KPT+
តើប្រទាលដែលកំពុងល្បីមានចំណុចពិសេសអ្វីខ្លះ បានជាគេនិយមយ៉ាងនេះ?
ពីរបីថ្ងៃមកនេះ ប្រទាលបាតដៃ កំពុងបង្អើលអ្នកលេងហ្វេសប៊ុកមួយចំនួន នាំគ្នាហូបព្រោងព្រាត ដោយជឿងជាក់ថាប្រទាលនេះអាចជួយព្យាបាលរោគច្រើនប្រភេទ។
អ្នកខ្លះថា វាជាពូជដំបងយក្ស តែជាប្រភេទសំប៉ែត និងបានផ្អើលតៗគ្នាថាហូបឆ្ងាញ់ មានរសជាតិជូរ និងផ្អែមតិចៗ ជាពិសេសមានសមត្ថភាពជួយសុខភាពទៀតផង។

ជាការពិត ប្រភពពី Wikipedia បានឱ្យដឹងថា ប្រទាលបាតដៃ ជាប្រភេទរុក្ខជាតិដែលប្រើជាឱសថអស់ពេលជាច្រើនឆ្នាំមកហើយ នៅក្នុងប្រទេសមិកស៊ិក ឈីលី អាមេរិក កាណាដា ក្រិក និងស្រីលង្ការ។ ប៉ុន្តែវាមានច្រើនប្រភេទណាស់ មានរហូតដល់ ១៧៥០ ប្រភេទឯណោះ។ ដូច្នេះគួរប្រយ័ត្ន កុំចេះតែហូបតាមគ្នា ក្រែងច្រឡំហូបប៉ះប្រទាលមិនគួរហូប នាំឱ្យមានបញ្ហាសុខភាពទៅវិញ។
យ៉ាងណាមិញ ប្រទាលទាំងនេះ មាន ៣ប្រភេទដែលគេពេញនិយមប្រើច្រើនជាងគេរួមមាន៖
១. ប្រភេទ Cactus ដើមរាងសំប៉ែត មែកគឺជាសន្លឹកធំៗទំហំ ៧.៦២សង់ទីម៉ែត្រ មានបន្លា ផ្កាពណ៌ក្រហមស្រាល និងផ្កាឈូកដិត កម្ពស់ពី ២៥-៣០សង់ទីម៉ែត្រ។ អាចប្រើបំបាត់អាការក្អក ប្រឆាំងជំងឺរ៉ាំរ៉ៃ ជំងឺមហារីក សម្រួលប្រព័ន្ធរំលាយអាហារ គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងជួយដល់ជំងឺសរសៃឈាមបេះដូងផងដែរ។

២. ប្រភេទ Opuntia cochenillifera មានដើមកម្ពស់ពី ៣-៤ម៉ែត្រ សន្លឹកមានទំហំ ២០សង់ទីម៉ែត្រ ផ្កាមិនរីកទេ តែមានកញ្ចុំកេសរលូតមកក្រៅ ឯផ្លែមានប្រវែង ៣-៥សង់ទីម៉ែត្រ មិននិយមបរិភោគ ផ្លែខ្ចីអាចយកស្ងោរធ្វើជាអន្លក់បាន ប៉ុន្តែភាគច្រើនគេប្រើប្រាស់ជាឱសថ។

៣. ប្រភេទ Opuntia ficus-indica វិញមានកម្ពស់រហូតដល់ ៥ម៉ែត្រ មានសន្លឹកធំ ប្រវែងពី ៣០-៤០សង់ទីម៉ែត្រ ទំហំពី ១៨-២៥សង់ទីម៉ែត្រ ផ្ការីកមាន៣ពណ៌ ស លឿង ក្រហម ឯផ្លែមានទំហំធំដូចគ្នា គឺមានប្រវែងរហូតដល់ ១០សង់ទីម៉ែត្រ។ ទាំងសន្លឹក និងផ្លែសុទ្ធសឹងតែប្រើប្រាស់ជាអាហារបរិភោគបាន។

នៅប្រទេសមិកស៊ិក ពួកវាត្រូវបានយកទៅក្លាស្សេមុននឹងហូប ឬច្របាច់យកទឹកធ្វើជាភេសជ្ជៈទុកពិសារ។ ឯអ្នកស្រុកខ្លះសម្ងួតទុកទទួលទានជាអាហារសម្រន់។

បម្រុងប្រយ័ត្នផងដែរ ប្រទាលបាតដៃមានឥទ្ធិពលបញ្ចុះទឹកនោម ដូច្នេះវាអាចបណ្តាលឱ្យមានបញ្ហាក្រពះពោះវៀនចំពោះមនុស្សមួយចំនួន និងអាចធ្វើអ្នកហូបឱ្យរាករូស៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តប់ប្រមល់ខ្លាំងក្នុងសម័យកូវីដ! សាកល្បងដាំប្រទាលទាំងនេះក្នុងផ្ទះ ដូចមានខែលការពារខ្យល់ដង្ហើម

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?