KPT+
ជាឪពុកម្ដាយ គួរចែកឲ្យដាច់ភាពខុសគ្នា រវាងក្មេងជំទង់ និង ជិតជំទង់
បើទោះបីជាចរិតលក្ខណៈរបស់ក្មេងជំទង់ (ចាប់ពីអាយុ១២ឆ្នាំឡើង) និងក្មេងអាយុក្បែរជំទង់ (អាយុក្រោម ឬក្បែរ ១២ ឆ្នាំ) មានភាពប្រហាក់ប្រហែលគ្នាក៏ដោយ។ តាមពិតទៅ បើសង្កេតឲ្យច្បាស់ នឹងឃើញភាពខុសគ្នារបស់ពួកគេទាំងការគិត អារម្មណ៍ រូបរាង ឬអត្តចរិតជាដើម។
![](https://www.kampucheathmey.com/wp-content/uploads/2021/10/newscms_thaihealth_c_fgjnqrwz1569.jpg)
១- ភាពខុសគ្នាផ្នែករាងកាយ
អាយុពេញវ័យឬ “គ្រប់ការ” របស់ក្មេងៗសុទ្ធតែខុសៗគ្នា ក្មេងខ្លះគ្រប់ការតាំងពីអាយុ១០ឆ្នាំម្ល៉េះ។ ក្មេងដែលមានអាយុក្បែរជំទង់ ហើយនោះតែងមានការផ្លាស់ប្ដូរផ្នែករាងកាយ និងអារម្មណ៍លឿនគួរឲ្យកត់សម្គាល់ បើធៀបជាមួយការវិវត្តរបស់ក្មេងជំទង់ឈានទៅរកអាយុ២០ឆ្នាំ។
២- ភាពខុសគ្នាផ្នែកអារម្មណ៍
ការផ្លាស់ប្តូរផ្នែកអារម្មណ៍នេះពិតជាពិបាកណាស់ ចំពោះក្មេងអាយុក្បែរជំទង់។ ពួកគេអាចមើលទៅស្ងប់ស្ងាត់ និងចាស់ទុំ តែពេលខ្លះក៏ចេញចរិតដូចកូនក្មេងភ្លាមៗទៅវិញ។ មិនតែប៉ុណ្ណោះពួកគេចាប់ផ្ដើមមើលឃើញចំណុចខ្សោយ និងកំហុសរបស់ឪពុកម្ដាយ។ ការដឹងថាឪពុកម្ដាយគេមិនល្អឥតខ្ចោះដូចអ្វីដែលគេតែងគិតនោះ អាចនឹងធ្វើឲ្យគេតក់ស្លុត ឬមានអារម្មណ៍ផ្សេង។ តែបញ្ហាទាំងនេះកើតឡើងតែ២ឬ៣ឆ្នាំប៉ុណ្ណោះ រហូតដល់ពួកគេឈានដល់វ័យជំទង់។ ពេលនោះគេអាចទន្លាប់ខ្លួននិងទទួលស្គាល់រឿងបានច្រើន ហើយបញ្ហាផ្លូវចិត្តក៏រឹងមាំជាងមុនដែរ។
៣- ការតវ៉ាចង់បានឯករាជ្យភាព
ទាំងក្មេងជំទង់ និងក្បែរជំទង់ចង់បានណាស់ការឯករាជ្យលើខ្លួនឯង។ ក្មេងក្បែរជំទង់មួយចំនួនធំចង់បានទាំង២គឺ ឯករាជ្យ និងការនាំផ្លូវពីឪពុកម្ដាយក្នុងពេលតែមួយ។ តែគេកាន់តែមិនចង់បង្ហាញភាពស្និទ្ធស្នាលជាមួយឪពុកម្ដាយជាពិសេសក្នុងទីសាធារណៈឬនៅមុខ មិត្តភ័ក្ដិគេ។ ឯក្មេងជំទង់វិញមានទំនោរទៅរកការប្រឆាំងនឹងអំណាចទៅវិញ យ៉ាងណាមិញពួកគេមានទំនុកចិត្តក្នុងខ្លួននិងមិនងាយធ្លាក់ក្នុងសម្ពាធមិត្តភក្ត្រដូចក្មេងមិនទាន់ជំទង់ឡើយ។
៤- ភាពខុសគ្នានៃអត្តចរិត
ការសិក្សាផ្នែកទីផ្សារទូទៅចំពោះក្មេងទាំង២វ័យនេះបានបង្ហាញនូវភាពដូចគ្នា ផ្ទុយទៅវិញការសិក្សាផ្នែកទីផ្សារអេឡិចត្រូនិកបានបង្ហាញថា ក្មេងក្បែរជំទង់មានទំនោរទៅរកការលេងហ្គេម ពេលដែលក្មេងជំទង់ចាប់អារម្មណ៍លើប្រព័ន្ធសង្គមច្រើនជាង។ ខណៈដែលពួកគេឈានដល់វ័យជំទង់ហើយនោះ គេតែងចាប់អារម្មណ៍លើការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។
![](https://www.kampucheathmey.com/wp-content/uploads/2021/10/2304-e0b8a7e0b8b1e0b8a2e0b8a3e0b8b8e0b988e0b899.jpg)
៥- ភាពខុសគ្នានៃការអភិវឌ្ឍផ្នែកខួរក្បាល
អ្នកជំនាញជឿថាមុនអាយុគ្រប់ការ ខួរក្បាលមានការលូតលាស់យ៉ាងរហ័សគួរឲ្យកត់សំគាល់។ ខួរក្បាលរបស់ក្មេងធ្វើការពេញទំហឹងក្នុងការផលិតកោសិកាខួរក្បាល និងផ្លូវបញ្ញាថ្មីៗ។ បន្ទាប់ពីឈានដល់វ័យជំទង់ហើយ ការផលិតខ្លះក៏ត្រូវបានបញ្ឈប់។ នៅវ័យជំទង់ខួរក្បាលក្មេងនឹងចាប់ផ្ដើមរឹងមាំហើយធ្វើការកាន់តែល្អដោយខ្លួនឯង។
ដូចនេះបើចង់ឲ្យកូនមានខួរក្បាលល្អទៅថ្ងៃមុខ គួរណែនាំឲ្យកូនអំពីអាកប្បកិរិយាបែបវិជ្ជមាននៅអាយុមុនជំទង់គឺជារឿងល្អ៕
ចុចអាន៖៥ តិចនិក ឪពុកម្ដាយលែងល្វីងមុខ ពេលកូនចាប់ផ្ដើមក្បាលខូច
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?