KPT+
ទម្លាប់អាក្រក់ទាំងនេះ អាចបំផ្លាញស្បែកមុខដោយមិនដឹងខ្លួន
មុខរោល ឬឡើងមុន ចេះតែរអ៊ូ ទាំងភ្លេចមើលសកម្មភាពប្រចាំថ្ងៃ និងទម្លាប់អាក្រក់ៗរបស់ខ្លួនឯង អាចជាហេតុធ្វើឲ្យមុខមានបញ្ហា។ មើលទម្លាប់ទាំងនោះសិន ថាតើមួយណាដូចគ្នាយើងខ្លះ?
១- យកដៃឬរបស់កខ្វក់មកប៉ះមុខ

ដោយសារបាក់តេរី របស់កខ្វក់ជាបណ្ដុំមេរោគ ហើយវាចាំវាយប្រហារមុខយើង។ ក្រៅពីដៃកខ្វក់ គួរប្រយ័ត្នរបស់ផ្សេងៗដែរ ដូចជាទូរសព្ទ ឬជក់ផាត់មុខ ព្រោះពេលប្រើវា ជាតិខ្លាញ់ និងញើសជាប់ បើមិនសម្អាតរបស់ទាំងនោះទេ ពួកបាក់តេរី នឹងតោងលើមុខ ធ្វើឲ្យឡើងមុនមិនខាន។
២- សក់កខ្វក់
ពេលសក់កខ្វក់ ពួកបាក់តេរី ងាយចុះមកតោងលើមុខ ព្រោះវានៅជិតគ្នា។ អ៊ីចឹងហើយ ត្រូវសម្អាតសក់ជាប្រចាំ ហើយត្រូវប្រយ័ត្នជាមួយផលិតផលសម្រាប់សក់មួយចំនួនធ្វើឲ្យឡើងមុន ពេលប៉ះស្បែកជាពិសេស ថ្ងាស។
៣- មិនអត់ធ្មត់
មិនអត់ធ្មត់ ហើយប្រញាប់បោះបង់ការព្យាបាល ព្រោះក្នុងចិត្តចង់ជា ចង់ស្អាតលឿន។ រឿងអ្វីក៏ដោយ ក៏ត្រូវការពេលវេលា ដូចនេះការព្យាបាលមុនក៏ដូចគ្នា មិនអាចព្យាបាលមុនក្នុង ១ថ្ងៃ ឬ ១សប្ដាហ៍ ឲ្យជាស្អាតទេ ត្រូវអត់ធ្មត់ ហើយធ្វើតាមការណែនាំពីពេទ្យជំនាញខាងស្បែកដើម្បីកម្ចាត់បញ្ហានេះ។
៤- សម្អាតឬខាត់ស្បែកខ្លាំងពេក
ខ្លាញ់លើមុខ មិនមែនអាក្រក់ទាំងអស់ទេ ព្រោះរន្ធញើសផលិតវាដើម្បីការពារស្បែក និងធ្វើឲ្យមានសំណើម។ លាងសម្អាត ឬខាត់ស្បែកខ្លាំងពេក មិនអាចជម្រះមុនទេ ប៉ុន្តែវាធ្វើឲ្យស្បែកកាន់តែប្រតិកម្ម។ គ្រាន់តែសម្អាតមុខថ្នមៗដោយទឹកស្អាត និងផលិតផលសម្អាតស្បែក ២ ដងក្នុងមួយថ្ងៃ។
៥- សម្អាតមុខមិនបានត្រឹមត្រូវ
ខាត់ស្បែកមុខញឹកពេក សម្អាតញឹកពេក ឬប្រើកំណាត់គគ្រិច មកជូតមុខងាយនាំឲ្យកើតមុន។ យកកំណាត់ស្អាតមកប្រើលាងមុខកុំឲ្យលើស ៣ ដងក្នុងមួយថ្ងៃ ហើយយកចិត្តទុកដាក់ជ្រើសគ្រឿងសម្អាងមកប្រើ។
៦- ញេចមុនមិនឈប់

មុនកើតលើមុខ អ្នកណាក៏ពិបាកចិត្ត ប៉ុន្តែទម្លាប់អាក្រក់មានមុន កើត ១ គ្រាប់មិនបាន ប្រឹងញេច កេះ ដាច់ខ្ទេចខ្ទីគ្មានសល់ ហើយវាមិនចេញពីស្បែកបានទាំងស្រុងទេ។ ផ្ទុយទៅវិញ វាធ្វើឲ្យស្បែកកាន់តែខូច មានស្នាម និងឡើងមុនច្រើនជាងមុនទៀត។ ត្រូវព្យាបាលឲ្យបានត្រឹមត្រូវ ទើបធ្វើឲ្យមុខអាចធូរស្រាលបាន។
៧- ចូលចិត្តផ្អែម
អាហារសម្បូរជាតិស្ករ ដូចជា នំប៉័ង បង្អែម នំខេក ឬដំឡូង សុទ្ធតែអាចបណ្ដាលឲ្យមានមុន។ គួរកំណត់ការញ៉ាំ កុំឲ្យច្រើនពេក បើដឹងថាខ្លួនចូលចិត្តផ្អែម។
ឆែកមើល ថាតើទម្លាប់អាក្រក់ៗខាងលើត្រូវគ្នាយើងបានប៉ុន្មានចំណុច? អីខ្លះ?
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ស្រីៗពាក់ម៉ាសយូរ មិនចង់ខូចស្បែកមុខ កុំរំលងតិចនិក ៤នេះ
ចុចអាន៖ ចង់ស្អាត បកស្បែក ឬចាក់ថ្នាំឲ្យស្បែកស ប្រឈមនឹងជំងឺមហារីកខ្ពស់ណាស់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ