Connect with us

KPT+

ស្រ្តេសខ្លាំង ក្នុងអំឡុងពេលធ្វើការយ៉ាងណាក៏ដោយ ប្រើវិធីនេះនឹងធូរស្បើយបានខ្លះ

បានផុស

នៅ

ស្ត្រេសគឺជាស្ថានភាពនៃអារម្មណ៍តានតឹង ហើយវាអាចកើតមានចំពោះមនុស្សគ្រប់គ្នា មិនរើសភេទ អាយុ និងពេលវេលាឡើយ។ ប្រសិនបើយើងកំពុងប្រឈមមុខនឹងបញ្ហា ដែលអាចនាំឲ្យ​មាន​អារម្មណ៍​មិន​ស្រួល​ការ​ថប់​បារម្ភឬ​សម្ពាធ​នោះ​អាច​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ដោយ​មិន​ដឹង​ខ្លួន។

ខាងក្រោម​ ជាវិធីកាត់បន្ថយភាពតានតឹង ជួយឲ្យ​យើង​ធ្វើការបានរលូនជាងមុនជា​រៀងរាល់ថ្ងៃ។

១ រៀបចំ​ផែនការ​ និង​ពេល​វេលា​មុន​ពេល​ចាប់ផ្ដើម​ការងារ​ជា​រៀងរាល់ថ្ងៃ មុន​ពេល​អ្នក​ចាប់ផ្ដើម​អង្គុយ​លើ​កៅអី​​ ចាប់កាន់ការងារ​រៀងរាល់ព្រឹក។ សូម​ចំណាយ​ពេល​រៀបចំ​ផែនការ​ថ្ងៃធ្វើការ ៨ ម៉ោង ​រយៈពេល ១០ នាទីសិន (ឬ​មាន​បញ្ជី​ដែល​ត្រូវធ្វើឲ្យ​ហើយ។ គោលការណ៍​នេះ គឺ​រៀបចំ​ជីវិត​និង​គំនិត​ផ្ទាល់ខ្លួន​មុន​ពេល​អ្នក​ចាប់ផ្ដើម​ធ្វើការ​ នោះ​នឹង​បង្ហាញ​យើង​ពីអ្វី​ដែល​ត្រូវធ្វើនៅថ្ងៃនេះ ​តើ​មាន​អ្វី​បន្ទាប់? វាក៏​មិន​ខុស​អី​ពី​កាល​យើង​នៅ​រៀន ​ហើយត្រូវ​រៀប​កាលវិភាគ​សម្រាប់​រៀន​ស្អែក​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ ផ្លាស់ទី​រាងកាយ​របស់​យើង ជា​ញឹកញាប់​យើង​អាច​មាន​អារម្មណ៍​តានតឹង​ខ្លាំង​ មិន​អាច​គិត​អ្វី​បាន​រហ័ស​ទាន់​ពេល។ដូច្នេះ​ សូម​ចាប់ផ្ដើម​ធ្វើការ​ផ្លាស់ប្ដូរ​ចលនា​រាងកាយ​​​ ឲ្យ​មាន​ថាមពល​និង​ស្រស់ស្រាយ​មកវិញ​ ដោយ​ចេញ​ពីតុ​ ហើយ​ដើរ​លាត​សន្ធឹង​ ឬធ្វើ​ចលនា​ដៃ​ជើង និង​ដើរ​ឡើង​ចុះ​ជណ្ដើរ​ពីរ​បី​ដង។ ប្រសិនបើ​ធ្វើការ​នៅផ្ទះ​ យើង​ក៏​​អាច​ឆ្លៀត​លេង​ជាមួយ​សត្វ​ចិញ្ចឹម​ក៏​បាន។

សកម្មភាព​ទាំង​នោះ​ នឹង​ជួយ​រំញោច​អ័រម៉ូន​នៃ​សុភមង្គល​ ក្នុង​ការ​ធ្វើការ​ឲ្យ​រហ័ស​ និង​មាន​ភាព​ឈ្លាសវៃ​ជាង​មុន។

៣ សមាធិ​នៅ​ពេល​ណា​ក៏​បាន ខណៈ​យើង​កំពុង​មាន​ស្រ្តេស ​សម្ពាធ​នៅ​ពី​មុខ​អ្នក​ បញ្ហា​អស់​នេះ​នឹង​នាំ​យើង​ឲ្យ​ឆាប់​អស់​កម្លាំង។ កុំរុញ​ច្រាន​ខ្លួនឯង​ទៅ​កាន់​ស្រេ្តស​ ព្រោះ​អ្នក​កំពុង​លង់​ក្នុង​ភាព​តឹង​ស្រាប់​ហើយ។ យក​ល្អ​គួរ​តែ​ដោះស្រាយ​ជាមួយ​​​ជាមួយ​វា​ ដោយ​ការ​ធ្វើ​សមាធិ ៥ នាទី ​គឺ​គ្រប់គ្រាន់​ហើយ។

៤ មើល​ភាពយន្ត​ និង​ស្ដាប់​តន្ត្រី​ ឬ​លេង​ហ្គេម​ក្រោយ​សម្រាក ដោយសារ​យើង​​បាន​ចំណាយ​ពេលយូរ​ ក្នុង​ការ​ធ្វើការ។ ត្រូវចេះឆ្លៀតយកពេលទំនេរមកធ្វើរឿងដែលនាំឲ្យអារម្មណ៏​យើងសប្បាយ និងធូរស្បើយខ្លះៗ។ ប្រសិនបើ​យើង​នៅ​បន្តធ្វើការ​ទាំងទទឹងទិស ​ហើយ​នៅពេលដែលរាងកាយ​មិនព្រមធ្វើវា​ នោះនឹងធ្វើ​ឲ្យ​យើងស្ថិតក្នុងរបៀប​នាំ​សម្ពាធ​ខ្លួនឯង​ ​កាន់​តែ​តានតឹង​ជាងមុន។ ដូច្នេះ ឈប់សំរាក ហើយ​អង្គុយមើលភាពយន្ត​ ស្តាប់តន្ត្រី លេងហ្គេម ឬអានសៀវភៅ ដែល​អ្នកចូលចិត្ត។ រីករាយនឹងអ្វីដែល​យើង​កំពុងធ្វើ។ ចងចាំថា​ យើង​ស្រឡាញ់ការងាររបស់យើង ​ប៉ុន្តែកុំភ្លេចស្រឡាញ់ខ្លួនឯងផង។

៥ ឆ្លៀត​គេង​ថ្ងៃ នៅ​អាស៊ី​ ការ​គេង​ពេល​ថ្ងៃជួយ​ឲ្យ​ស្រួល​ខ្លួន ​ក្រោយចប់​ម៉ោង​ការងារ​ តែក៏មាន​ការ​​យល់​ច្រឡំ​ថា​ យើង​ខ្ជិល​ធ្វើការ​ ប៉ុន្តែ​នៅ​លោក​ខាងលិច​​​ផ្សេង​ទៀត ​វា​ជា​វប្បធម៌​នាំ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ ​មុន​ធ្វើការ​ ​ឬ​ការងារ​ផ្សេង​ទៀត។ អ្នកខ្លះ​អាចមិនស៊ាំ​នឹង​ការ​គេងពេលថ្ងៃឡើយ ប៉ុន្តែ​ការ​គេង​ពេល​ថ្ងៃ​ អាច​ជួយ​ជួយ​បង្កើន​ផលិតភាព​ និង​បង្កើន​សុភមង្គល​ឲ្យអាយុ​យឺនយូរ៕

ប្រែសម្រួល៖​ សាង ស្រីល័ក្ខ

ចុចអាន៖ការងារក៏ស្ដ្រេស ដេកក៏អត់លក់ សំពាធឈាមខ្ពស់ទៀត ប្រយ័ត្នឆាប់ស្លាប់

ចុចអាន៖គន្លឹះ ៥ យ៉ាង វាយបំបែកជញ្ជាំងស្ត្រេសដោយខ្លួនឯង ដើម្បីយកភាពរីករាយឱ្យជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

​ដំណើរការ​សាងសង់សណ្ឋាគារផ្កាយ ៥ និង មជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃ ៥៧៤ លានដុល្លារ នៅខេត្ត​ព្រះសីហនុ បន្តវឌ្ឍនភាព​​ទៅមុខ​

ព័ត៌មានជាតិ៧ នាទីutes មុន

មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ផ្តល់ជូនការពិនិត្យ និងព្យាបាលបកបាយភ្នែក ដោយឥតគិតថ្លៃរយៈពេល ១ខែ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

បទ​ឈប់បាញ់​អាច​ដួល​រលំ ក្រោយ​អ៊ីស្រាអែល បាញ់​មនុស្ស​ស្លាប់​២​នាក់​នៅ​ហ្គាហ្សា

ជីវិតកម្សាន្ដ១១ នាទីutes មុន

អាជីព Angelababy កំពុងស្ថិតក្នុងស្ថានភាពអស់សង្ឃឹមខ្លាំង

ព័ត៌មានជាតិ១៤ នាទីutes មុន

នាយករដ្ឋមន្ត្រីឱ្យបញ្ឈប់ការប្រើពាក្យសម្ដីអសីលធម៌ ខ្វះការគោរពចំពោះស្រ្តី

សន្តិសុខសង្គម១២ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១៧ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម២៣ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ជីវិតកម្សាន្ដ២ ម៉ោង មុន

Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម