KPT+
ម៉េចបានយើងឆាប់មួម៉ៅ ពេលឃ្លានម្ដងៗ?
ចាប់អារម្មណ៍អត់ថា ពេលយើងឃ្លានខ្លាំង តែងមានអារម្មណ៍ថា ឆាប់ខឹងមួម៉ៅជាងពេលធម្មតា? តាមបែបវិទ្យាសាស្ត្រ មកពីរាងកាយត្រូវការអាហារ ហើយខួរក្បាលត្រូវការជាតិស្ករ។
១- ម៉េចបានអារម្មណ៍ឆាប់មួម៉ៅពេលឃ្លាន?
កម្រិតជាតិស្ករគ្រប់គ្រាន់ក្នុងខួរក្បាល ជួយឲ្យចេះគ្រប់គ្រងចរន្តដែលបង្កជាឥរិយាបថហិង្សា។ ពេលញ៉ាំឆ្អែត មានជាតិស្ករគ្រប់គ្រាន់ ធ្វើឲ្យអារម្មណ៍ស្ងប់ល្អ។ ពេលរាងកាយមានជាតិស្ករមិនគ្រប់ អ័រម៉ូនផ្សេងៗត្រូវបញ្ចេញពីរាងកាយ ដូចជា អ័រម៉ូន adrenaline ដែលធ្វើឲ្យមនុស្សមានអាការៈឆេវឆាវប្រើហិង្សា ជាដើម។
ឯហ្សែនរបស់យើងក៏ដើរតួនាទីមួយផ្នែកផងដែរ ដោយបង្កើតសារធាតុម៉្យាងបញ្ចេញទៅក្នុងខួរក្បាល ពេលឃ្លានអាហារ។
២- ដំណោះស្រាយ
ទូទៅ យើងរវល់ ទើបកើតអាការៈឃ្លានខ្លាំង ហើយបានរត់រកអីញ៉ាំ។ អ៊ីចឹង ចន្លោះពេលឃ្លានខ្លាំង អាចត្រៀមអាហារសម្រន់ ឬរបស់កំប៉ិកកំប៉ុកដាក់មាត់ខ្លះ មុនដល់បានអាហារសំខាន់។
បើគ្នាយើងកំពុងសម្រកគីឡូ គួររើសអាហារមានប្រូតេអ៊ីនខ្ពស់ ហើយផ្លែឈើជាជម្រើសមួយដ៏ល្អ ពេលយើងមានអារម្មណ៍ឃ្លានខ្លាំង មុនពេលញ៉ាំអាហារពីរបីម៉ោងក្រោយមក៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចេះតែមិនឃ្លានបាយ? វិធីនេះអាចជួយបាន
ចុចអាន៖ មូលហេតុ ៤ យ៉ាង ធ្វើឲ្យយើងបាត់បង់ចំណង់អាហារពេលព្រឹកលែងសូវឃ្លានដូចមុន
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម៦ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង