Connect with us

KPT+

មូលហេតុ​ដែល​តូប ​អង្គរ​លក់​ផាក់ឡូវ​តាម​ផ្លូវ អាច​ឈរ​ជើង​បាន​ជាង១៥ឆ្នាំ

បានផុស

នៅ

បងស្រី ថន វន្តធា ដែល​ជា​ម្ចាស់​តូប​អង្គរ បាន​និយាយ​ទាំង​ញញឹម​ពព្រាយ​ថា ​មូលហេតុ​ដែល​តូប​អង្គរ​លក់​ផាក់ឡូវ អាច​ឈរ​ជើង​បាន​ជាង​១៥ឆ្នាំ​មកនេះ ក៏ ព្រោះ​តែ​រសជាតិ​មិន​ប្រែប្រួល ​មាន​អនាម័យ​ក្នុង​ការ​វេច​ខ្ចប់ ​ជា​ពិសេស​នោះ​គឺ​សេវាកម្ម​និង​សម្ដី​រួសរាយ​រាក់ទាក់​ពី​ម្ចាស់​តូប​ ព្រមទាំង​បុគ្គលិក​ប្រចាំ​តូប​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បងស្រី​ ថន វន្តធា ដែល​ជា​ម្ចាស់​តូប ​កំពុង​កាប់​សាច់​ផាក់ឡូវ​ជូន​ភ្ញៀវ​បាន​និយាយ​ថា ​ចំណុច​ស្នូល​នៃ​ការ​ទាក់​ចិត្ត​ម៉ូយ​ដុំ​និង​រាយ​ពី​តូប​អង្គរ ​នោះ​គឺ​បងស្រី​លក់​ជូន​ភ្ញៀវ​មិន​គិត​រឿង​តម្លៃ​នោះ​ទេ។ មិន​ថា​អ្នក​ទិញ​នោះ​គេ​ទិញ​តិច​ឬ​ច្រើន​ គ្រប់យ៉ាង​គឺ​ពួកគេ​សុទ្ធ​តែ​ជា​អតិថិជន​យើង​ទាំង​អស់។

បងស្រី​ ថន វន្តធា ដែល​ជា​ម្ចាស់​តូប ​កំពុង​កាប់​សាច់​ផាក់ឡូវ​ជូន​ភ្ញៀវ​បាន​និយាយ​ថា ​ចំណុច​ស្នូល​នៃ​ការ​ទាក់​ចិត្ត​ម៉ូយ​ដុំ​និង​រាយ​ពី​តូប​អង្គរ ​នោះ​គឺ​បងស្រី​លក់​ជូន​ភ្ញៀវ​មិន​គិត​រឿង​តម្លៃ​នោះ​ទេ។ មិន​ថា​អ្នក​ទិញ​នោះ​គេ​ទិញ​តិច​ឬ​ច្រើន​ គ្រប់យ៉ាង​គឺ​ពួកគេ​សុទ្ធ​តែ​ជា​អតិថិជន​យើង​ទាំង​អស់។

ជា​ពិសេស​នោះ​​គឺ​ឲ្យ​តែ​ដល់​រដូវ​បុណ្យ​ទាន​សែន​ចិន​ម្ដងៗ ម៉ូយៗ​ដែល​ជាប់ចិត្ត​នឹង​រសជាតិ​សាច់ខ្វៃ​របស់​បងស្រី ​តែងតែ​កុម្ម៉ង់​មុន​ថ្ងៃ​សែន​សឹង​ធ្វើ​មិន​ទាន់។ ចំណុច​ដែល​ម៉ូយ​ប្រចាំ​ហាង​មិន​ងាករេ​ទៅ​ណា​នោះ​គឺ​ ការ​បញ្ចុះ​តម្លៃ​ជូន​ជា​ពិសេស​ ​ប្រសិន​បើ​អតិថិជន​ទិញ​ច្រើន​គួរ​សម។

បងស្រី​ក៏​បាន​បន្ថែម​ទៀត​ថា ​មុខរបរ​មួយ​នេះ​បាន​បង្រៀន​គាត់​ឲ្យ​ដឹង​ពី​តិចនិក​នៃ​ការ​លក់​ ដឹង​ពី​តម្រូវការ​នៃ​រសជាតិ​ដែល​ភ្ញៀវ​ចង់​បាន។ ជា​ពិសេស​នោះ​គឺ​តាំង​ពី​មិន​ចេះ​លក់​រហូត​ក្លាយ​ជា​អ្នក​ស្ទាត់​ជំនាញ​ក្នុង​នាម​ជា​មនុស្ស​ស្រី​ដែល​មាន​គ្រួសារ។

ជាមួយគ្នា​នេះ​ដែរ​ ម្ចាស់​តូប​អង្គរ​បាន​បញ្ជាក់​ថា ក្នុង​តូប​អង្គរ​ទាំងពីរ​តូប​នេះ ​មាន​មនុស្ស​សរុប៩នាក់ ហើយ​គ្រប់គ្នា​ត្រូវ​បែងចែក​តួនាទី​គ្នា​រៀងៗ​ខ្លួន និង​ត្រូវ​ក្រោក​នៅ​ម៉ោង៤ទាប​ភ្លឺ​ ដើម្បី​ធ្វើ​សាច់​ផាក់ឡូវ​ឲ្យ​ទាន់​តម្រូវការ​ភ្ញៀវ​បាន​កុម្ម៉ង់។

បងស្រី វន្តធា បន្ថែម​ជា​ចុងក្រោយ​ថា អ្វី​ដែល​សំខាន់ ក្នុង​ការ​ឲ្យ​មុខរបរ​រកស៊ី​បាន​រីកចម្រើន​ទៅមុខ ម្ចាស់​អាជីវកម្ម​ត្រូវ​តែ​គិត​ពី​តម្រូវការ​អតិថិជន​ជា​ចម្បង ជា​ពិសេស​នោះ​គឺ​រសជាតិ​និង​តម្លៃ​ឲ្យ​សម​គ្នា។ ចំណែក​គន្លឹះ​ពិសេស​មួយ​ទៀត​គឺ​ស្នាម​ញញឹម​ចំពោះ​ភ្ញៀវ​ដែល​ចូល​មក​ទិញ​​ មិន​ថា​គេ​ជា​នរណា ​គ្រប់គ្នា​ដែល​ចូល​មក​គឺ​សុទ្ធ​តែ​ជា​ភ្ញៀវ​ទាំងអស់៕

អត្ថបទ៖មេឃខៀវ

ចុចអាន​៖មានសំឡេង) ខ្ញុំឃើញភ្ញៀវរត់ចេញប្រសាច ស្ថានការណ៍ក្លាយជាច្របូកច្របល់ ពួកយើងភាន់ភាំង…

ចុចអាន៖ដូវ​ត្រជាក់ ​ស្គាល់អាហារ​ដែល​​ជួយ​បង្កើន​កម្រិត​វីតាមីន D ដល់​រាង​កាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម