KPT+
គន្លឹះ ៥ យ៉ាង ជួយឲ្យមានកូនតាមចិត្តចង់បាន
មួយក្នុងចំណោមផែនការជីវិតជាប្តីប្រពន្ធ គឺចង់បានកូនចំពេលវេលាសមរម្យមួយដែលខ្លួនកំណត់ ប៉ុន្តែមិនដឹងធ្វើយ៉ាងណាអាចមានកូនតាមផែនការគ្រោងទុកបាន។ ពិចារណា ៥ ចំណុចរបស់ “Hello គ្រូពេទ្យ” ក្រែងសមបំណង។

១- រៀបចំផែនការ
មានកត្តាជាច្រើនទាក់ទងនឹងការបង្កើនឱកាសមានផ្ទៃពោះ ក្នុងនោះដូចជា៖
– ញ៉ាំអាហារមានជីវជាតិខ្ពស់ (ត្រូវដឹងពីប្រភេទចំណីគួរញ៉ាំ និងចៀសវាង)។ គន្លឹះនេះអាចសាកសួរពីគ្រូពេទ្យបាន។
– រក្សាទម្ងន់ឲ្យបានត្រឹមត្រូវ
– ហាត់ប្រាណទៀងទាត់ (ពិភាក្សាជាមួយគ្រូពេទ្យពីវិធីហាត់ប្រាណមុនពេល និងអំឡុងពេលពពោះ)
– បញ្ឈប់ទម្លាប់អាក្រក់ទាំងអស់ ដូចជា ផឹកស្រា ជក់បារី ប្រើគ្រឿងញៀន ជាដើម
– គួរចៀសវាងភេសជ្ជៈ ឬអាហារមានជាតិកាហ្វេអ៊ីន ព្យាយាមកាត់បន្ថយមកនៅត្រឹម ២០០ មិល្លីក្រាមក្នុងមួយថ្ងៃ ឬបើកាត់ផ្ដាច់ទាំងស្រុង កាន់តែល្អ។
២- ស្វែងយល់ពីវដ្តរដូវ និងថ្ងៃបញ្ចេញអូវុល
ដឹងច្បាស់ពីថ្ងៃបញ្ចេញអូវុល (មេជីវិតញី) របស់យើង ធ្វើឲ្យឱកាសមានផ្ទៃពោះកាន់តែខ្ពស់ ព្រោះជារៀងរាល់ខែ មេជីវិតញីបញ្ចេញតែម្តងប៉ុណ្ណោះ ហើយវាមានរយៈពេលចន្លោះពី ២ ទៅ ៣ ថ្ងៃ។ ត្រូវដឹងច្បាស់ថ្ងៃណាដែលអូវុលរបស់យើងបញ្ចេញ ព្រោះឱកាសមានផ្ទៃពោះអាចកើតមានក្នុងរយៈពេល ៥ ថ្ងៃមុនអូវុលបញ្ចេញ។
៣- ដឹងពេលវេលាសមរម្យរួមភេទ
រួមភេទត្រឹមត្រូវតាមពេលវេលា ក៏ជាឱកាសនាំឲ្យមានផ្ទៃពោះក្នុងកម្រិតខ្ពស់។ មានន័យថា អំឡុង ៣ ថ្ងៃដំបូងមុនអូវុលផ្ទុះបែក ព្រោះមេជីវិតបុរសអាចរស់នៅក្នុងរាងកាយមនុស្សស្រីត្រឹមរយៈពេលពី ៣ ទៅ ៦ ថ្ងៃប៉ុណ្ណោះ អ៊ីចឹងហើយអំឡុងគភ៌អាចកកើតឡើង គឺមានចន្លោះពី ៣-៦ ថ្ងៃដូចគ្នា។
បើមិនច្បាស់ថា អូវុលផ្ទុះចេញថ្ងៃណា គួររួមភេទរាល់ថ្ងៃ ដើម្បីឲ្យមានវត្តមានមេជីវិតបុរសពេលអូវុលផ្ទុះបែក។
៤- បង្កើនគុណភាពមេជីវិតបុរស
គុណភាពមេជីវិតបុរស មានសារៈសំខាន់ណាស់ក្នុងការបង្កកំណើត ព្រោះបើមេជីវិតមនុស្សប្រុសមានសុខភាពល្អ រឹងមាំ នោះអាចរស់បានក្នុងខ្លួនមនុស្សស្រីយូរជាងនេះ។ គុណភាពមេជីវិតបុរសអាចកើនបានតាមរយៈការផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃមួយចំនួនរួមមាន៖
– ឈប់ផឹកស្រា (ផឹកស្រារាល់ថ្ងៃ អាចធ្វើឲ្យកម្រិតអ័រម៉ូនភេទឈ្មោល តេស្តូស្តេរ៉ូន ក្នុងឈាម ទាំងចំនួន និងគុណភាពមេជីវិតបុរសធ្លាក់ចុះ។
– ចៀសវាងជក់បារី ឬគ្រឿងញៀន ព្រោះអាចបណ្ដាលឲ្យមេជីវិតចុះខ្សោយ ឬក៏មានភាពមិនប្រក្រតី។
– រក្សាទម្ងន់បានល្អ កុំឲ្យឡើងចុះ ក៏ជួយឲ្យគុណភាពមេជីវិតល្អប្រសើរដែរ។
– ញ៉ាំសារធាតុចិញ្ចឹមសំខាន់ៗក្នុងកម្រិតសមស្រប ដូចជា ជាតិស័ង្កសី កាល់ស្យូម វីតាមីន C វីតាមីន D និង វីតាមីន B9 (អាចពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីដឹងថា អាហារ បន្លែ ផ្លែឈើណាមានជាតិទាំងនេះ)។
– ចៀសវាងងូតទឹកក្តៅ ឬសូណា ព្រោះអាចសម្លាប់មេជីវិតទាំងនោះបាន។
គុណភាពមេជីវិតបុរសនឹងកាន់តែល្អ ហើយរឹងមាំ ប្រសិនបើយើងអាចធ្វើតាមការរៀបរាប់ខាងលើ។ ការរៀបចំបានល្អ មិនដែលអត់ប្រយោជន៍ទេ ប្រសិនយើងពិតជាព្យាយាមមែន យើងច្បាស់ជាអាចកែទម្លាប់អាក្រក់ទាំងនោះចេញបានឱកាសនៃការមានអាអូនកាន់តែខ្ពស់ជាលំដាប់។

៥- ពិគ្រោះជាមួយពេទ្យជំនាញ
មុនសម្រេចចិត្តមានផ្ទៃពោះ ត្រូវប្រាកដថាសុខភាពរបស់យើងគឺបរិបូរ ពោរពេញដោយថាមពល ដើម្បីឲ្យកូនក្នុងផ្ទៃមានសុខភាពរឹងមាំ ក៏ជួយជំរុញឱកាសបង្កកំណើតកាន់តែមានប្រសិទ្ធភាពខ្ពស់។ ដូច្នេះជំហានដំបូង យើងត្រូវពិភាក្សាពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញជាមុន ពិនិត្យសុខភាពមុនពេលចាប់ផ្តើមពពោះ ស្វែងយល់ពីចំណេះដឹងសំខាន់ៗពាក់ព័ន្ធការមានផ្ទៃពោះ៕
ចុចអាន៖កំហុសឆ្គងតូចៗ ជាទូទៅឪពុកម្ដាយតែងបង្រៀនកូនឲ្យក្លាយជាក្មេងអំនួត និងពិបាកចុះចូលសង្គម
ចុចអាន៖អ្នកចូលចិត្តញ៉ឹង ឬផ្ទាត់ស្លឹកត្រចៀកកូន ប្រយ័ត្នស្ដាយក្រោយ!

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?