Connect with us

KPT+

ហេតុផល​ជ្រើស​សំលៀកបំពាក់​ពណ៌​ខ្មៅ​ ដែល​បង្ហាញ​ភាព​ថ្លៃថ្នូរ​សឹង​គ្រប់​កម្មវិធី

បានផុស

នៅ

ពណ៌​ខ្មៅ​ជា​គឺ​ជា​ពណ៌​មួយ​ដែល​មិន​សាំ​ ស្លៀក​បាន​គ្រប់​កាលៈទេសៈ​មិន​ថា​មាន​ ប្រជុំ​ធំ​តូច មាន​ទទួលទាន​អាហារ​ពេល​ល្ងាច​ផ្លូវ​ការ ឬ​កម្មវិធី​បន្ទាន់​ណាមួយ​ឡើយ។

Kpt Plus នឹង​បង្ហាញ​ហេតុផល ១០យ៉ាង ដែល​ថា​ខ្មៅ​ពិត​ជា​ពណ៌​តែ​មួយ​គត់​ដែល​មនុស្ស​ពេញ​និយម​ពិតមែន៖

១. មិន​ជា​បញ្ហា​ឬ​ការ​ព្រួយ​បារម្ភ ​បើ​សិន​មាន​ការ​ណាត់​ជួប​បន្ទាន់​ណា​មួយ ពណ៌​ខ្មៅ​ជា​ជម្រើស​ដ៏​ល្អ​មួយ​ខាន​មិនបាន។

២. ពណ៌​ខ្មៅ​អាច​បន្លំ​ស្នាម​ប្រឡាក់​ណាមួយ​មិន​ឲ្យ​ឃើញ​ ទោះបី​ស្លៀក​ពេល​ថ្ងៃ​ក៏​ដោយ។

៣. ស្លៀក​ឈុត​ខ្មៅ ​នឹង​មើល​ទៅ​រម្យទម​ជាង​មុន ​មិន​ថា ​ជា​រ៉ូប​ឬ​សំពត់​ ឬ​អាវ​ឡើយ។

៤. មាន​ប្រយោជន៍​ប្រើ​បាន​​គ្រប់​រដូវ​កាល​ មិន​សាំ​ មិន​ហើរ​ពណ៌​ ហើយ​ក៏​មិន​ហួស​សម័យ​ដែរ។

៥. ពណ៌​ខ្មៅ​មិន​ឆើតឆាយ ​​អាច​បន្ថែម​គ្រឿង​អលង្ការ​អ្វី​ក៏​ទំនង​មិន​បាច់​ភ័យ​ព្រួយ​ថា​មិន​សម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៦. មិន​រើស​ពណ៌​សម្បុរ​ ។

៧. ពណ៌​ខ្មៅ​ជា​និមិត្ត​រូប​អំណាច​ និង ឋានៈ​ខ្ពស់។

៨. ជួយ​លាក់បាំង​សំលៀកបំពាក់​របស់​យើង​​ថ្លៃ​ឬ​ថោក​ ជា​ពិសេស​គឺ​ដង​ខ្លួន​ស្រឡូន​ស្អាត។

៩. ទោះបី​យើង​លាយ​បញ្ចូល​គ្នា​ជាមួយ​ពណ៌​ផ្សេង​ តែ​ពណ៌​ខ្មៅ​នៅ​តែ​លេចធ្លោ​ដដែល។

១០. ពណ៌​​ខ្មៅ​ជា​ស្ទិល​ឬ​ម៉ូត​មួយ​ដែល​ពេញ​និយម​គ្រប់​កម្ម​ពិធី​ទាំងអស់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖huffpost

ចុចអាន៖ការស្រាវជ្រាវ​​៖ ​ពណ៌​ខ្មៅ​មិន​បាន​ស្រូប​យក​កម្ដៅ​ព្រះអាទិត្យ​ ចូល​មក​រាងកាយ​ឡើយ

ចុចអាន៖អាន​ចិត្ត​មនុស្ស​ស្គាល់​ភ្លាមៗ តាមរយៈកាយវិការ ៤ ​យ៉ាង​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម