយ​នឹង​សម្រស់ និងសមត្ថភាព​គួរ​ឲ្យ​សរសើរ​ក្នុង​វ័យ​ក្មេង បាន​ធ្វើ​ឲ្យ​នាយក​រដ្ឋមន្ត្រីដែល​​ជា​​អតីត​រដ្ឋមន្ត្រី​ផ្នែក​ដឹកជញ្ជូន​រូប​នេះ​ទទួល​​ការ​សរសើរ​ជាច្រើនពីមាហាជន។

យ៉ាង​ណា​មិញ តាម​ប្រភព​ Helsinki បាន​ឲ្យដឹង​ថា មិនមែន​មាន​តែ Sann Marin តែម្នាក់ទេដែលក្លាយជាមេដឹកនាំស្ត្រីវ័យក្មេង​ នៅមានរដ្ឋមន្ត្រី​ផ្សេងទៀតដែលមានវ័យ​ស្របាលឬតិចជាង​នាង ពួក​គេក៏សុទ្ធតែជាស្រី្តមាន​សមត្ថភាពផងដែរ។ ​ ស្ត្រីទាំងនោះ បានបង្កើតជារដ្ឋា​ភិ​បាល​ចម្រុះរបស់នា​យក​​​រដ្ឋមន្ត្រីថ្មីនៃប្រទេសហ្វាំងឡង់ នាំឲ្យកក្រើកពិភពលោក ​ដោយសារតែមានថ្នាក់​ដឹកកំពូលៗសុទ្ធតែជាស្ត្រីមានអាយុក្រោម​ ៤០ ឆ្នាំ។

ខាងក្រោមជាមេដឹកនាំស្ត្រីទាំង៤រូប៖

១. ​នាយក​រដ្ឋមន្ត្រី​ប្រទេស​ហ្វាំងឡង់ Sann Marin អាយុ ៣៥ ឆ្នាំ

២. ​រដ្ឋមន្រ្តី​ក្រសួង​អប់រំប្រទេសហ្វាំង​ឡង់ ​Li Andersson ​​អាយុ ៣​៣ ឆ្នាំ

​៣. ​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ Katri Kulmuni​ អាយុ ៣៣ ឆ្នាំ​

៤. ​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ Maria Ohisal​ អាយុ ៣៥ ឆ្នាំ​

ប្រែសម្រួល៖ មួង ពិសី

ចុចអាន៖ បង្ហាញ​មុខ​មហា​សេដ្ឋី​ដែល​ក្លាយ​ជា​អ្នក​មាន​ផ្នែក​វេជ្ជសាស្ត្រ​ប្រចាំ​ឆ្នាំ​​ ២០២០

ចុចអាន៖ រឿង​ខ្លះ​ដែល​ភរិយា​លោក DONALD TRUMP ​ធ្វើ​តាម​បេះដូង​​ប្រឆាំង​នឹង​ស្វាមី

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម