Connect with us

KPT+

អ្នកមានជំងឺផ្លូវចិត្ត មានសុខភាពខ្សោយ និងឆាប់ស្លាប់ មកពីអី?

បានផុស

នៅ

ជុំវិញ​ពិភពលោក អ្នកមាន​ជំងឺផ្លូវចិត្ត អាច​ឆាប់ស្លាប់​មុន​អាយុ រហូត​ដល់ ២០​ឆ្នាំ បើធៀប​នឹង​មនុស្សទូទៅ ហើយ​សមាគម​សុខភាព​ផ្លូវចិត្ត​អន្តរជាតិ​ជាច្រើន បាន​ស្នើឲ្យ​រដ្ឋាភិបាល និង​អ្នកផ្ដល់​សេវា​សុខភាព យកចិត្តទុកដាក់ និង​ធ្វើការ​បន្ថែមទៀត លើ​បញ្ហា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Joseph Firth អ្នកស្រាវជ្រាវ នៅ​សាកលវិទ្យាល័យ Maทchester និង​ជានាយក​សមាគម​សុខភាព​ផ្លូវចិត្ត Lancet របស់អង់គ្លេស បាន​វិភាគ​លើ​ការសិក្សា​ចំនួន ១០០ ដោយ​បាន​រកឃើញ​ថា អ្នក​ជំងឺ​ផ្លូវចិត្តជាច្រើន មិនមែន​ស្លាប់​ដោយសារ​អត្តឃាត​នោះទេ ប៉ុន្ដែដោយសារ​សុខភាព​ផ្លូវកាយ​ខ្សោយ ដែល​បញ្ហានេះ អាច​បង្ការ​បាន។

អ្នកជំងឺផ្លូវចិត្ត ប្រឈម​ហានិភ័យ ២​ដង ជាមួយ​នឹង​ជំងឺបេះដូង​បណ្ដាលមកពីមេតាប៉ូលិស ដូចជា​ជំងឺទឹកនោមផ្អែម និង​ជំងឺ​ដាច់សរសៃ​ឈាម​ខួរក្បាល។ អ្នកជំងឺ​បាក់ទឹកចិត្ត ប្រឈម​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺធាត់ ៤០% ខ្ពស់ជាង​ប្រជាជន​ទូទៅ។

អ្នកស្រាវជ្រាវ សង្កត់ធ្ងន់​ថា ជំងឺផ្លូវចិត្ត អាចបង្កើន​ហានិភ័យ​នៃ​ជំងឺ​ផ្លូវកាយ ហើយ​ជំងឺផ្លូវកាយនេះ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ផ្លូវចិត្ត។ អ្នកស្រាវជ្រាវ​ថា ជំងឺធាត់ និង​ទឹកនោមផ្អែម អាច​បង្កើន​ហានិភ័យ នៃ​ការ​វិវត្តទៅ​រក​បញ្ហា​ផ្លូវចិត្ត។

Psychose puerpérale : « Une instabilité, des inquiétudes disproportionnées  et déconnectées de la réalité, cela doit nous inquiéter » | LMDM

ពេលខ្លះ ដោយសារ​ការព្យាបាល​ជំងឺ​ផ្លូវចិត្ត អាច​បង្កើត ឬ​ធ្វើឲ្យ​សុខភាព​រាងកាយ​កាន់តែ​ខ្សោយ​ជាងមុន។ អ្នកស្រាវជ្រាវ រកឃើញ​ថា ថ្នាំប្រើប្រាស់ ដើម្បី​ព្យាបាល​ជំងឺ​ផ្លូវចិត្ត រួមមាន​ថ្នាំ​ប្រឆាំង​ជំងឺ​បាក់ទឹកចិត្ត ប្រឆាំង​បញ្ហា​ផ្លូវចិត្ត និង​ជួយ​សម្រួល​អារម្មណ៍ អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​មេតាប៉ូលិស និង​សុខភាព​បេះដូង។ ក្រៅពីនេះ អ្នកមាន​ជំងឺផ្លូវចិត្ត មាន​ទម្លាប់​រស់នៅ​ពុំមាន​សុខភាព​ល្អ ដូចជា ចូលចិត្ត​ជក់បារី ផឹក​គ្រឿងស្រវឹង និង​ហាត់ប្រាណ​តិចតួច។

ដើម្បីដោះស្រាយ​បញ្ហានេះ អ្នកស្រាវជ្រាវ លើកឡើង​ថា រដ្ឋាភិបាល និង​អ្នកផ្ដល់​សេវាសុខភាព​សាធារណៈ ចាំបាច់​ត្រូវ​បង្ការ​ឥរិយាបទ​នានា ដែល​ឆ្ពោះ​ទៅ​រក​បញ្ហា​ផ្លូវចិត្ត និង​អប់រំ​អ្នក​ផ្ដល់​សេវា​សុខភាព​សាធារណៈ ពី​ការ​រួមបញ្ចូល​គ្នា​នៃ​ការថែទាំ​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ជំងឺខ្លាច​​​ចង្អៀត ​កើតញឹកញាប់ចំពោះអ្នកមានបទពិសោធ​មិនល្អកាល​ពី​ក្មេង ត្រូវស្វែងរកការព្យាបាលឱ្យបានឆាប់

ចុចអាន៖ បណ្ដោយខ្លួនឱ្យគិតរឿង​អវិជ្ជមាន​ច្រើនពេក មិនល្អទេ គួរដោះស្រាយបែបនេះវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម