KPT+
៥ យ៉ាង ឪពុកម្ដាយគួរធ្វើ ជួយកូនម្ចាស់ការលើខ្លួនឯង ពេលធំឡើង
ប៉ាម៉ាក់មួយចំនួនជួយកូនគ្រប់យ៉ាង រកតែកូនចង់ធ្វើអ្វីបន្តិចមិនបាន ដោយគិតថាកូននៅតូចខ្លាចកូនខុសនេះ ខុសនោះឬធ្វើមិនបានល្អជាដើម។ ប៉ាម៉ាក់ដឹងទេថាពេលនេះអូនៗនៅតូចមែន តែអូនៗនឹងលូតលាស់ធំដឹងក្ដីទៅតាមពេលវេលា។ ការផ្ដល់ឱកាសឲ្យអូនៗរៀនសូត្រពីអ្វីដែលគេត្រូវធ្វើ ឬផ្ដល់ឯករាជ្យភាពខ្លះដល់អូនៗតាំងពីក្មេងវ័យ នឹងជួយអូនៗចេះរៀបចំខ្លួនបានល្អនៅពេលធំពេញវ័យ។ តើមានវិធីណាខ្លះអាចបង្រៀនអូនៗឲ្យមានឯករាជ្យភាព?
១. កុំចេះតែជួយកូនគ្រប់រឿងពេក

ប៉ាម៉ាក់មិនតិចនាក់ទេ ជួយធ្វើនេះ ធ្វើនោះដល់កូនគ្រប់រឿង ព្រោះថាខ្លាចកូនធ្វើខុស ខ្លាចថាកូនធ្វើមិនបានល្អជាដើម។ អូនៗនៅតូចមែន ប៉ុន្តែប៉ាម៉ាក់មិនគួរជួយអូនៗគ្រប់រឿងទេ ត្រូវទុកកិច្ចការខ្លះឲ្យអូនៗធ្វើដោយខ្លួនឯង ដូចជារៀបចំទុកដាក់របស់លេង ឬសម្លៀកបំពាក់មួយចំនួន ហើយប៉ាម៉ាក់គ្រាន់តែចាំណែនាំបន្តិចបន្តួចបានហើយ ឬអាចជួយកូនខ្លះបើកូនស្នើសុំជំនួយពីយើង ជាជាងហក់ទៅជួយភ្លាមៗទាំងដែលកូនមិនទាន់ទាំងបានធ្វើ ឬសុំជំនួយផងនោះ។
២. ផ្ដល់ជម្រើសដល់កូន តែកុំច្រើនពេក
ដូចជាពេលប៉ាម៉ាក់នាំកូនទៅផ្សារទិញម្ហូប ឬទៅញ៉ាំអាហារនៅហាងជាដើម ប៉ាម៉ាក់អាចកំណត់ចំនួនមុខម្ហូបណាថាសមរម្យអាចញ៉ាំបាន ហើយអនុញ្ញាតឲ្យកូនយើងរើសមុខម្ហូបទាំងនោះញ៉ាំ ជាជាងយើងជ្រើសរើសឲ្យកូន។ ការធ្វើបែបនេះ អាចផ្ដល់ឱកាសដល់កូនរៀនសម្រេចចិត្ត តែក៏មានដែនកំណត់ យើងអាចគ្រប់គ្រងបានដែរ។
៣. បើកូនធ្វើខុសកុំជាន់បន្ថែម

ប៉ាម៉ាក់ពិតជាដឹងច្បាស់ហើយថាអូនៗនៅក្មេងតែតែងធ្វើនេះ ធ្វើនោះខុស ឬខូចខាត ហើយទោះបីជាប៉ាម៉ាក់បានណែនាំច្រើនដងប៉ុនណាក៏ដោយ។ ប៉ាម៉ាក់ត្រូវចាំថាអូនៗនៅតូចតែធ្វើមិនល្អ អ៊ីចឹងហើយ តែប៉ាម៉ាក់មិនត្រូវបន្ទោស ជាន់ថែមនោះទេ ផ្ទុយមកវិញ គួរណែនាំកូនដោយពាក្យល្អៗ និងលើកទឹកចិត្តថាកូនពិតជាអាចធ្វើបាន កុំភ្ជាប់កំហុសផ្សេងទៅនឹងខ្លួនកូន។ ការបន្តដាក់កំហុសលើកូន នឹងធ្វើឲ្យកូនមានអារម្មណ៍លែងទុកចិត្តលើខ្លួនឯងបាន។
៤. បង្កើតទម្លាប់ប្រចាំថ្ងៃដល់កូន
កូនយើងអាចជួបបញ្ហាក្នុងការសម្រេចចិត្តធ្វើអ្វីមួយ បើពួកគេមិនបានគិតគូរៀបចំរឿងទាំងនោះឲ្យតាមលំដាប់លំដោយ។ ដូចនេះហើយ កូនអាចនឹងធ្វើរឿងច្របូកច្របល់ ធ្វើនេះបន្តិច នោះបន្តិច នាំឲ្យមិនអាចសម្រេចកិច្ចការណាមួយបាន។ ដូចនេះ ប៉ាម៉ាក់ត្រូវ បង្រៀកូនឲ្យដឹងថារឿងមួយណាត្រូវធ្វើមុន មួយណាត្រូវធ្វើក្រោយ និងនៅពេលណា ម៉ោងណាជាដើម។ ក្រោយពីកូនបានដឹងពីបញ្ហានេះ កូននឹងមានទម្លាប់មួយធ្វើតាមលំដាប់លំដោយប្រចាំថ្ងៃដោយខ្លួនឯងមិនខាន។
៥. បង្រៀនកូនឲ្យចេះបើចិត្ត

ក្មេងមិនតិចនាក់ទេ តែងតែចង់ឈ្នះចង់ចាញ់លើរឿងអ្វីមួយ។ ប៉ាម៉ាក់ត្រូវដឹងថា រឿងខ្លះមិនត្រូវតែឈ្នះ ឬចាញ់នោះទេ ត្រូវបង្រៀនកូនឲ្យបើកចិត្តឲ្យទូលាយ ប្រាប់កូនឲ្យចេះពិភាក្សា ចរចាស្វែងរកការយល់គ្នាលើរឿងអ្វីមួយដែលគេកំពុងធ្វើ។ ឧទាហណ៍ថាកូនទាមទារទៅដើរលេងកន្លែងណាមួយ ហើយថែមទាំងទាមទារញ៉ាំរបស់នេះរបស់នោះទៀតដែលប៉ាម៉ាក់គិតថាមិនល្អ ឬប៉ះពាល់ខុសភាពឬថ្លៃខ្លាំង ជាដើម។ ត្រង់ចំណុចនេះ ប៉ាម៉ាក់ក៏ត្រូវប្រាប់កូនដែរថា កូនអាចទទួលបានជម្រើសមួយក្នុងចំណោមជម្រើសទាំងពីរ ដែលកូនបានទាមទារ តាមរយៈការចរចា និងយល់គ្នា មិនមែនទុកឲ្យកូនឈ្នះគ្រប់រឿងនោះទេ។ ការធ្វើដូចនេះនឹងជួយកូនដឹងថាអ្វីជារឿងអាទិភាព ដែលគេត្រូវការ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ឪពុកម្ដាយមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន
ចុចអាន៖ ៥ តិចនិក ឪពុកម្ដាយលែងល្វីងមុខ ពេលកូនចាប់ផ្ដើមក្បាលខូច

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២០ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក