KPT+
ស្រ្តេសកើតមាន មិនអាចចៀសបាន តែយើងអាចដោះស្រាយតាមវិធីនេះ
ស្រ្តេសនរណាក៏មានដែរ គ្រាន់តែតិច ឬច្រើនអាស្រ័យលើ កិច្ចការងារ ឬស្ថានភាពផ្ទាល់ខ្លួន។ យ៉ាងណាមិញ គេក៏មានវិធីសាស្រ្តមួយចំនួន ជួយបន្ធូរបន្ថយបញ្ហានេះផងដែរ តាមរយៈវិបសាយ Bright Side បានណែនាំនូវវិធីមួយចំនួនដូចខាងក្រោម ដែលមានប្រសិទ្ធិភាព។
១. ធ្វើចលនារាងកាយ
ការធ្វើលំហាត់ប្រាណទៀងទាត់ អាចបង្កើនមុខងារចងចាំ និងរក្សាសុខភាពខួរក្បាលពេលដែលយើងចម្រើនវ័យ ពីព្រោះលំហាត់ប្រាណអាចជួយបញ្ចេញសារធាតុEndorphins ដែលផ្តល់ឱ្យរាងកាយនូវអារម្មណ៍វិជ្ជមាន នេះបើតាមការសិក្សាមួយនៅក្នុងប្រទេសអូស្រ្តាលី។
២. គេងឱ្យឆ្អែត
រាងកាយយើងបានធូរស្រាល និងបំពេញថាមពលឡើងវិញ នៅពេលយើងគេងលក់ ហើយនៅពេលយើងខកខានគេង ឫមិនបានគ្រប់គ្រាន់ បញ្ហាសុខភាពរបស់យើងក៏កើនឡើង ហើយនឹងជួយឱ្យស្រ្តេសកើតឡើង។
៣. ប្រយ័ត្នរឿងញ៉ាំ

ការញ៉ាំឱ្យបានល្អប្រសើរ មានឥទ្ធិពលដល់អារម្មណ៍យើង ហើយថែមទាំងជួយកាត់បន្ថយកម្រិតស្រ្តេសទៀតផង។ ការញ៉ាំអាហារសុខភាពឱ្យបានទៀងទាត់ ព្រមទាំងកាត់បន្ថយការទទួលទានកាហ្វេអ៊ីន ក៍ចូលរួមកាត់បន្ថយស្ត្រេសដែរ។
៤. ព្យាយាមនៅជិតៗមនុស្សជាទីស្រឡាញ់
ការរស់នៅប្រកបដោយការគាំទ្រ អាចជួយប្រឆាំងនឹងការកើតស្រ្តេស។ ការមានទំនាក់ទំនងជាមួយក្រុមគ្រួសារ និងមិត្តភក្តិ អាចជួយបញ្ចេញអ័រម៉ូន Oxytocin ដែលអាចកាត់បន្ថយភាពធុញថប់។
៥. រកពេលសម្រាក

ហាត់យូហ្គា ឬធ្វើសមាធិ ម៉ាស្សា ឬដំណើរកំសាន្តខ្លីៗ ដើម្បីជួយឱ្យអ្នកបានធូរស្រាល និងមានពេលវេលាសម្រាប់ខ្លួនឯង។ ការគេចចេញពីភាពមមាញឹកក្នុងជិវិតប្រចាំថ្ងៃ អាចជួយឱ្យ រាងកាយ និងខួរក្បាលបានសម្រាកខ្លះ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ធ្វើការរាល់ថ្ងៃស្ត្រេសណាស់ គួរទប់ទល់អារម្មណ៍ធុញថប់បែបណាទើបល្អ?
ចុចអាន៖ យុវវ័យស្ត្រេសច្រើន កុំទៅផឹកស្រាបន្លប់ទុក្ខ ប្រើវិធីនេះវិញ ហុចផលល្អខ្លាំង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ