KPT+
ប៊ីលហ្គេត៖ «ទៅសតវត្សរ៍បន្ទាប់ មេដឹកនាំ គឺអ្នកដែលផ្ដល់អំណាចដល់អ្នកដទៃ »
លោកប៊ីលហ្គេត មានឈ្មោះពេញ William William Gates III កើតនៅថ្ងៃទី ២៨ ខែតុលាឆ្នាំ ១៩៥៥ ។ លោកជា អ្នកជំនួញជនជាតិអាមេរិក ដែលបានចូលរួមជាសហស្ថាបនិក បង្កើតក្រុមហ៊ុនសាជីវកម្ម Microsoft រួមជាមួយអតីតមិត្តរួមថ្នាក់ Paul Allen ។
ទោះបីជាមនុស្សជាច្រើនជុំវិញពិភពលោក ដឹងតែអំពីរឿងចំណូលដ៏ច្រើនរបស់មហាសេដ្ឋីរូបនេះ និងកិត្តិសព្ទរបស់លោក ក្នុងវិស័យបច្ចេកវិទ្យាប៉ុន្តែ បុរសនេះក៏ជាសប្បុរសជននិងជាអ្នកមានគុណធម៌លើសពីភាពជាអ្នកមានរបស់គាត់ទៅទៀត។
ទស្សនវិទ្យាជាច្រើនរបស់គាត់ភាគច្រើនផ្ដោតលើការជួយផែនដីដែលរងគ្រោះ ជួយដល់អ្នកក្រដែលមិនសូវវៃឆ្លាត និងជួយតម្រង់ទិសយុវវ័យឲ្យធ្វើការខ្លាំងតាមដែលអាចធ្វើទៅបាន។

ទោះបីមានទ្រព្យសម្បត្តិយ៉ាងសម្បើមក៏ដោយ លោកហ្គេតនិយាយប្រាប់ Business Insiderថាកូន ៗ របស់គាត់នឹង ទទួលមរតកតែ ១០ លានដុល្លារប៉ុណ្ណោះ ។ ចំណែកជាង៩០ពាន់លានដុល្លាររបស់គាត់នឹងធ្វើលើការងារមនុស្សធម៌ណាដែលត្រឹមត្រូវ។
លោកថា អ្នកក្រីក្រនិងខ្វះឱកាសជាច្រើននៅលើលោកនេះមិនមែនមកពីពួកគេខ្ជិលឬល្ងង់ តែពួកគេត្រូវការការជ្រោមជ្រែង។ លោកត្រូវបានគេស្រង់សម្ដីមកទៀតថា ការធ្វើឲ្យផែនដីមាននិរន្តរភាពគឺត្រូវវិនិយោគលើអ្នកក្រមិនមែនជិះជាន់ពួកគេឡើយ។
ទាក់ទងនិងទ្រព្យសម្បត្តិមហាសេដ្ឋី ប៊ីលហ្គេតយល់ថា ការទុកលុយឲ្យកូនច្រើនមិនមែនជារឿងល្អសម្រាប់ពួកគេទេ។
លើផ្នែកអំណាចនិងសមត្ថភាព លោកបានវាយតម្លៃថា នៅប៉ុន្មានឆ្នាំខាងមុខនេះ អំណាចបានមកពីការជួយអ្នកដទៃពុំមែនការបង្ខំអ្នកដទៃឲ្យគោរពខ្លួនឡើយ។
ទៅសតវត្សរ៍បន្ទាប់ លោកថាមេដឹកនាំនឹងក្លាយជាអ្នកដែលផ្ដល់អំណាចដល់អ្នកដទៃ ព្រោះពួកគេត្រូវការមនុស្សជាច្រើនចូលរួមសម្រេចគោលដៅ។
នៅឆ្នាំ ១៩៧៥ លោកប៊ីលហ្គេតបានឈប់រៀននៅសកលវិទ្យាល័យហាវឺដហើយចាប់ដំណើរការស្ថាបនាក្រុមហ៊ុនសូហ្វវែរម៉ៃក្រូសូហ្វ ជាមួយមិត្តរួមថ្នាក់គឺលោកប៉ូលអាឡែន។ ពីរឆ្នាំក្រោយមកលោកហ្គេតបានក្លាយជាប្រធានក្រុមហ៊ុន Microsoft និងរក្សាបានតួនាទីនោះរហូតដល់ឆ្នាំ ១៩៨២ ។

ក្រោមការដឹកនាំរបស់លោកហ្គេតក្រុមហ៊ុន Microsoft បានបង្កើតប្រព័ន្ធប្រតិបត្តិការឲ្យក្រុមហ៊ុនក្លាយជាដៃគូប្រកួតប្រជែងធំមួយជាមួយ Apple ។ នៅឆ្នាំ ១៩៨៦ ក្រុមហ៊ុន Microsoft បានបរិច្ចាគប្រាក់ចំនួន ៦១ លានដុល្លារជាសកម្មភាពសប្បុរសធម៌លើកដំបូងបង្អស់របស់ខ្លួន។
នៅខែមករាឆ្នាំ ២០០០ លោកហ្គេតស៍បានលាឈប់ពីតួនាទីជានាយកប្រតិបត្តិនៅក្រុមហ៊ុន Microsoft ហើយប្តូរទៅជាប្រធានស្ថាបត្យករផ្នែក Soft Ware ។
ឆ្នាំ២០០៦ លោកបានប្រកាសពីផែនការចូលនិវត្តន៍ ហើយ នៅខែមិថុនាឆ្នាំដដែលនោះលោកបានឈប់ពីការងារប្រចាំថ្ងៃរនៅក្រុមហ៊ុន Microsoft ដើម្បីប្រលូកពេញទំហឹងក្នុងការងារមនុស្សធម៌។
ដល់នៅខែកុម្ភៈឆ្នាំ ២០១៤ លោកបានលាឈប់ស្ថាពរពីតំណែងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ Microsoft ។
លោកប៊ីលហ្គេតគឺជាមហាសេដ្ឋីពិភពលោក ដែលមានសកម្មភាពផ្ដល់ជំនួយនិងអំណោយផលមនុស្សធម៌ ដ៏សម្បើមបំផុតមួយនៅជុំវិញពិភពលោក។ ចាប់តាំងពីចាកចេញពីតំណែងនាយកប្រតិបត្តិលោកហ្គេតបានបង្កើតផ្ដួចផ្ដើមសប្បុរសធម៌ជាច្រើននៅឯមូលនិធិប៊ីល & មេលីនដាហ្គេត។ យោងតាមរបាយការណ៍របស់UNលោកហ្គេតស៍បានបរិច្ចាគភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft ចំនួន ៣៥,៨ ពាន់លានដុល្លារដល់មូលនិធិមួយនេះ។
អត្ថបទ៖សាយ ពេជ្រ
ចុចអាន៖រឿងរ៉ាវដ៏អស្ចារ្យពីបេក្ខនារី អនុប្រធានាធិបតីខាងប្រជាធិបតេយ្យ នៅសហរដ្ឋអាមេរិក

-
KPT+៥ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ