Connect with us

KPT+

បើផ្ដាច់ស្រាបាន ជួយឲ្យជីវិតប្រសើរឡើង ចំពោះរឿងទាំងនេះ

បានផុស

នៅ

យើង​ដឹង​ហើយ​ថា ផឹកស្រាឬគ្រឿងស្រវឹងច្រើនលើស​កម្រិត បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់សុខភាព បង្ក​ជាជំងឺ​ថ្លើម និង​ជំងឺផ្សេងទៀត​ជាច្រើន ដែល​ចាំបាច់គួរចៀសវាង និង​ឈប់បន្ត​ទម្លាប់បែបនេះ​ទៀត។ ការសិក្សា​មួយ រកឃើញ​ថា អ្នក​ផ្ដាច់ស្រា មាន​គុណភាព​ជីវិត​កាន់តែប្រសើរ​ឡើង ប្រសើរ​ជាង​យើង​ទៀត។ តើ​ប្រសើរ​អី?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសិក្សា​ថ្មីនេះ បាន​ពិនិត្យ​លើ​មនុស្ស ១០.៣៨៦​នាក់ នៅ​ក្រុង​ហុងកុង ដោយ​មាន​ទាំង​អ្នកមិន​ផឹក​ស្រា និង​អ្នកផឹកស្រា។ អ្នកចូលរួម​ក្នុង​ការផឹកស្រា ជាមធ្យម មាន​អាយុ ៤៩​ឆ្នាំ ដោយ​បុរស ៦៤% និង​ស្រ្តី ៨៨% ជាអ្នកមិនផឹកស្រា។ អ្នកស្រាវជ្រាវ បាន​តាមដាន​អ្នកចូលរួម ជាង ២​ឆ្នាំ ដោយ​អំឡុងពេល​សិក្សា បុរស ៤០% និង​ស្រ្តី ៦២% បានផ្ដាច់ស្រា។

លទ្ធផល រកឃើញ​ថា ស្ត្រី​ដែលបាន​ផ្ដាច់ស្រា អំឡុង​ពេល​សិក្សា មាន​គុណភាព​ជីវិត​ប្រសើរឡើង ជាង​ស្រ្តីដែល​មិន​ផឹកស្រា​ទៅទៀត។ ចំណែក​បុរស​ដែល​បាន​ផ្ដាច់ស្រា ក៏មាន​គុណភាព​ជីវិត​ប្រសើរឡើង ជាង​បុរស​ដែល​មិន​ផឹកស្រា​ដែរ។

លោក Xiaoxin Yao មកពី​សាកលវិទ្យាល័យ​ហុងកុង និងជា​អ្នកដឹកនាំ​ការសិក្សា និយាយ​ថា ការផ្ដាច់​ស្រា អាច​កាត់បន្ថយ​បញ្ហា​ស្ត្រេស​ក្នុង​ជីវិត ដូចជា ទំនាស់​ក្នុង​គ្រួសារ បញ្ហា​នៅ​កន្លែង​ការងារ និង​បញ្ហា​ផ្លូវច្បាប់ ហើយ​ជាលទ្ធផល ជួយ​បង្កើន​គុណភាព​សុខភាព​ផ្លូវចិត្ត។ លោក​បន្ដថា គុណភាព​សុខភាព​ផ្លូវចិត្ត​ប្រសើរឡើង អាច​ដោយសារ​ផលប្រយោជន៍​បែប​ចិត្តសាស្ត្រ​នៃ​ផ្ដាច់ស្រា ជាង​ឥទ្ធិពល​នៃ​ការ​ផ្ដាច់ស្រា។

ដើម្បី​ផ្ទៀងផ្ទាត់​ការជាប់​ពាក់ព័ន្ធ​គ្នា​រវាង​ការ​ផ្ដាច់ស្រា និង​គុណភាព​ជីវិត អ្នកស្រាវជ្រាវ បាន​ពិនិត្យ​ការស្ទង់មតិ​លើ​ពលរដ្ឋ​អាមេរិក ៣១.០៧៩​នាក់។ លទ្ធផល រកឃើញ​ថា ស្រ្តី​ដែល​ផឹកស្រា ហើយ​បាន​ផ្ដាច់​ទម្លាប់នេះ មាន​គុណភាព​ជីវិត​ប្រសើរឡើង ដូចគ្នា​នឹង​ស្រ្តី​នៅ​ហុងកុង​ដែរ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖អ្នកចូលចិត្តកាហ្វេ និងស្រា មិនមែនដោយសារ រសជាតិទេ តែមានហេតុផល ១ទៀត

ចុចអាន៖អ្នកខ្លាំងផឹកស្រារាល់ថ្ងៃ កំពុងប្រឈមហានិភ័យនៃវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ ជាពិសេស Delta

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៤ នាទីutes មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៣ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម១៥ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៥ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម