KPT+
“ស្ត្រេស” ធ្វើឲ្យខួរក្បាលរួមតូចនិងមានបញ្ហាធ្ងន់ធ្ងរ
កម្រិតអ័រម៉ូនស្ត្រេស (Cortisol) ឡើងខ្ពស់អាចបង្កឲ្យខួរក្បាលបាត់បង់មុខងារចងចាំ ថែមទាំងថយបរិមាណខួរក្បាលនៅមុនអាយុ ៤០ ឆ្នាំទៀតផង។
លោកស្រីសាស្រ្តាចារ្យ Sudha Seshadri និងសហការី នៃសកលវិទ្យាល័យវិទ្យាសាស្រ្តសុខភាព រដ្ឋតិចសាស់ សហរដ្ឋអាមេរិក បានតាមដានលើអ្នកស្ម័គ្រចិត្តចូលរួមការស្រាវជ្រាវជាង ២ពាន់នាក់ តាមរយៈការថតឆ្លុះខួរក្បាលដោយប្រើម៉ាញ៉េទិក និងរលកវិទ្យុ (Brain Magnetic Resonance Imaging) ព្រមទាំងពិនិត្យមើលសេរ៉ូមឈាមផងដែរ។ លទ្ធផលបានបង្ហាញថា អ្នកមានកម្រិត Cortisol ឡើងខ្លាំង ខួរក្បាលពុំអាចដំណើរការល្អលើការចងចាំ ហើយមានបញ្ហាស្រវាំងភ្នែកមើលពុំច្បាស់ បើប្រៀបធៀបអ្នកមានកម្រិត Cortisol ធម្មតា។
ការតាមដានជាបន្ទាប់ទៀត ក៏បង្ហាញឲ្យឃើញច្បាស់ថា កម្រិត Cortisol ខ្លាំងបានបន្ថយទំហំខួរក្បាលផងដែរ។ ការបង្ហាញនេះ បន្ទាប់ពីក្រុមអ្នកស្រាវជ្រាវបានពិនិត្យមើលលើខួរក្បាលផ្នែកប្រផេះ និងកំពកខួរ ជាកន្លែងមុខងារសំខាន់ឲ្យភ្នែកមើលឃើញ។ បន្ថែមពីនោះ អ្នកស្រាវជ្រាវកត់សម្គាល់ឃើញមានការប្រែប្រួលលើខួរក្បាលផ្នែកពណ៌ស ដែលពាក់ព័ន្ធនឹងអ័រម៉ូន Cortisol នៅក្នុងឈាម។
“ខួរក្បាលផ្នែកពណ៌ស ជាកន្លែងសំខាន់ទាក់ទងនឹងល្បឿននៃការយល់ដឹង ដូចនេះការឡើងកម្រិតអ័រម៉ូន Cortisol ដែលយើងបានសិក្សា គឺបង្ហាញទំនាក់ទំនង ថយចុះនៃមុខងារយល់ដឹងរបស់ខួរក្បាល”។ នេះបើតាមការអះអាងពីក្រុមអ្នកស្រាវជ្រាវ។
តាមការពន្យល់ពីមជ្ឈមណ្ឌលសុខភាព Mayo Clinic សហរដ្ឋអាមេរិក ឲ្យដឹងថា សារធាតុ Cortisol ត្រូវផលិតឡើង នៅក្នុងក្រពេញក្បែរតម្រងនោម។ ហើយសារធាតុត្រូវបានផលិតឡើងដើម្បីឆ្លើយតប ទៅពេលអាការៈស្រ្តេសកើតឡើង។ សារធាតុនេះ បង្កើនជាតិស្ករ(គ្លុយកូស) នៅក្នុងសរសៃឈាម ធ្វើឲ្យខួរក្បាលត្រូវការប្រើសារធាតុស្ករនោះ ដើម្បីដោះស្រាយបញ្ហា។
កម្រិតស្ត្រេស រយៈពេលវែង អាចបង្កឲ្យសុខភាពខូចខាតយ៉ាងធ្ងន់ធ្ងរ អាចបង្កឲ្យមានឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធបេះដូង ដង្ហើម ថ្លើម ប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធខួរក្បាលទៀតផង។
“ពួកយើងរកឃើញថា ទោះបីមនុស្សវ័យកណ្តាលក្នុងវ័យប្រហែល ៤៨ឆ្នាំ ឡើងអ័រម៉ូនស្ត្រេស Cortisol ដល់កម្រិត ៣០% អាចបង្កឲ្យទំហំខួរក្បាលកាន់តែតូច ធ្វើឲ្យដំណើរការកាន់តែខ្សោយ ដូចជា ការចងចាំ ឬការគិតជាដើម”។ នេះបើតាមសម្តីលោកស្រីសាស្រ្តាចារ្យ Sudha Seshadri ។
លោកស្រីបន្តថា “វាមិនមែនប្រែទំហំធំខ្លាំងដែលគ្រប់គ្នាអាចមើលឃើញនោះទេ តែយើងមើលឃើញភាពខុសប្លែកដែលទាក់ទងនឹងហានិភ័យខ្ពស់ជាងមុន ហើយលទ្ធផលនេះគឺជាការប្រាប់ដំណឹងឲ្យយើងប្រុងប្រយ័ត្ន។ យ៉ាងណាមិញ ការប្រែប្រួលនេះច្រើនឃើញលើមនុស្សវ័យ៤០ឆ្នាំ”។
ដោយឡែក លោក Victor Fornari វេជ្ជបណ្ឌិតផ្នែកវិកលចរិតនៃស្ថាប័នសុខភាព Northwell Health ក្រុងញូវយ៉ក បានចូលរួមក្នុងការស្រាវជ្រាវខាងលើ ឲ្យដឹងថា “ខួរក្បាលគឺសរីរាង្គមួយងាយរងការខូចខាត ហើយពេលដែលកម្រិតអ័រម៉ូនស្ត្រេស Cortisol ឡើងខ្ពស់អាចបង្កផលប៉ះពាល់អវិជ្ជមានដល់ខួរក្បាល”។
ស្ត្រេស និងភាពរវើរវាយ មានទំនាក់ទំនងគ្នា នេះបើតាមមូលនិធិ Alzheimer ដែលជាស្ថាប័នស្រាវជ្រាវវិធីព្យាបាលជំងឺរវើរវាយ របស់ចក្រភពអង់គ្លេស។ ស្ថាប័នដដែលនេះបង្ហាញថា ស្ត្រេស អាចបង្កឥទ្ធិពលដល់ប្រព័ន្ធស៊ាំរាងកាយ ឈានដល់ដំណាក់កាលកើតជំងឺរវើរវាយ។ លើសពីនេះទៀត វាមានទំនាក់ទំនងខ្លាំងទៅនឹងដំណើរបាក់ទឹកចិត្ត និងអារម្មណ៍រសាប់រសល់ បង្កហានិភ័យជំងឺរវើរវាយកាន់តែធ្ងន់ធ្ងរ។
ពាក់ព័ន្ធនឹងការស្រាវជ្រាវខាងលើនេះ សាស្រ្តាចារ្យវេជ្ជបណ្ឌិតដឹកនាំការស្រាវជ្រាវ បានស្នើឲ្យមានការសិក្សាបន្ថែមទៀត ដើម្បីបញ្ជាក់កាន់តែច្បាស់ជាងមុន។ យ៉ាងណាមិញ ការកាត់បន្ថយកុំឲ្យស្ត្រេសខ្លាំង ក្រុមវេជ្ជបណ្ឌិតខាងលើ បានណែនាំស្រដៀងគ្នា ពោលគឺឲ្យឧស្សាហ៍ធ្វើសកម្មភាពសម្រាប់រាងកាយ (កីឡា ) គេងឲ្យបានគ្រប់គ្រាន់ ធ្វើសមាធិ យ៉ូហ្គា និងកម្សាន្តដូចស្តាប់តន្រ្តី រាំ សរសេរ ឬគូររូបជាដើម ដើម្បីឲ្យអារម្មណ៍បានប្រសើរ៕
ចុចអាន៖គន្លឹះ ៥ យ៉ាង វាយបំបែកជញ្ជាំងស្ត្រេសដោយខ្លួនឯង ដើម្បីយកភាពរីករាយឱ្យជីវិត
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន