KPT+
ប្រវត្តិនាយករដ្ឋមន្ត្រី ជប៉ុន លោក Fumio Kishida ដែលមកបំពេញទស្សនកិច្ចនៅ កម្ពុជា ថ្ងៃនេះ
លោក Fumio Kishida នាយករដ្ឋមន្រ្តីជប៉ុន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នារសៀលថ្ងៃនេះ ។
ទន្ទឹមនោះ យើងក៏ត្រូវដឹងពីខ្សែជីវិតលោក Fumio Kishida និង គ្រួសារ មុនក្លាយជានាយករដ្ឋមន្ត្រីរបស់ជប៉ុនផងដែរ ៖

តើ Fumio Kishida គឺជានរណា?
លោក Fumio Kishida ឬ Kishida Fumio គឺជាអ្នកនយោបាយជនជាតិជប៉ុន និងជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេសពីឆ្នាំ ២០១២ ដល់ ២០១៧ ។ លោកគឺជាសមាជិកម្នាក់នៃសភាតំណាងរាស្ត្រ និងជាគណបក្សប្រជាធិបតេយ្យសេរីនិយម ( LDP ) ។ លោកបានបម្រើការនៅក្នុងខុទ្ទកាល័យរបស់លោក Yasuo Fukuda ក្នុងនាមជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ Okinawa និងកិច្ចការទឹកដីភាគខាងជើង គោលនយោបាយវិទ្យាសាស្ត្រ រួមទាំងបច្ចេកវិទ្យា គោលនយោបាយ គុណភាពជីវិត និងកំណែទម្រង់ច្បាប់។
នៅខែ សីហា ឆ្នាំ ២០២០ លោកបានប្រកាសពីបេក្ខភាពរបស់លោក សម្រាប់ការបោះឆ្នោតថ្នាក់ដឹកនាំប្រជាធិបតេយ្យសេរី ដើម្បីជំនួសនាយករដ្ឋមន្ត្រី Shinzo Abe។ លោកបានចាញ់ការបោះឆ្នោតនៅថ្ងៃទី ១៤ ខែកញ្ញា ជាមួយលោក Yoshihide Suga ដោយទទួលបានចំណាត់ថ្នាក់លេខ ២ ។ នៅខែ សីហា ឆ្នាំ ២០២១ លោកបានប្រកាសបេក្ខភាពសម្រាប់ការដឹកនាំប្រជាធិបតេយ្យសេរីម្ដងទៀត នៅក្នុងការបោះឆ្នោតឆ្នាំ ២០២១ នេះតែម្ដង។
នៅថ្ងៃទី ២៩ ខែកញ្ញា គណបក្សប្រជាធិបតេយ្យសេរីនិយម បានបោះឆ្នោតជ្រើសរើសលោក Kishida ជាប្រធានាធិបតីថ្មីរបស់ខ្លួន បន្ទាប់ពីលោក Suga លាបឈប់ពីតំណែង។ លោក Kishida បានជំរុញឲ្យមានការផ្លាស់ប្តូរទិសដៅសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ពីរបបសេរីនិយម ឆ្ពោះទៅរកការកាត់បន្ថយវិសមភាព និងក្លាយជានាយករដ្ឋមន្រ្តីហើយដឹកនាំគណបក្សរបស់លោក ទៅចូលរួមការបោះឆ្នោតសកល។
ជីវិតដំបូងនិងការអប់រំ
លោកបានកើតនៅក្នុងគ្រួសារនយោបាយនៅ Minami ku ខេត្ត Hiroshima នៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ១៩៥៧ ។ Kishida បានសិក្សាច្បាប់នៅសាកលវិទ្យាល័យ Waseda ហើយបានបញ្ចប់ការសិក្សានៅឆ្នាំ ១៩៨២ ។ ទាំងជីតានិងឪពុករបស់លោក គឺជាសមាជិកសភា ហើយបងប្អូនជីដូនមួយរបស់លោក គឺរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្មនិងឧស្សាហកម្ម គឺលោកYoichi Miyazawa។
ជីតានិងឪពុកលោកជាអ្នកនយោបាយជាន់ទាប តំណាងឲ្យខេត្ត Hiroshima ជាបុព្វបុរសរបស់ពួកគេ និងជាតំណាងរាស្ត្រនីតិកាលទី ៩ ដែលត្រូវបានជាប់ឆ្នោតជាលើកដំបូងក្នុងឆ្នាំ ១៩៩៣ ។ លោក shida មានកូនប្រុស៣នាក់ ជាមួយប្រពន្ធរបស់គាត់ឈ្មោះYuko។ កូនប្រុសច្បងលោកឈ្មោះ Shotaro អាយុ ៣០ ឆ្នាំកំពុងដើរតាមគន្លងឪពុក ហើយឥឡូវនេះ កំពុងធ្វើការជាលេខាផ្ទាល់ខ្លួនរបស់លោក។
អាជីពរដ្ឋមន្ត្រី Fumio Kishida
Kishida គឺជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ Okinawa ពីឆ្នាំ ២០០៧ ដល់ ២០០៨ ដំបូងនៅក្នុងគណៈរដ្ឋមន្រ្តី Abe ហើយក្រោយមកនៅក្នុងគណៈរដ្ឋមន្ត្រី Fukuda។ លោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអ្នកប្រើប្រាស់ និងសុវត្ថិភាពម្ហូបអាហារនៅក្នុងខុទ្ទកាល័យនាយករដ្ឋមន្រ្តី Yasuo Fukuda ក្នុងឆ្នាំ ២០០៨ ។ Kishida ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសនៅក្នុងខុទ្ទកាល័យនាយករដ្ឋមន្ត្រី Shinzō Abe នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១២ ។
បណ្ដាញសង្គម
បណ្ដាញសង្គម Fumio Kishida
Twitter៖ https://twitter.com/kishida230
ហ្វេសប៊ុក៖ https://www.facebook.com/fkishida
ទ្រព្យសម្បត្តិសុទ្ធរបស់លោក Fumio Kishida
ទ្រព្យសម្បត្តិសុទ្ធរបស់លោក បានកើនឡើងគួរឲ្យកត់សម្គាល់នៅឆ្នាំ ២០២០-២០២១ ។ ដូច្នេះតើលោក Fumio Kishida មានតម្លៃប៉ុន្មាននៅអាយុ ៦៤ ឆ្នាំ?
ប្រភពចំណូលរបស់លោកភាគច្រើន ទទួលបានជោគជ័យលើអាជីពសព្វថ្ងៃ។ ការបានប៉ាន់ស្មានបានឲ្យដឹងថា ឆ្នាំ ២០២០-២០២១ លោក Kishida អាចមានតម្លៃដល់ ១ លានដុល្លារទៅ ៥ លានដុល្លារ។

គួររំលឹកដែរថា លោក Fumio Kishida បានឈ្នះនៅក្នុងការបោះឆ្នោត ដែលមានការប្រកួតប្រជែងយ៉ាងខ្លាំង ដោយបានផ្ដួលលោក Taro Kono នៅក្នុងការបោះឆ្នោតមួយ នៅរសៀលថ្ងៃពុធ នាទីក្រុងតូក្យូ បន្ទាប់ពីអ្នកទាំងពីរស្ទើរតែស្មើគ្នានៅក្នុងការបោះឆ្នោតជុំទីមួយ។ ការស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រី ត្រូវបានធានា ព្រោះ LDP ដោយទទួលបានសំឡេងភាគច្រើននៅក្នុងសភាតំណាងជប៉ុន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖knowinsiders
ចុចអាន៖នាយករដ្ឋមន្រ្តីជប៉ុន នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាចុងសប្តាហ៍នេះ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង