Connect with us

KPT+

Johnny Dang ជានរណា? មូលហេតុអី្វបទចម្រៀងរ៉េបសព្វថ្ងៃនេះ តែងមានឈ្មោះលោក?

បានផុស

នៅ

Johnny Dang គឺជានិមិត្តសញ្ញារបស់តារារ៉េបនៅសហរដ្ឋអាមេរិក អស់រយៈពេលជាងពីរទសវត្សរ៍ ហើយលោកគឺជាអ្នកលក់គ្រឿងអលង្ការដ៏ល្បី និងជាជនអន្តោប្រវេសន៍វៀតណាម-អាមេរិក ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តារាល្បីៗ​នៅ​អាមេរិក​ដូចជា​ Beyoncé, Lil Wayne, Migos, Wale បាន​ Nelly និងឌីជេ Khaled បាន​ផលិត​វីដេអូចម្រៀង​ ដោយ​យក​ឈ្មោះ​របស់​លោក​បញ្ចូល​ក្នុង​បទចម្រៀង។

សូម្បី​បទរបស់​តារា​មម្រៀង​រ៉េប​ប្រចាំ​ស្រុក​ខ្មែរ​ លោក​ វ៉ាន់ដា​ ដែលមានចំណងជើងថា BORN THIS WAY ក៏​បាន​បញ្ចូល​ឈ្មោះ​របស់​លោក Johnny Dang ចូល​ដែរ។

លោក Dang បាន​ប្រាប់ NBC News ថា“ ខ្ញុំ​មិន​ដែល​ដឹង​អំពី​ hip-hop​ ទេ ​រហូត​ដល់​ខ្ញុំទៅ Houston ។ និយាយ​តាម​ត្រង់​ទៅ ​ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​អាច​ធំ​ដូច​ថ្ងៃនេះ​ទេ អ្វី​ដែល​ខ្ញុំ​ដឹង ​គឺ​មាន​ឱកាស​ធំ​នៅ​ទីនេះ”។

មូលហេតុ​អ្វី​ដែល​លោក Johnny Dang ក្លាយ​ស្ដេច​គ្រឿងអលង្ការ

លោក Johnny Dan គឺជា​ស្ថាបនិក​ជនជាតិ​វៀតណាម​ និង​ជា​ម្ចាស់​ក្រុមហ៊ុន​លក់​គ្រឿង​គ្រឿងអលង្ការ Johnny Dang​ & co។ លោក​ជា​ជនអន្តោប្រវេសន៍​វៀតណាម ​ដែល​មក​ពី​ខេត្ត Dak Lak ​ប្រទេស​វៀតណាម។ ឪពុក​របស់​លោក​ជា​ទាហាន​ក្នុង​កំឡុង​សង្គ្រាម​នៅ​វៀតណាម​ មុន​ពេល​ភៀសខ្លួន​ទៅ​អាមេរិកនៅឆ្នាំ ១៩៨៧។ ឪពុក​លោក Johnny បានប្រាប់លោកឲ្យ​រៀន​ធ្វើ​គ្រឿងអលង្ការ​ ខណៈ​ពេល​ដែលគ្រួសារលោកកំពុងរស់នៅវៀតណាម និងមុនពេលពួកគេជួបជុំគ្នានៅ​រដ្ឋតិចសាស់ ក្រោយបែកគ្នាអស់ពេល ៩ ឆ្នាំ។

នៅ​ពេល​ទៅ​ដល់​ទឹកដី​អាមេរិក ​លោក​បាន​ដឹង​យ៉ាង​ឆាប់រហ័ស​ថា​ មាន​ភាព​ខុសប្លែកគ្នាធំៗ រវាង​ស្ទីល​និង​បច្ចេកវិទ្យា​ដែល​កំពុង​ប្រើ​នៅ​អាមេរិក​ ធៀប​នឹង​អ្វី​ដែល​គាត់​បាន​រៀន​នៅ​វៀតណាម។

“ គ្រឿង​អលង្ការ​នៅ​អាមេរិក​ មាន​ទំហំ​ធំ​ជាង ​ជា​ពិសេស​សម្រាប់​អ្នកននិយម hip-hop។ បរិមាណ​ការ៉ាត​មាស​ដែល​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​គ្រឿងអលង្ការ​នៅ​ទីនេះ ​ក៏​មាន​ច្រើន​ជាង​នៅ​អាស៊ី​ដែរ” នេះជាសំដីរបស់ លោក Johnny បាន​ប្រាប់​ទស្សនាវដ្ដី Forbes កាលពីមុន ។

ក្រោយមក​នៅ​ពេល​មក​ដល់​ទឹកដី​អាមេរិក​មិន​បាន​ប៉ុន្មាន​ផង ​លោក​ក៏​បាន​បើកហាង​តូច​មួយ​លក់​គ្រឿងអលង្ការ។ តែ​អាជីកម្ម​ពេលនោះ​គឺមិនសូវជា​រីកចម្រើននោះទេ ​តែ​អាច​ថា​សំណាង​របស់​លោក​ដែរ​ ដោយ​បាន​ជួប Paul Wall ដែលបាន​ជួយ​ Johnny ចូល​ទៅក្នុងផ្នែកមួយនៃបទចម្រៀង hip-hop។ ចាប់តាំង​ពី​ពេល​នោះ​ មក​ភាព​ជាដៃគូ​របស់​ពួកគេ​បាន​ចាប់ផ្ដើម​ ហើយ​បន្ត​រហូត​មក​ដល់​សព្វថ្ងៃនេះ។​ ជាពិសេស មាន​​​​តារា​ចម្រៀង ​hip-hop និងតារាផ្សេងចាប់ផ្ដើមស្គាល់លោក ហើយនៅ​ពេលមាន​ទំនាក់ទំនង​និង​ការ​យល់ដឹង​ទូលំទូលាយ​នៅក្នុង​ឧស្សាហកម្ម​នេះ​​ ការងាររបស់លោកក៏មានគេទទួលស្គាល់កាន់តែច្រើន។

Paul Wall និង Johnny Dang

ចាប់ពីពេលនោះមក​ អាជីវកម្ម​របស់​លោក​​រក​ប្រាក់​ចំណូលបាន ១៣.២លានដុល្លារ​ ដែល​ធ្វើ​ឲ្យ​ទ្រព្យសម្បត្តិ​របស់​លោក​ Johnny កើនដល់ ២០ លាន​ដុល្លារ។

ភាព​ជោគជ័យ​របស់​លោក ​គឺ​ដោយសារ​តែ​លោក​តែងតែ​បន្ត​បង្កើត​នូវ​អ្វី​ដែល​ថ្មី​ជានិច្ច​ ដើម្បី​បង្កើត​ជម្រើស​កាន់​តែ​ច្រើន​សម្រាប់​អតិជន។

នេះហើយដែល Johnny Dang ឈ្មោះរបស់លោក ​ត្រូវបានរៀបរាប់នៅក្នុងបទចម្រៀងរ៉េបពេញនិយម ពីសិល្បករដែលទទួលបានពានរង្វាន់ល្បីៗដូចជា Miley Cyrus, Katty Perry, Snoop Dogg ,Beyoncé, Kanye West, Jay Z, Nicki Minaj, Lil Wayne, Cardi B, Rick Ross និងតារាផ្សេងទៀត ។ អ្នកគាំទ្រខ្លះថែមទាំងបានសាក់រូបរបស់ Johnny នៅលើដងខ្លួនទៀតផង។ លោកក៏ត្រូវបានគេឲ្យរហ័សនាមថា ជាស្ដេច គ្រឿងអលង្ការ​ ប្រចាំពិភពនៃបទរ៉េបទូទាំងពិភពលោផកដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាបាល់ទាត់រកចំណូលខ្ពស់បំផុត១០រូបរដូវកាលនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម