KPT+
ឪពុកម្ដាយមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន
កូនក្មេងឈ្លោះគ្នាជាមួយបងប្អូនភាគច្រើនដោយសារហេតុផលតូចតាចមួយ ជួនកាល បើកូនបងអផ្សុកទៅញោះប្អូនឲ្យយំ ចុងក្រោយប្រកែកគ្នាបែកផ្ទះ ល្វីងមុខម៉ាក់ប៉ាឯណេះវិញ។ ការប្រកែកគ្នា ឬការមិនយល់ស្របមតិជាមួយរបស់ក្មេង ជាផ្នែកមួយក្នុងការលូតលាស់របស់ក្មេង តែយើងច្បាស់ជាមិនចង់ឃើញបងប្អូនមិនត្រូវគ្នាទេ ហើយខាងក្រោមនេះជាតិចនិកម៉ាក់ប៉ាអាចអនុវត្ត ដើម្បីជួយទប់ស្កាត់ ឬកាត់បន្ថយជម្លោះរវាងកូនៗយើងបាន។
១. បង្រៀនពីការដោះស្រាយបញ្ហា

ម៉ាក់ប៉ាត្រូវតែកំណត់លក្ខណៈឲ្យម៉ឺងម៉ាត់ពីសកម្មភាពអ្វីដែលអាច និងមិនអាចធ្វើ ប្រាប់កូនឲ្យច្បាស់ៗ នៅពេលយើងដោះស្រាយជម្លោះ ឬបញ្ហាអ្វីមួយ។ ឧ. ពេលកូនៗឈ្លោះគ្នា យើងអាចប្រាប់កូនថា ការយំស្រែក ឬវាយគ្នាមិនមែនជាដំណោះស្រាយត្រឹមត្រូវ ដើម្បីបញ្ចប់ជម្លោះទេ។
២. សរសើរ ឬប្រើធម៌ត្រជាក់អប់រំកូន

ការសរសើរ ឬអប់រំកូនដោយនិយាយស្រួលបួល មិនប្រើហិង្សា ជាតិចនិកល្អមួយជួយចិញ្ចឹមកូនឲ្យមានអាកប្បកិរិយាល្អ។ ចំណុចសំខាន់នោះ គឺបង្ការកូនៗកុំឲ្យមានការប្រើដៃជើងដាក់គ្នា បន្ទាប់មកយើងអាចសរសើរកូនៗពេលឃើញពួកគេធ្វើអំពើល្អវិញ។ កូនក្មេងនៅពេលដែលយើងសរសើរពួកគេពេលធ្វើទង្វើណាមួយ អាអូនច្បាស់ឧស្សាហ៍ធ្វើវាម្ដងហើយម្ដងទៀត ដើម្បីយកចិត្តប៉ាម៉ាក់។
៣. ក្លាយជាគំរូល្អ

ម៉ាក់ប៉ាត្រូវចាំថា កូនៗរបស់យើងចាំសង្កេតរាល់ទង្វើដែលយើងធ្វើទាំងអស់ ហើយរៀនត្រាប់តាម។ បើយើងចង់ឲ្យកូនមានចរិតល្អ យើងខ្លួនឯងផ្ទាល់ត្រូវព្យាយាមបង្ហាញថាតើអ្វីទៅជាទង្វើល្អ និងចរិតល្អ ហេតុនេះហើយការឈ្លោះប្រកែកគ្នា ឬប្រើពាក្យសម្ដីមិនសមរម្យនៅមុខកូនមិនមែនជាគំរូល្អ ដើម្បីឲ្យអាអូនលូតលាស់ឡើងមានចរិតល្អឡើយ។
៤. ផ្ដល់ឲ្យកូនស្មើភាពគ្នា

ការកាន់ជើងកូនម្នាក់ ហើយស្ដីឲ្យកូនម្នាក់ទៀតជាទម្លាប់អាក្រក់របស់ម៉ាក់ប៉ាដែលកូនៗស្អប់បំផុត ព្រោះសម្រាប់កូនៗ ទង្វើនេះជាការលម្អៀង បង្ហាញថា ស្រលាញ់កូនមួយជាងកូនមួយទៀត។ ការលម្អៀង អាចបណ្ដាលឲ្យមានការបែកបាក់ទំនាក់ទំនងរវាងបងប្អូន ឬនៅក្នុងគ្រួសារទាំងមូល។ ហេតុនេះ នៅពេលកូនៗឈ្លោះ មុននឹងស្ដីឲ្យកូនម្នាក់ជួយកូនម្នាក់ ម៉ាក់ប៉ាគួរតែនិយាយមួយៗរកហេតុផល ធ្វើយ៉ាងណាឲ្យកូនៗទទួលបានភាពស្មើគ្នា (ឧ. បើដាក់ទណ្ឌកម្ម ដាក់ទាំងអស់ បើមិនដាក់ មិនដាក់ទាំងអស់ ចៀសវាងការគិតខុសរបស់កូន)៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អ្នកចូលចិត្តញ៉ឹង ឬផ្ទាត់ស្លឹកត្រចៀកកូន ប្រយ័ត្នស្ដាយក្រោយ!
ចុចអាន៖ ក្មេងលូតលាស់មិនល្អ មិនសូវឆ្លាត អាចមកពីមូលហេតុទាំងនេះ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក