KPT+
គួរឈប់ជាបន្ទាន់! ទង្វើធម្មតាៗដែលកំពុងបំផ្លាញផែនដីដោយមិនដឹងខ្លួន
ស្បៀងអាហារ ១.៣ ប៊ីលានតោនត្រូវបានខ្ជះខ្ជាយជារៀងរាល់ឆ្នាំ ហើយសត្វជាង ១០០ លានក្បាលកំពុងងាប់ដោយសារពួកគេកំពុងស៊ីថង់ប្លាស្ទិក។ ដល់ពេលដែលយើងត្រូវបញ្ឈប់ពីសកម្មភាពដែលធ្វើឲ្យផែនដីកាន់តែដុនដាបទៅ។ យើងមិនអាចផ្លាស់ប្ដូរទម្លាប់របស់យើងភ្លាមៗនោះទេ ប៉ុន្តែយើងអាចចាប់ផ្ដើមធ្វើវាបន្តិចម្ដងដើម្បីរក្សាទុកភពផែនដីរបស់យើង។
១. កាត់បន្ថយផលិតអាហារដែលឥតបានការ

យោងតាមអង្គការស្បៀងអាហារពិភពលោកនិងនាយកដ្ឋានកសិកម្មនៃអង្គការសហប្រជាជាតិអាហារ ១ ភាគ ៣ ដែលត្រូវបានផលិតសម្រាប់ការប្រើប្រាស់ មានចំនួនប្រមាណ ១.៣ ប៊ីលានតោនត្រូវបានខ្ជះខ្ជាយជារៀងរាល់ឆ្នាំ។ ដើម្បីផលិតចំណីអាហារបានច្រើនបែបនេះរុក្ខជាតិរាប់លានដើមត្រូវបានកាប់បំផ្លាញពាសពេញពិភពលោក។ យោងតាមទិន្នន័យដែលបានរកឃើញថា ផ្លែឈើនិងបន្លែគឺជាផលិតផលដែលខ្ជះខ្ជាយបំផុត បន្ទាប់ពីអាហារសមុទ្រ។
២. ទេសចរតាមនាវា

កប៉ាល់ទេសចរណ៍គឺជាទីក្រុងអណ្ដែតទឹកមួយដ៏អស្ចារ្យបំផុត តែវាក៏កខ្វក់មិនតិចដែរ។ ទិន្នន័យមួយបានបង្ហាញថា គុណភាពខ្យល់នៅលើនាវាស្រដៀងគ្នាទៅនឹងខ្យល់នៅក្នុងទីក្រុងដែលមានកាបំពុលខ្លាំងបំផុតនៅលើពិភពលោក។ គេប៉ាន់ប្រមាណថា ជនជាតិអឺរ៉ុបជាង ៥ ម៉ឺននាក់បានស្លាប់មុនអាយុជារៀងរាល់ឆ្នាំដោយសារការបំពុលពីកប៉ាល់។ វាត្រូវបានគេរកឃើញថាកាបូនដែលជាផ្សែងពុលបានកើនឡើងបីដងនៅពេលដែលពួកគេជិះកប៉ាល់កម្សាន្ត បើប្រៀបធៀបនឹងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ អ្នកសង្កេតការណ៍ជនជាតិអាល្លឺម៉ង់បានស្ទាបស្ទង់នាវាទេសចរណ៍ចំនួន ៧៧ គ្រឿងហើយបានរកឃើញថាកប៉ាល់ ៧៦ បានប្រើប្រាស់ប្រេងឥន្ធនៈធុនធ្ងន់ដែលវាហៅថាឥន្ធនៈស្ងួតបំផុត។ លើសពីនេះទៅទៀតកប៉ាល់ទេសចរណ៍ទាំងនោះបានយកសំរាមប្រេងឥន្ធនៈនិងទឹកសំអុយចាក់ចូលក្នុងមហាសមុទ្រ។
៣. ទិញសម្លៀកបំពាក់ច្រើនពេក

ឧស្សាហកម្មម៉ូដគឺជាផ្នែកមួយនៃការបំពុលបរិស្ថានធំៗនៅលើពិភពលោក និងជាអ្នកបំពុលទឹកធំជាងគេទី ២ ។ កប្បាសនៃជាតិសរសៃដែលគេនិយមប្រើក្នុងសម្លៀកបំពាក់ក៏ជាដំណាំដែលចំណាយទឹកខ្លាំងដែរ។ បរិមាណកប្បាសដែលត្រូវការដើម្បីផលិតអាវមួយត្រូវការទឹកប្រហែល ២៧០០ លីត្រ។ ចំនួននេះគឺស្មើនឹងអ្វីដែលមនុស្សម្នាក់ផឹកក្នុងរយៈពេល ២ ឆ្នាំកន្លះ។ សរសៃសំយោគដូចជាជ័រមានឥទ្ធិពលតិចជាងទឹកច្រើនជាងកប្បាស ប៉ុន្តែចំពោះការផលិត វាបញ្ចេញឧស្ម័នពុលជាច្រើនក្នុងមួយគីឡូក្រាម។ ដូច្នេះនៅពេលដែលយើងចង់ទិញសម្លៀកបំពាក់ថ្មី សូមចងចាំថាមនុស្សម្នាក់ក្នុងចំណោម ៩ នាក់នៅទូទាំងពិភពលោកមិនមានទឹកស្អាតសម្រាប់ប្រើប្រាស់ទេ។ មនុស្សប្រហែល ៤.៦ លាននាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយសារតែការបំពុលបរិយាកាស។
៤. ចុចទឹកបង្គន់ច្រើនពេក

ស្ដាប់មើលទៅគួរឱ្យអស់សំណើចណាស់ ប៉ុន្តែតាមពិតវាមិនមែនជាតម្រូវការដែលអ្នកត្រូវបង្ហូររាល់ពេលដែលអ្នកបន្ទោបង់នោះទេ។ ការសិក្សាមួយក្នុងឆ្នាំ ១៩៩៩ បានរកឃើញថា ចុចទឹកបង្គន់មានប្រហែល ២៧% នៃការប្រើប្រាស់ទឹកក្នុងផ្ទះប្រចាំថ្ងៃរបស់មនុស្សម្នាក់ប្រៀបធៀបនឹងសកម្មភាពទឹកផ្សេងៗដូចជា បោកគក់សម្លៀកបំពាក់ដែលមានចំនួន ២២% ខណៈពេលដែលទឹកតាមផ្កាឈូកមានចំនួន ១៧% ។
៥. ចង្កឹះប្រើរួចហើយបោះចោល

ចង្កឹះដែលត្រូវបានប្រើដើម្បីបរិភោគអាហារដោយពួកអាស៊ី មានផលអវិជ្ជមានយ៉ាងខ្លាំងដល់បរិស្ថាន។ នៅក្នុងប្រទេសចិនតែមួយ ចង្កឹះដែលអាចបោះចោលបានប្រហែល ៨០ ប៊ីលានគូ និងត្រូវបានផលិតជារៀងរាល់ឆ្នាំ។ ដើម្បីឆ្លើយតបនឹងតម្រូវការដ៏សម្បើមនេះ ដើមឈើប្រហែល ៤ លានដើមត្រូវបានកាប់បំផ្លាញជារៀងរាល់ឆ្នាំ។ ការកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំនេះមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។ វានាំឱ្យមានការរញ្ជួយដីនិងទឹកជំនន់ ហើយបន្ទាប់មកគឺអាកាសធាតុដែលរីងស្ងួតនិងការឡើងកម្ដៅលើពិភពលោកផងដែរ។
៦. ផឹកកាហ្វេ

កាហ្វេគឺជាភេសជ្ជៈដែលមានប្រជាប្រិយ ហើយអត្ថប្រយោជន៍របស់វាត្រូវបានគេកត់ត្រាយ៉ាងល្អ។ ការសិក្សាមួយក៏បានរកឃើញថា ការផឹកកាហ្វេអាចជួយបង្កើនអាយុជីវិតមនុស្សបានដល់ទៅ ២ ឆ្នាំ។ ប៉ុន្តែដំណឹងអាក្រក់នោះគឺថាឧស្សាហកម្មកាហ្វេក៏អាចប៉ះពាល់ដល់បរិស្ថានដែរ។ កសិដ្ឋានកាហ្វេនៅលើពិភពលោកឥឡូវនេះបង្កគ្រោះថ្នាក់ដល់បរិស្ថានជាងពេលណាៗទាំងអស់។ គួរបញ្ជាក់ផងដែរថា ការកើនឡើងប្រជាប្រិយភាពនៃកាហ្វេបានបណ្ដាលឱ្យមានការកាប់បំផ្លាញព្រៃឈើធំៗ និងជំរុញឲ្យបាត់បង់ជីវចំរុះផ្សេងទៀត។ កែវប្លាស្ទិកដែលគេបោះចោលបន្ទាប់ពីបានប្រើប្រាស់រួច ទាំងនេះក៏រួមចំណែកដល់ការកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំដូចគ្នា។
៧. ការប្រើប្រាស់ក្រដាសសើម

ការប្រើក្រដាសសើមអាចមានភាពងាយស្រួល ប៉ុន្តែពួកវាមិនល្អសម្រាប់បរិស្ថានទេ។ នៅឆ្នាំ ២០១៥ The Guardian បានហៅពួកវាថាជា “មនុស្សអាក្រក់បំផុតនៃបរិស្ថាន”។ ក្រដាសសើមភាគច្រើនមានសារជាតិប្លាស្ទិកដែលតែងតែត្រូវបានគេបោះចូលទៅក្នុងមហាសមុទ្រ។ បន្ទាប់មកក្រដាសសើមទាំងនោះអាចត្រូវបានស៊ីដោយសត្វសមុទ្រដែលធ្វើឱ្យពួកសត្វនៅទីនោះ ឈានដល់ការបាត់បង់ជីវិត។ មនុស្សជាច្រើនបានបោះវាចោលនៅក្នុងបង្គន់ ហើយបណ្ដាលឱ្យស្ទះលូ ក្នុងនោះវាប្រហែល ៩៣% នៃការស្ទះ។ ក្រៅពីនោះ ក្រដាសជូតទាំងនេះភាគច្រើនមានផ្ទុកនូវសារធាតុគីមីគ្រោះថ្នាក់ដែលអាចបណ្ដាលឱ្យមានកន្ទួលរមាស់នៅពេលយើងប្រើ។
៨. ការប្រើប្រាស់ថ្មពិល

ថ្មដែលយើងធ្លាប់ប្រើប្រាស់រួមមាន ថ្មនាឡិកា ម៉ាស៊ីនគិតលេខ ហើយសូម្បីតែថ្មដែលអាចសាកបាន ដែលយើងប្រើនៅក្នុងកុំព្យូទ័រយួរដៃ ទូរសព្ទ និងឧបករណ៍ផ្សេងទៀត សុទ្ធតែមានគ្រោះថ្នាក់ខ្លាំងដល់បរិស្ថាន។ ពួកវាមានសារធាតុបំពុលខ្លាំងដូចជា Cadmium, Lead, Zinc, Manganese ដែលជាអាស៊ីដនៅក្នុងអាគុយ។ នៅពេលដែលយើងបោះចោលថ្មទាំងនេះគឺដូចជាយើងកំពុងតែបំពុលបរិយាកាស ពីព្រោះសារធាតុទាំងនោះវានិង ចាប់ផ្ដើមរលួយហើយបញ្ចេញឧស្ម័នដែលនាំឱ្យមានកម្ដៅលើផែនដី។ សារធាតុគីមីដែលបង្កគ្រោះថ្នាក់ទាំងនេះក៏ត្រូវបានស្រូបយកដោយដីនិងបង្កឱ្យមានការបំពុលដីដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់បន្លែនិងអាយុជីវិតរបស់ដី។
៩. កាត់បន្ថយឧបករណ៍កោរ

របាយការណ៍នាពេលថ្មីៗនេះបានបង្ហាញថា ក្នុងឆ្នាំ ២០១៨ អតិថិជននៅអាមេរិកចំនួន ១៦៣ លាននាក់បានប្រើឡាមរួចបោះចោល។ ឡាមទាំងនោះត្រូវបានផលិតចេញពីប្លាស្ទិកនិងជ័រកៅស៊ូដែលមិនអាចបម្លែង ហើយភាគច្រើនជាកន្លែងចាក់សំរាម ហើយមិនត្រូវយកទៅកែច្នៃទៀតឡើយ។
តើយើងគិតថា ខ្លួនយើងអាចធ្វើអ្វីបានខ្លះ បន្ទាប់ពីអានអត្ថបទនេះរួច ដើម្បីបញ្ឈប់ការប្រែប្រួលអាកាសធាតុនិងជួយការពារបរិស្ថាន?
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ មនុស្សជាតិដ៏អស្ចារ្យទាំង៥រូបក្នុងប្រវត្តិសាស្ត្រការពារបរិស្ថាន
ចុចអាន៖ ហេតុអ្វីក៏មហាសេដ្ឋីល្បីៗ និយមទិញរបស់ចាស់ៗ យកមកកែច្នៃ

-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច