KPT+
ជឿអត់? អ្នកចិត្តសាស្រ្តថា អ្នកចូលចិត្តនិយាយម្នាក់ឯងគឺជាមនុស្សឆ្លាត
និយាយរអ៊ូៗ ជាមួយខ្លួនឯង គ្នាយើងខ្លះអាចធ្លាប់ធ្វើបែបនេះ តើវាជាទម្លាប់មិនល្អឬទេ? ប៉ុន្តែតាមរយៈអ្នកសិក្សាចិត្តសាស្រ្តជាច្រើនបានបង្ហាញនូវហេតុផលវិជ្ជមានដូចៗគ្នាថា អ្នកដែលចូលចិត្តនិយាយជាមួយខ្លួនឯងនោះគឺជាមនុស្សឆ្លាត។
១. បង្កើនសមត្ថភាពខួរក្បាល

នៅពេលមួយដែលនរណាម្នាក់និយាយទៅកាន់ខ្លួនឯង និយាយជាមួយខ្លួនឯង វានឹងជួយឱ្យមនុស្សនោះផ្ចង់អារម្មណ៍ និងស្មារតីផ្តោតទៅលើកិច្ចការងារសំខាន់ណាមួយ។ ក្រៅតែពីនោះ សកម្មភាពនោះ នឹងបង្កើនសមត្ថភាព ជំនាញស្វែងយល់របស់ពួកគេ។ ផ្អែកលើការស្រាវជ្រាវ ដោយអ្នកជំនាញចិត្តសាស្រ្តអាមេរិកាំងពីររូបគឺលោក Gary Lupyan និងលោក Daniel Swingley នៃសាកលវិទ្យាល័យ Wisconsin-Madison និងសាកលវិទ្យាល័យ Pennsylvania បានលើកឡើងថា មនុស្សនិយាយទៅកាន់ខ្លួនឯងញឹកញាប់ ក៏អាចជួយឱ្យពួកគេឆាប់នឹករកឃើញរបស់ដែលពួកគេបានបាត់ ត្រឡប់មកវិញផងដែរ។
២. បង្កើនការចងចាំ
នៅពេលខ្លះ ការនិយាយឮៗជាមួយខ្លួនឯង នឹងជួយដាស់តឿនឱ្យមនុស្សយើងចងចាំនូវអ្វីមួយបើប្រៀបនឹងអារម្មណ៍គិតតែក្នុងចិត្ត (និយាយក្នុងចិត្ត)។ ទម្លាប់និយាយជាមួយខ្លួនឯងពេលខ្លះនឹងធ្វើឱ្យគេឮសំឡេងខ្លួនឯងប្រាប់មកកាន់ខ្លួនឯងផ្ទាល់ ដោយពុំចាំបាច់ព្យាយាមនឹកឱ្យឃើញអ្វីមួយ។
៣. ជាការហ្វឹកហាត់និយាយ

បើសិននរណាម្នាក់ត្រូវឡើងធ្វើបទបង្ហាញ ឬមួយទៅសម្ភាសការងារ ការនិយាយទៅកាន់ខ្លួនឯងផ្ទាល់ នឹងជួយឱ្យអ្នកទាំងនោះចេះរៀបពាក្យក្នុងការនិយាយ និងបានហ្វឹកហាត់សមជាមុនផងដែរ។ ការនិយាយឮៗឱ្យខ្លួនផ្ទាល់ស្តាប់ នឹងកាន់តែបង្កជាភាពងាយស្រួលនៅពេលអ្នកទាំងនោះអនុវត្តជាក់ស្ដែង ព្រមទាំងកាត់បន្ថយភាពភ័យខ្លាច និងកាត់បន្ថយនូវការភ្លេចចំនុចសំខាន់ត្រូវនិយាយផងដែរ។
៤. លើកទឹកចិត្តខ្លួន
អ្នកចិត្តសាស្រ្តបានលើកឡើងថា ត្រឹមតែពាក្យមួយឃ្លាដែលលើកឡើងថា “ខ្ញុំអាចធ្វើបាន” នឹងអាចមានឥទ្ធិពលធ្វើឱ្យមនុស្សមួយចំនួនសម្រេចកិច្ចការណាមួយ ដោយបានជំរុញឱ្យការខិតខំរបស់អ្នកទាំងនោះបានប្រសើរឡើង។ ជាមួយគ្នានេះ លោកសាស្រ្តាចារ្យ Sanda Dolcos ជាអ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យ Illinois សហរដ្ឋអាមេរិកបានឱ្យដឹងថា ប្រសិនបើប្រើពាក្យ “អ្នក” ដូចជា “អ្នកអាចធ្វើបាន” ក្នុងការនិយាយលើកទឹកចិត្តខ្លួនឯងនោះ និងកាន់តែមានប្រសិទ្ធភាព។
៥. បង្កើនទំនុកចិត្ត

និយាយទៅកាន់ខ្លួនឯងប្រៀបដូចនឹងការជួយត្រួសត្រាយពីគោលដៅរបស់យើង ដែលចង់ធ្វើអ្វីមួយបានច្បាស់លាស់។ ឧទាហរណ៍ យើងត្រូវសម្រេចចិត្តថាធ្វើរឿងអ្វីមួយភ្លាមៗ ហើយពេលនោះយើងត្រូវធ្វើរឿងនោះដោយខ្លួនឯង ដោយពុំមានការជួយបង្ហាញមតិយោបល់ពីនរណាម្នាក់ឡើយ ដូចនេះអ្នកមានទម្លាប់និយាយជាមួយខ្លួនឯង នឹងមានទំនុកចិត្ត ព្រមទាំងសម្រេចចិត្តដោយខ្លួនឯងប្រកបដោយជោគជ័យច្រើន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ជឿអត់? បើមានលទ្ធភាព គ្រប់គ្នាសុទ្ធតែចង់ធ្វើរឿងទំាងនេះចេញពីបេះដូង ! រឿងអ្វីខ្លះ?
ចុចអាន៖ កុំបណ្ដោយខ្លួនឲ្យក្លាយជាមនុស្សឯកោ ប្រយ័ត្នជួបបញ្ហាទាំង ៥នេះ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត