KPT+
ហាមមិនឱ្យក្មេងក្រោម ១៥ឆ្នាំ មើលរឿង “Squid Game” ដោយសារមូលហេតុ ៣នេះ
សាលារៀននៅអង់គ្លេសបានចេញសេចក្ដីព្រមានឪពុកម្តាយគ្រប់រូប កុំអនុញ្ញាតឱ្យកូនមើលរឿង Squid Game ជាដាច់ខាត ដោយសារក្មេងៗអាចយកតម្រាប់តាមឈុតហិង្សាក្នុងភាពយន្តនេះ។

រឿងភាគកូរ៉េខាងត្បូង Squid Game ដែលបច្ចុប្បន្នកំពុងចាក់ផ្សាយលើ Netflix និងទទួលបានការគាំទ្រគ្រប់ទិសទីជុំវិញពិភពលោក មិនត្រូវបានលើកទឹកចិត្តឱ្យក្មេងក្រោម ១៥ ឆ្នាំទស្សនានោះទេ ព្រោះតែឈុតឆាកហិង្សា បញ្ហាផ្លូវភេទ និងការធ្វើអត្តឃាតដែលមាននៅក្នុងភាពយន្តនេះអាចនាំឱ្យកុមារនិងពួកជំទង់ យកត្រាប់តាមនៅក្នុងជីវិតពិត។
សាលារៀនជាច្រើនបានផ្ញើលិខិតស្នើឪពុកម្ដាយធ្វើយ៉ាងណាតាមដានកូន ក៏ដូចជាជំរុញអាណាព្យាបាលកុំអនុញាតកូនៗវ័យក្មេងមើលរឿង Squid Game ឱ្យសោះ។

គ្រូបង្រៀនអង់គ្លេស បានឱ្យដឹងថា ភាពយន្តភាគ Squid Game មិនបានផ្ដល់អត្ថប្រយោជន៍អ្វីដល់ក្មេង (បឋម/អនុវិទ្យាល័យ) ឡើយ ផ្ទុយទៅវិញឈុតឆាកក្នុងរឿងនឹងបង្កផលអវិជ្ជមានចំពោះទស្សនិកជនវ័យក្មេងទៅវិញ។
នេះជាមូលហេតុធំៗចំនួន ៣ ដែលក្មេងៗមិនគួរមើលរឿង Squid Game ៖
១. អំពើហិង្សា

ឈុតឆាកដាក់ទណ្ឌកម្មសាហាវៗ និងការបាញ់សម្លាប់ចំក្បាលបេក្ខជនដែលចាញ់ហ្គេម ក្នុងភាពយន្ត អាចនាំកុមារនិងជំទង់តក់ស្លុត និងរងឥទ្ធិពលមិនល្អ ឬអាចចម្លងតាមសកម្មភាពទាំងនោះក្នុងជីវិតពិតរបស់ពួកគេ។ ពួកគេអាចយកសកម្មភាពរន្ធត់ៗទាំងនោះទៅប្រើជាមួយបងប្អូន ឬមិត្តភក្ដិជាដើម។
២. អត្តឃាត
Squid Game ក៏មានឈុតបេក្ខជនធ្វើអត្តឃាត ដោយចងក សម្លាប់ខ្លួនផងដែរ នៅជិតចុងបញ្ចប់នៃរឿង។ រូបភាពនេះ មិនបានផ្ដល់ផលវិជ្ជមានដល់ក្មេងឡើយ ព្រោះវាធ្វើឱ្យពួកគេស្លុតចិត្ត ឬពេលណាមួយក្មេងអាចមិនផ្ដល់តម្លៃឱ្យជីវិតខ្លួនឯង ហើយយកការសម្លាប់ខ្លួនទៅដោះស្រាយបញ្ហា។

៣. បញ្ហាភេទសម្ព័ន្ធ
កុំថាឡើយក្មេងក្រោម ១៥ឆ្នាំ សូម្បីយុវវ័យក្រោម ២០ឆ្នាំ ក៏មានឈុតខ្លះ មិនគួរឱ្យពួកគេទស្សនាដែរ។ ភាពយន្តកូរ៉េមួយនេះ បានបង្ហាញអំពីសកម្មភាពរួមភេទ ដែលមនុស្សមិនទាន់ពេញវ័យ មិនសក្តិសមមើលទាល់តែសោះ ព្រោះវាអាចលើកទឹកចិត្តយុវវ័យឱ្យប្រឡូកក្នុងការរួមភេទទាំងវ័យក្មេងពេក។
ចំពោះករណីទាំងប៉ុន្មានខាងលើនេះ ក្រុមហ៊ុន Netflix ផ្ទាល់ធ្លាប់បានចេញសេចក្ដីហាមប្រាមរួចមកហើយ សម្រាប់ទស្សនិកក្រោម ១៥ឆ្នាំ មិនអនុញ្ញាតឱ្យមើលរឿង Squid Game នោះទេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ អ្នកនិពន្ធថា ” Squid Game ” ជារឿងពិត កើតឡើងនៅអាមេរិក-កូរ៉េខាងត្បូង និងបំផុសគំនិតដោយលោក Donald Trump
ចុចអាន៖ ការពិតគួរឱ្យភ្ញាក់ផ្អើល ពីក្រោយភាពល្បីល្បាញនៃភាពយន្ត “Squid Game”

-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច