KPT+
ក្មេងៗលេងឧបករណ៍តន្ត្រី នឹងទទួលបានអត្ថប្រយោជន៍ ៩យ៉ាង
ខណៈការស្តាប់តន្រ្តី ឬចម្រៀងជួយអភិវឌ្ឍខួរក្បាលទារកតាំងពីក្នុងផ្ទៃរហូតដល់ក្រោយកើត ការសិក្សាបង្ហាញថា ការលេងឧបករណ៍តន្រ្តីមានឥទ្ធិពលលើការអភិវឌ្ឍរបស់កូនតូចៗជាងការស្តាប់តន្រ្តី ឬចម្រៀងទៅទៀត។ តើការលេងឧបករណ៍តន្រ្តីជួយឱ្យកូនតូចៗអភិវឌ្ឍយ៉ាងណាខ្លះ?
១. បង្រៀនឱ្យក្មេងៗមានភាពអត់ធ្មត់

ក្មេងៗត្រូវរៀនពីរបៀបកាន់ឧបករណ៍តន្រ្តី របៀបលេង និងត្រូវអនុវត្តដដែរៗរាប់ខែ រាប់ឆ្នាំដើម្បីចេះលេងឧបករណ៍តន្រ្តីណាមួយ។
២. បង្រៀនឱ្យក្មេងមានទទួលខុសត្រូវ
ឧបករណ៍តន្រ្តីភាគច្រើនត្រូវការការថែទាំ ដើម្បីឱ្យនៅថ្មី និងបញ្ចេញសំឡេងពីរោះ។ ដូច្នេះក្មេងៗត្រូវថែទាំ និងសម្អាតឧបករណ៍តន្រ្តីជាប្រចាំ។
៣. បង្កើនជំនឿចិត្តលើខ្លួនឯង

ការរៀនឧបករណ៍តន្រ្តីមួយផ្តល់ឱកាសឱ្យក្មេងៗអនុវត្ត ស្តាប់មតិកែតម្រូវ និងធ្វើការផ្លាស់ប្តូរ។ នៅពេលពួកគេមានការរីកចម្រើន ពួកគេនឹងបង្កើតទំនុកចិត្ត និងបង្កើនការគោរពខ្លួនឯង។
៤. បង្កើនជំនាញអាន
ពេលលេងឧបករណ៍ភ្លេង ក្មេងៗនឹងត្រូវរៀនណោទភ្លេង (អក្សរភ្លេង)។ នៅពេលពួកគេចាប់ផ្តើមចេះអានណោទភ្លេងទើបពួកគេអាចលេងភ្លេងបាន។
៥. បង្កើនជំនាញប្រើរាងកាយ
ពេលលេងឧបករណ៍ភ្លេងខួរក្បាលត្រូវធ្វើការយ៉ាងរហ័ស។ ក្មេងៗត្រូវផ្តោតអារម្មណ៍លើការអានណោទភ្លេង និងការលេងភ្លេង ។ ជាលទ្ធផលក្មេងៗអាចប្រើភ្នែក និងដៃរបស់ពួកគេយ៉ាងជំនាញ។
៦. លើកកម្ពស់ជំនាញគណិតវិទ្យា
តន្ត្រីក៏មានលក្ខណៈប្រហាក់ប្រហែលនឹងគណិតវិទ្យាដែរ ដោយអនុញ្ញាតឱ្យក្មេងៗគិតពិចារណា និងអភិវឌ្ឍជំនាញដោះស្រាយបញ្ហារបស់ពួកគេ។ កុមារនឹងត្រូវរាប់ និងយល់ចង្វាក់ និងលេងតាមចង្វាក់ដែលទាំងអស់នេះសុទ្ធតែត្រូវប្រើការគិត។
៧. ជំរុញការបញ្ចេញអារម្មណ៍ខ្លួនឯង

ក្មេងៗដែលរៀនលេងឧបករណ៍ភ្លេងមានភាពច្នៃប្រឌិត និងមានការជ្រើសរើសដោយខ្លួនឯងដែលជាការជំរុញឱ្យមានការបញ្ចេញអារម្មណ៍។ តន្ត្រីគឺជាវិធីមួយដែលក្មេងៗអាចបង្ហាញពីអារម្មណ៍បានយ៉ាងងាយស្រួល នៅពេលដែលពួកគេមានអារម្មណ៍មិនល្អ ឬមិនអាចនិយាយចេញ។
៨. បង្កើនសមត្ថភាពចងចាំ
តន្ត្រីបង្រៀនក្មេងៗឱ្យចេះបង្កើត រក្សាទុក និងទាញការចងចាំប្រកបដោយប្រសិទ្ធិភាពដែលស្រដៀងនឹងការធ្វើលំហាត់ប្រាណខួរក្បាល ព្រោះពួកគេនឹងត្រូវចងចាំពីរបៀបកាន់ឧបរកណ៍តន្រ្តី របៀបលេង ណោទភ្លេង និងចង្វាក់ភ្លេងជាដើម។
៩. បង្កើនជំនាញសង្គម
ខណៈពេលដែលក្មេងៗអាចលេងឧបករណ៍តន្ត្រីតែឯង ក្មេងៗក៏អាចរួបរួមគ្នាបង្កើតជាក្រុមតន្ត្រី ឬចូលរួមក្រុមតន្រ្តីរបស់សាលា។ ការចូលរួមក្រុមតន្រ្តីអនុញ្ញាតឱ្យក្មេងៗចេះគោរពពេលវេលា រៀនពីរបៀបប្រាស្រ័យទាក់ទងគ្នា និងជាពិសេសចេះគោរពគ្នាទៅវិញទៅមក ដោយសារពួកគេត្រូវស្តាប់ក្មេងដទៃទៀតលេងតន្ត្រី។
សរុបទៅការលេងឧបរកណ៍តន្រ្តីជាសកម្មភាពរៀនក្រៅម៉ោងសិក្សា ដែលធ្វើឱ្យក្មេងៗរីករាយ លើកស្ទួយផ្នែកសិល្បៈរបស់ក្មេងៗ និងជួយធ្វើឱ្យក្មេងៗក្លាយទៅជាមនុស្សពេញវ័យដ៏ជោគជ័យ ប៉ុន្តែបើក្មេងៗមិនចូលចិត្តលេងឧបករណ៍ភ្លេងទេ ប៉ាម៉ាក់មិនគួរបង្ខំកូនៗ ឬតម្រូវឱ្យកូនលេងឧបករណ៍ភ្លេងឱ្យល្អឥតខ្ចោះឡើយ។ វាគ្រាន់តែជាការរៀនបន្ថែមប៉ុណ្ណោះ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ម៉ាក់ប៉ាដឹងអត់ ការលេងដោយសេរីផ្ដល់ប្រយោជន៍ដល់ការអភិវឌ្ឍកូនច្រើន
ចុចអាន៖ ការស្ដាប់តន្ត្រីជាវេទមន្ត ដែលអាចផ្លាស់ប្ដូរជីវិតមួយពព្រិចភ្នែក មិនជឿអានអត្ថបទសិន!

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល