KPT+
៥ តិចនិក ឪពុកម្ដាយលែងល្វីងមុខ ពេលកូនចាប់ផ្ដើមក្បាលខូច
ពេលដែលមិនបានអ្វីតាមបំណង អាអូនខ្លះចាប់ផ្ដើមស្រែកយំ បោកខ្លួន ទន្ត្រំដៃជើង បើនិយាយសាមញ្ញគឺក្មេងខូច ក្បាលរឹង។ ម៉ាក់ប៉ាដែលកូនមានចរិតបែបនេះ មានផលពិបាកច្រើនក្នុងការកែចរិតកូនចេញ ហើយម៉ាក់ប៉ានៅស្រុកយើងភាគច្រើន បើកូនខូចហើយ និយាយមិនស្ដាប់ មានតែចាត់ការតាមធម៌ក្ដៅទេទើបបាន តែធម៌ក្ដៅមិនមែនជាមធ្យោបាយល្អទេ។ ចុះមានវិធីណាផ្សេង ល្អសម្រាប់ដោះស្រាយជាមួយក្មេងៗក្បាលខូចអត់?

ធម្មតា ចរិតក្មេងៗខូចមិនមែនកើតឡើងមកពីធម្មជាតិទេ មានកត្តាមួយចំនួនដែលអាចជំរុញឲ្យអាអូនមានចរិតកោងកាចបែបនេះដូចជា ក្មេងឃ្លាន ហត់ ចង់បានចំណាប់អារម្មណ៍ ជាដើម។ ប៉ុន្តែ បើចរិតកូនកាន់តែកាច ឬប៉ះពាល់ទៅដល់អ្នកក្បែរខ្លួន យើងត្រូវតែដោះស្រាយ កែចរិតកូនចេញភ្លាមដោយ៖
១. ព្យាយាមទប់អារម្មណ៍
នៅពេលដែលកូនកិកកុកច្រើន ពីមួយពេលទៅមួយពេល យើងច្បាស់ជាល្វីងមុខ ខឹងកូនទប់លែងបានមិនខាន។ តែទោះយ៉ាងណា យើងត្រូវព្យាយាមរកដំណោះស្រាយណាល្អ មកដោះស្រាយជាមួយកូន ចៀសវាងប្រើកម្លាំងធ្ងន់ៗលើកូន មុខគេមុខឯង។
២. និយាយជាមួយកូន

ព្យាយាមនិយាយស្រួលបួលជាមួយកូន ពន្យល់កូនពីទង្វើមិនល្អដែលកូនកំពុងធ្វើ ឬអាចឲ្យកូនដឹងថា ម៉ាក់ប៉ាមិនចូលចិត្តអ្វីដែលកូនកំពុងធ្វើទេក៏ល្អ។ មួយវិញទៀត យើងអាចជំរុញឲ្យកូន ប្រាប់ហេតុផលថាហេតុអ្វីបានកូនបញ្ចេញចរិតមិនល្អបែបនេះ ទុកឱកាសឲ្យកូនពន្យល់ពីហេតុផលដែលធ្វើឲ្យកូនអន់ចិត្ត។ ការធ្វើបែបនេះ បង្ហាញថា យើងស្ដាប់ហេតុផលកូន និងជួយដោះស្រាយបញ្ហាដោយស្រួលបួល។
៣. មានភាពវិជ្ជមានចំពោះទង្វើល្អៗ
បើកូនចាប់ផ្ដើមបញ្ចេញចរិតមិនល្អ យើងអាចនិយាយប្រាប់ថា ចរិតបែបនេះមិនល្អ ម៉ាក់ប៉ាមិនពេញចិត្ត ហើយបន្ថែមដោយការសរសើរពីចរិតកូនធ្វើដែលយើងពេញចិត្ត។ ឧ. ម៉ាក់ប៉ាចូលចិត្តពេលកូនមានចរិតស្លូតបូត ឬពេលកូនមិនយំ មិនកិកកុក គួរឲ្យស្រលាញ់ជាង។ល។ ម៉ាក់ប៉ាគួរនិយាយលួងលោមកូន ជាមួយស្នាមញញឹម ឬការឱបកូន ព្រោះវាអាចជួយឲ្យកូនស្ងប់អារម្មណ៍។
៤. ផ្ដល់រង្វាន់

ពេលកូនបង្ហាញចរិតល្អ ធ្វើតាមអ្វីដែលយើងប្រាប់ យើងអាចផ្ដល់រង្វាន់ដោយនាំកូនដើរលេង ឬទិញអាហារដែលកូនចូលចិត្តក៏បាន។ ប៉ុន្តែ នៅពេលដែលកូនកំពុងខូច ឬមិនស្ដាប់បង្គាប់ យើងមិនត្រូវផ្ដល់រង្វាន់ឲ្យកូនភ្លាមទេ គួរណាប្រាប់ឲ្យធ្វើតាមការណែនាំរបស់យើងសិន ចាំឲ្យរង្វាន់ដល់កូន បើយើងឲ្យកូនមុន វាដូចជានាំកូនខូច ធ្វើតាមបំណងកូនអ៊ីចឹងដែរ។
៥. ចៀសវាងធម៌ក្ដៅ
ដ្បិតតែការវាយកូន អាចធ្វើឲ្យកូនឈប់ធ្វើទង្វើខូចកូនកំពុងធ្វើមែន ប៉ុន្តែវាមិនមានប្រសិទ្ធភាពក្នុងរយៈពេលវែងទេ។ ក្មេងៗរៀនពីឧទាហរណ៍ដែលកូនទទួលបាន បើយើងវាយកូន ប្រៀបបាននឹងបង្ហាញថា ការប្រើអំពើហិង្សាជាដំណោះស្រាយសម្រាប់ដោះស្រាយបញ្ហា។ លើសពីនេះ កូនអាចស្អប់យើង ឬចាប់ផ្ដើមកាន់តែធ្វើរឿងមិនល្អលើសដើម៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចិញ្ចឹមកូនឲ្យក្លាយជាក្មេងល្អ និងមានអនាគតភ្លឺស្វាង គួររៀប ៥ ចំណុច
ចុចអាន៖ កូនៗទទួលបានអត្ថប្រយោជន៍ ៨ យ៉ាង ពេលឪពុកម្ដាយបង្រៀនឱ្យចេះដាក់ខ្លួន

-
KPT+១៤ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់