ព័ត៌មានជាតិ
(មានសំឡេង) ខ្ញុំឃើញភ្ញៀវរត់ចេញប្រសាច ស្ថានការណ៍ក្លាយជាច្របូកច្របល់ ពួកយើងភាន់ភាំង…
«ម៉ោងជិត៩ យើងជិតដល់ម៉ោងបិទហាង! ខ្ញុំកំពុងជូតលាងបង្ហើយជាមួយមិត្តរួមការងារ! យើងឃើញមនុស្សរត់ចេញពីផ្សារ ហើយអ្នកខ្លះស្លន់ផង !យើងចាប់ផ្តើមឆ្ងល់ហើយមានអារម្មណ៍ថាអ្វីមួយមិនស្រួលនៅខាងក្នុងកំពុងកើតឡើង!»
ម.ប.ស(ឈ្មោះកាត់) វ័យ២0ឆ្នាំ ជាបុគ្គលិកហាងកាហ្វេទំនើបមួយកន្លែងមានទីតាំងនៅច្រកចូលផ្សារទំនើបAaon១បាននិយាយរំឮកប្រាប់អ្នកយកព័ត៌មានយើង នាពេលកំពុងចុះពិនិត្យសំណាក រកមេរោគកូវីដ១៩ ។
«ភ្លាមនោះមានគូសង្សារមួយគូក្រោកចេញពីតុ ទាំងភ័យខ្លាំង ហើយតក់ក្រហល់ចាកចេញភ្លេចស្បោងទំនិញនៅក្បែរជើងកៅអី។គ្នាក្នុងខ្ញុំឃ្លាំងបានចេញមកប្រាប់អំពីហ្វេសប៊ុក។ សូម្បីមេខ្ញុំ ក៏ពួកយើងនៅទីនេះជាប់បម្រើភ្ញៀវមិនបានអានព័ត៌មានទេ! ពេលដឹងដំណឹងកាលណា Managerបានប្រាប់ឱ្យគ្រប់គ្នាស្ងប់ស្ងាត់ ! យើងជូនភ្ញៀវចេញដោយគួរសម ហើយចាប់ផ្តើមរៀបចំបិទហាងទាំងស្រុង គឺបិទមុនកំណត់! ខ្ញុំចាំបានថា ពីក្រៅកញ្ចក់ហាងយើងឃើញមនុស្សជាច្រើនរត់ទៅរកម៉ូតូទាំងស្លន់ខ្លាំង ហើយប្រញា៉យគ្នាចេញច្រើនឡើងៗ !»
ប្អូនបានរំឮកថា៖សូមចុចស្តាប់សំឡេងដើមនៃសាក្សី
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទផ្សារអ៉ីអន១ ភ្លាមៗ ជាបណ្តោះអាសន្ន ក្រោយពេលរកឃើញវិជ្ជមានមេរោគកូវីដ១៩ លើខ្លួនស្រ្តី ខ្មែរម្នាក់ ដែលបានសារភាពចូលដើរទិញទំនិញនិងបរិភោគអាហារទីនោះ។
ខណៈតេស្តវិជ្ជមានមេរោគកូវីដ១៩ រកឃើញនៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានសុំអន្តរាគមស្វែងរកអ្នកពាក់ព័ន្ធនិងគោលការណ៍ផ្អាកដំណើរការផ្សារអ៉ីអន១ ដើម្បីយកអ្នកជាប់ពាក់ព័ន្ធមកធ្វើតេស្ត និងចត្តាឡីស័ក។
យុវជនដដែលបន្តទៀតថា នៅពេលមិនទាន់បានទទួលដំណឹងផ្លូវការពីផ្សារ ខ្លួនបានចាកចេញទៅពិនិត្យផ្សារខាងក្នុង ។ Aeon បានប្រជុំបុគ្គលិកខ្លួនភ្លាមៗជាក្រុមតូចៗ ។
«យប់នោះគឺរន្ធត់ណាស់!ម្នាក់ៗ មិនដែលជួបហេតុការណ៍បែបនេះទេ!»
រហូតមកទល់ពេលនេះ បុគ្គលិកផ្សារទំនើបអ៊ីអន១ នៅតែបន្តធ្វើតេស្តព្រោះមនុស្សជាច្រើននៅមិនទាន់បានទទួលការធ្វើតេស្ត៍នៅឡើយ។
ជលសា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ