Connect with us

KPT+

សម្រង់លើកទឹកចិត្ត ពីកំពូលអ្នកលក់ជោគជ័យ មិនខ្លាចបញ្ហានៅនឹងមុខ

បានផុស

នៅ

ជាអ្នកលក់អ្នកណាក៏ចេះលក់ ប៉ុន្តែសំខាន់តើការលក់របស់យើងអាចទាញអថិជនឲ្យជាប់ចិត្ត ជាមួយផលិតផលរបស់យើងរហូតទៅដែរទេ? ភាពជាអ្នកលក់ គឺត្រូវការឈរនៅលើកំពូលនៃការលក់ ជាមួយនឹងការអភិវឌ្ឍខ្លួន ឥតឈប់ឈរនៃជំនាញរបស់ពួកគេ។

នេះគឺជាសម្រង់ការលើកទឹកចិត្តផ្នែកលក់​ ចំនួន ៥ ដើម្បីធ្វើឲ្យការលក់ក្លាយជាអាជីពមួយរឹងមាំ មិនភ័យខ្លាច មិនរុញរានឹងបញ្ហា ឬខ្លាចភ្ញៀវជាពិសេសតែម្ដង ៖

“ ត្រូវធ្វើ​ឲ្យ​អស់ពី​សមត្ថភាព អ្វីដែលអ្នកដាំឥឡូវនេះ នឹងប្រមូលផលនៅពេលក្រោយ ” Og Mandino

នៅក្នុងការលក់ អ្នក​ត្រូវ​ផ្ដល់​ឲ្យ​ខ្លួនឯង ១០០ភាគរយ។ អតិថិជនអាច​ដឹង​ថា យើងអន់ថយ មិនមានជំនាញ ​ឬបាត់បង់ចំណង់ចំណូលចិត្ត។ មនុស្សម្នាក់​ដែលមានកម្លាំងចិត្ត​ ស្តាប់​ទៅដូចជា​ស្វាហាប់ ប៉ុន្តែ កុំរង់ចាំរហូតដល់​នាទី​ចុងក្រោយ ​ដើម្បីចាប់ផ្តើមរកមើល! ធ្វើវា​ជា​រៀងរាល់ថ្ងៃ​ អ្វីក៏ដោយ បើអ្នកដាំថ្ងៃនេះ វានឹងឲ្យផលថ្ងៃក្រោយ ហើយអ្នកនឹង​ឈានដល់គោលដៅ​លក់ដោយ​មិន​ស្ទាក់ស្ទើរ លក់ដោយមិនខ្លាច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ “ ជម្លោះ​កាន់​តែ​ពិបាក ​ការ​ឈ្នះ​កាន់​តែ​រុងរឿង” Thomas Paine

យើង​អាចប្រឈមមុខ នឹងការជំទាស់ពីអតិថិជន​ ឬមិនពេញចិត្តសេវាកម្មរបស់យើង។ តែយើងអាចយកការជំទាស់​ជា​ឱកាស ​ដើម្បី​លក់​អត្ថប្រយោជន៍​នៃ​កម្មវិធី​ និង​សេវាកម្ម​របស់​យើង។ នៅពេលដែលអ្នកលក់ជួប​ប្រទះ​នឹងស្ថានភាព​ ដែលអតិថិជននិយាយថា“ វាថ្លៃពេក” ឬ“ បច្ចុប្បន្ន​ខ្ញុំ​មាន​អ្នក​ផ្គត់ផ្គង់​ដែល​ខ្ញុំ​ពេញចិត្ត” នេះគឺជាកន្លែងដែល​អ្នកអាចបន្ត​ផ្តល់​ព័ត៌មាន​បន្ថែម​ អំពី​ផលិតផល​របស់អ្នក​ដល់​អតិថិជន កុំទទួលយកភ្លាមៗវាអាច ​បរាជ័យ! វាអាចនឹងមិនមានភាព​រឹងមាំទេ ក្នុង​ការចរចាប្រចាំថ្ងៃ​របស់អ្នក ​ប៉ុន្តែជាមួយ​នឹងបច្ចេកទេស​ត្រឹមត្រូវនៃផលិតផល​ យើងអាច​ផ្លាស់ប្តូរ​ចិត្ត​អតិថិជន​យើងបាន។

៣ “ អ្នក​នឹង​មាន ១០០ ភាគរយ​នៃ​ការបិទការលក់​ បើ​មិនសាកល្បងសោះ” Wayne Gretzky

ការភ័យខ្លាច ជាទូទៅដែលអ្នកលក់មាននៅពេលទៅជិតមនុស្សចម្លែក សម្រាប់លក់គឺ“ ពួកគេ​នឹង​បដិសេធ​ខ្ញុំច្បាស់ណាស់!” ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកសម្រេចចិត្តមិនចូល​ទៅជិតពួកគេទាល់តែសោះ អ្នកមានឱកាស ១០០ភាគរយ ក្នុងការបិទការលក់។ ប្រសិនបើអ្នក​សម្រេចចិត្ត​យកឈ្នះការភ័យខ្លាច​ ហើយចូលទៅជិតពួកគេ ដោយមិនខ្វល់អាចមានឱកាស ២ភាគរយនៃ​ការ​បិទការលក់ នោះ២ភាគរយ ប្រសើរជាង ០ភាគរយ ។

៤“ ទទួលយកបរាជ័យ ជាផ្នែកមួយនៃ​ដំណើរការ” Unknown

វានឹងមានស្ថានភាពដែលអ្នកអាចចាញ់ការលក់​ឲ្យ​គូប្រជែង ​ ការនេះនឹងធ្វើឲ្យឈឺចាប់ខ្លាំង។ ទោះយ៉ាងណាក៏ដោយ ​វាយតម្លៃថាហេតុអ្វីបានជាអ្នកចាញ់​ ហើយបើអ្នកដឹងថាអ្នកបានធ្វើខុស​ សូមកុំធ្វើម្តងទៀត! បរាជ័យគឺជាការឈឺចាប់​ ប៉ុន្តែត្រូវយកការឈឺចាប់ មកធ្វើ​ឲ្យ​ខ្លួនឯង​ក្លាយ​ជា​មនុស្ស​ម្នាក់ដែល​រឹងមាំ​ ដរាបណា​អ្នកមានផ្នត់គំនិតត្រឹមត្រូវក្នុងការរៀនសូត្រពី​បទពិសោធន៍។ មនុស្ស​ជោគជ័យ​មាន​បញ្ជី​នៃ​ការ​បរាជ័យ​ទាំងអស់ អ្វី​ដែល​ធ្វើ​ឲ្យ​ពួកគេដាច់ពីគ្នា គឺមេរៀនដែល​ពួកគេ​យក​ចេញ​ពីការបរាជ័យនេះឯង។

៥“ យើងបង្កើតការភ័យខ្លាចនៅពេលយើងនៅកន្លែងទាប យើងយកឈ្នះពួកគេដោយសកម្មភាព” វេជ្ជបណ្ឌិត Henry Link

គួរហៅខ្លួនឯងឬមិនហៅ ថាជានាយកប្រតិបត្តិ? ការហៅ ការរំពឹងទុកកម្រិតខ្ពស់ អាចជារឿងគួរ​ឲ្យ​ខ្លាច។ តែគួរ​ឲ្យ​ខ្លាចជាងនេះ ដែលអ្នកលក់គ្មានបទពិសោធន៏ និងមិនសូវមានចិត្តក្លាហាន ចុះចាញ់ ហើយតែងទទួលបានឋានៈទាបជាងនៅក្នុងក្រុមហ៊ុន។ នៅពេលរឿងនេះកើតឡើង​ សូមចងចាំថា នាយកប្រតិបត្តិគឺជាមនុស្សដែលអ្នកត្រូវហៅខ្លួនឯងជានិច្ច។កុំភ័យខ្លាចបើអ្នកហ៊ានតាំងចិត្តថាលក់ឲ្យជោគជ័យ លក់ឲ្យបានល្អ លក់ជាអាជីព និងទាក់ចិត្តអតិជនបានយូរជាងគេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖សម្រង់បំផុសគំនិត អំពីការរីកចម្រើននៃអាជីវកម្ម និងគន្លឹះជោគជ័យមិននៅទ្រឹង

ចុចអាន៖សម្រង់សំដី ពីស្ដេចគ្រឿងអលង្ការ Johnny Dang លើកទឹកចិត្តដល់សហគ្រិន ទើបចាប់ផ្ដើមដំបូង

ចុចអាន៖សម្រង់​សំដី​ដ៏​មាន​អត្ថន័យ​របស់​ស្ត្រី​ ដាស់តឿន​ឲ្យ​មនុស្ស​គ្រប់រូប​ត្រូវ​យក​ឈ្នះ​​ចិត្ត​ខ្លួនឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

​ក្រសួងព័ត៌មាន ស្នើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ជាង​គេ​នៅ​ចិន ជួយ​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​ឧបករណ៍​

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ និងបងប្អូនកម្មករនិយោជិតជាង៥ពាន់នាក់ ប្រារព្ធកម្មវិធីជប់លៀង អបអរសាទរ​ទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរគ្រឿងញៀន អរគុណនគរបាលសហព័ន្ធអូស្ត្រាលី ដែលជួយបច្ចេកទេស និងបណ្តុះបណ្តាលមន្ត្រីកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

បុគ្គលិក,សិស្សនារី ​នៃ​វិទ្យាស្ថាន​បច្ចេកទេស អរគុណ​រាជរដ្ឋាភិបាល ​តែង​ផ្ដល់​ឱកាសដល់ស្រ្តី​គ្រប់​រូបចាប់​យក​ជំនាញ​បច្ចេកទេស

ព័ត៌មានជាតិ១០ ម៉ោង មុន

អគ្គលេខាធិការអាស៊ាន ជំរុញការចូលរួមប្រឆាំងឧក្រិដ្ឋកម្មអនឡាញ

សន្តិសុខសង្គម១៣ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ១៦ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​កងទ័ព​ថៃប្រុងជើងការខ្ពស់​តាមព្រំដែនជាមួយ​មីយ៉ាន់​ម៉ា ខណៈកងទ័ពយោធាមីយ៉ាន់​ផ្ទះអាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម