ប៊ីលហ្គេត៖​ «ទៅ​សតវត្សរ៍​បន្ទាប់ មេដឹកនាំ គឺ​អ្នក​ដែល​ផ្ដល់​អំណាច​ដល់​អ្នកដទៃ » – Kampuchea Thmey Daily
Connect with us

KPT+

ប៊ីលហ្គេត៖​ «ទៅ​សតវត្សរ៍​បន្ទាប់ មេដឹកនាំ គឺ​អ្នក​ដែល​ផ្ដល់​អំណាច​ដល់​អ្នកដទៃ »

Published

on

លោក​ប៊ីលហ្គេត មាន​ឈ្មោះ​ពេញ William William Gates III កើត​នៅ​ថ្ងៃ​ទី ២៨ ខែ​តុលា​ឆ្នាំ ១៩៥៥ ។ លោក​ជា អ្នក​ជំនួញ​ជនជាតិ​អាមេរិក ដែល​បាន​ចូលរួម​ជា​សហ​ស្ថាបនិក បង្កើត​ក្រុមហ៊ុន​សាជីវកម្ម Microsoft រួម​ជាមួយ​អតីត​មិត្ត​រួម​ថ្នាក់ Paul Allen ។

ទោះបី​ជា​មនុស្ស​ជា​ច្រើន​ជុំវិញ​ពិភពលោក ​ដឹង​តែ​អំពី​រឿង​ចំណូល​ដ៏​ច្រើន​របស់​មហាសេដ្ឋី​រូប​នេះ និង​កិត្តិសព្ទ​របស់​លោក ក្នុង​វិស័យ​បច្ចេកវិទ្យា​ប៉ុន្តែ​ បុរស​​​នេះ​ក៏​ជា​សប្បុរសជន​និង​ជា​អ្នក​មាន​គុណ​ធម៌​លើស​ពី​ភាព​ជា​អ្នក​មាន​របស់​គាត់​ទៅ​ទៀត។
ទស្សន​វិទ្យា​ជាច្រើន​របស់​គាត់​ភាគច្រើន​ផ្ដោត​លើ​ការ​ជួយ​ផែនដី​ដែល​រងគ្រោះ ជួយ​ដល់​អ្នក​ក្រ​ដែល​មិន​សូវ​វៃ​ឆ្លាត និង​ជួយ​តម្រង់​ទិស​យុវវ័យ​ឲ្យ​​ធ្វើការ​ខ្លាំង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ទោះបី​មាន​ទ្រព្យសម្បត្តិ​យ៉ាង​សម្បើម​ក៏ដោយ លោក​ហ្គេត​និយាយ​ប្រាប់ Business Insiderថា​កូន ៗ របស់​គាត់នឹង ទទួល​មរតកតែ ១០ លាន​ដុល្លារ​ប៉ុណ្ណោះ ។ ចំណែក​ជាង​៩០ពាន់លាន​ដុល្លារ​របស់​គាត់​នឹង​ធ្វើ​លើ​ការងារ​មនុស្ស​ធម៌​ណា​ដែល​ត្រឹមត្រូវ។

លោក​ថា អ្នក​ក្រីក្រ​និង​ខ្វះ​ឱកាស​ជា​ច្រើន​នៅ​លើ​លោក​នេះ​មិនមែន​មក​ពី​ពួកគេ​ខ្ជិល​ឬ​ល្ងង់ តែ​ពួកគេ​ត្រូវការ​ការ​ជ្រោមជ្រែង។ លោក​ត្រូវ​បាន​គេ​ស្រង់​សម្ដី​មក​ទៀត​ថា ការ​ធ្វើ​ឲ្យ​ផែនដី​មាន​និរន្តរភាព​គឺ​ត្រូវ​វិនិយោគ​លើ​អ្នកក្រ​មិនមែន​ជិះ​ជាន់​ពួកគេ​ឡើយ។

ទាក់ទង​និង​ទ្រព្យសម្បត្តិ​មហាសេដ្ឋី ប៊ីលហ្គេត​យល់ថា ការ​ទុក​លុយ​ឲ្យ​កូនច្រើន​មិនមែន​ជា​រឿង​ល្អ​សម្រាប់​ពួកគេ​ទេ។
លើ​ផ្នែក​អំណាច​និង​សមត្ថភាព លោក​បាន​វាយតម្លៃ​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ អំណាច​បាន​មក​ពី​ការ​ជួយ​អ្នកដទៃ​ពុំ​មែន​ការ​បង្ខំ​អ្នកដទៃ​ឲ្យ​គោរព​ខ្លួន​ឡើយ។

ទៅ​សតវត្សរ៍​បន្ទាប់ លោក​ថា​មេដឹកនាំ​នឹង​ក្លាយ​ជា​អ្នក​ដែល​ផ្ដល់​អំណាច​ដល់​អ្នក​ដទៃ ព្រោះ​ពួកគេ​ត្រូវការ​មនុស្ស​ជា​ច្រើន​ចូលរួម​សម្រេច​គោលដៅ​។
នៅ​ឆ្នាំ ១៩៧៥ លោក​ប៊ីលហ្គេត​បាន​ឈប់​រៀន​នៅ​សកលវិទ្យាល័យ​ហាវឺដ​ហើយ​ចាប់​ដំណើរការ​ស្ថាបនា​ក្រុមហ៊ុន​សូហ្វវែរម៉ៃក្រូសូហ្វ ជាមួយ​មិត្ត​រួម​ថ្នាក់​គឺ​លោក​ប៉ូលអាឡែន។ ពីរ​​ឆ្នាំ​ក្រោយ​មក​លោក​ហ្គេត​បាន​ក្លាយ​ជា​ប្រធាន​ក្រុមហ៊ុន Microsoft និង​រក្សា​បាន​តួនាទី​នោះ​រហូត​ដល់​ឆ្នាំ ១៩៨២ ។

ក្រោម​ការ​ដឹកនាំ​របស់​លោកហ្គេត​​ក្រុមហ៊ុន Microsoft បាន​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ​ឲ្យ​ក្រុមហ៊ុន​ក្លាយ​ជា​ដៃគូ​ប្រកួតប្រជែង​ធំ​មួយ​ជាមួយ Apple ។ នៅ​ឆ្នាំ ១៩៨៦ ក្រុមហ៊ុន Microsoft បាន​បរិច្ចាគ​ប្រាក់​ចំនួន ៦១ លានដុល្លារ​ជា​សកម្មភាព​សប្បុរសធម៌​លើក​ដំបូង​បង្អស់​របស់​ខ្លួន។

នៅ​ខែ​មករាឆ្នាំ ២០០០ លោកហ្គេតស៍​បាន​លាឈប់​ពី​តួនាទី​ជា​នាយកប្រតិបត្តិនៅក្រុមហ៊ុន Microsoft ហើយ​ប្តូរ​ទៅជា​ប្រធាន​ស្ថាបត្យករ​ផ្នែក Soft Ware ។

ឆ្នាំ​២០០៦ លោក​បាន​ប្រកាស​ពី​ផែនការ​ចូលនិវត្តន៍ ហើយ នៅ​ខែ​មិថុនា​ឆ្នាំ​ដដែល​នោះ​លោក​បាន​ឈប់ពី​ការងារប្រចាំថ្ងៃរនៅក្រុមហ៊ុន Microsoft ដើម្បីប្រលូកពេញទំហឹង​ក្នុងការងារ​មនុស្សធម៌។

ដល់​នៅ​ខែ​កុម្ភៈ​ឆ្នាំ ២០១៤ លោក​បាន​លា​ឈប់​ស្ថាពរ​ពី​តំណែង​ជា​ប្រធាន​​ក្រុមប្រឹក្សាភិបាល​របស់ Microsoft ។

លោកប៊ីលហ្គេតគឺ​ជា​មហាសេដ្ឋី​ពិភពលោក ដែល​មាន​សកម្មភាព​ផ្ដល់​ជំនួយ​និង​អំណោយ​ផល​មនុស្សធម៌ ដ៏​សម្បើម​បំផុត​មួយ​នៅ​ជុំវិញ​ពិភពលោក។ ចាប់តាំង​ពី​ចាកចេញ​ពី​តំណែង​នាយក​ប្រតិបត្តិ​លោកហ្គេត​បាន​បង្កើត​ផ្ដួចផ្ដើម​សប្បុរសធម៌​ជាច្រើន​នៅ​ឯមូលនិធិប៊ីល & មេលីនដាហ្គេត។ យោងតាម​របាយការណ៍​របស់UNលោក​ហ្គេតស៍​បាន​បរិច្ចាគ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Microsoft ចំនួន ៣៥,៨ ពាន់​លាន​ដុល្លារ​ដល់​មូល​និធិ​មួយ​នេះ។

អត្ថបទ៖សាយ ពេជ្រ

ចុចអាន៖ខុស​ជំនាន់ ២៣ ឆ្នាំ​ក៏​គ្មាន​ញ្ហា! មិត្ត​ស្រី Leonardo DiCaprio ប្រកាន់​ជំហរ​ការពារ​ស្នេហា​ខ្លួន​​ដោយ​មិន​ខ្វល់​

ចុចអាន៖រឿងរ៉ាវ​ដ៏​អស្ចារ្យ​ពី​បេក្ខនារី​ អនុ​ប្រធានាធិបតី​ខាង​ប្រជាធិបតេយ្យ​ នៅ​សហរដ្ឋអាមេរិក

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម