KPT+
ឧស្សាហ៍ធុញថប់ តានតឹងអារម្មណ៍ ការរត់អាចជួយឲ្យស្រស់ស្រាយឡើងវិញភ្លាមៗ
ស្រេ្តសខ្លាំង តានតឹងអារម្មណ៍ ពិសេសក្រោយបំពេញការងារ ឬការសិក្សា គ្នាយើងនរណាម្នាក់មិនធ្លាប់ឆ្លងកាត់? គ្រាន់តែថា យើងមានវិធីសាស្ត្រដោះស្រាយរៀងៗខ្លួន ប៉ុន្តែវិធីសាស្ត្រដោះស្រាយបញ្ហានេះ សាមញ្ញបំផុត និងមានប្រសិទ្ធភាពខ្ពស់ ត្រូវអ្នកជំនាញអះអាងថា គឺការរត់ហាត់ប្រាណ អាចជួយឲ្យអារម្មណ៍ស្រស់ស្រាយឡើងវិញ។

ក្រុមអ្នកជំនាញបានលើកឡើងពីលទ្ធផលរកឃើញដូចគ្នា នៅពេលជួបបញ្ហាតានតឹងដែលតែងកើតមាន ប៉ុន្តែបើរាងកាយបានបញ្ចេញចលនា ពិសេសសកម្មភាពដូចជាការរត់ បានធ្វើឲ្យខួរក្បាល បញ្ចេញនូវអ័រម៉ូន Endorphin (ផលិតដោយខួរក្បាលសម្រាប់បំបាត់ការឈឺចាប់) ធ្វើឲ្យអារម្មណ៍ធុញថប់ប្រសើរឡើង។

ផ្អែកតាមលទ្ធផលសិក្សា របស់ក្រុមអ្នកស្រាវជ្រាវអាល្លឺម៉ង់ និងក្រុមអ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យសហរដ្ឋអាមេរិក បានប្រើបច្ចេកវិទ្យាស្កេន PET ( Positron Emission Tomography) ជាប្រភេទម៉ាស៊ីន ពេទ្យគេប្រើសម្រាប់ស្កេនមើលជំងឺមហារីកក្នុងខ្លួនមនុស្ស ដោយម៉ាស៊ីននេះប្រើនូវកាំរស្មី បង្ហាញរូបភាពបម្រែបម្រួលណាមួយក្នុងរាងកាយ។ ការប្រើបច្ចេកទេសនេះ ទៅលើគ្នាយើងមានអារម្មណ៍តានតឹង គឺបង្ហាញថា មានភាពប្រសើរអារម្មណ៍ឡើងវិញ ដោយការរត់ ពោលគឺអាចបំបាត់ភាពធុញថប់យ៉ាងមានប្រសិទ្ធិភាព បើធៀបនឹងសកម្មភាពកីឡាផ្សេងៗ។

បើតាមវេជ្ជបណ្ឌិត Panteleimon Ekkekakis សាស្រ្តាចារ្យផ្នែកវេជ្ជសាស្រ្តមកពីសាកលវិទ្យាល័យរដ្ឋ Lowa សហរដ្ឋអាមេរិក “បើសិនយើង ជាមនុស្សមានទម្លាប់ឧស្សាហ៍រត់ នោះបេះដូងកាន់តែមានសុខភាពល្អ ពិសេសទៅទៀតនោះ ទាំងអារម្មណ៍ និងការគិត នឹងកាន់តែប្រសើរ ក្នុងរយៈពេលយូរអង្វែង”។
ឃើញដូចនេះ ក្រុមអ្នកជំនាញបានលើកទឹកចិត្តឲ្យគ្នាយើងឧស្សាហ៍ជួបបញ្ហាផ្លូវចិត្តទាំងនេះ ឲ្យយកចិត្តទុកដាក់លើសុខភាព ពិសេសរកដំណោះស្រាយតាមវិធីសាមញ្ញ ដូចជាការរត់នេះតែម្តង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចូលចិត្តចិញ្ចឹមឆ្កែ ជួយសុខភាពផ្លូវចិត្តកាន់តែល្អ មិនសូវស្ត្រេស
ចុចអាន៖ នេះជាហេតុផល អ្នកកើតទុក្ខ ត្រូវការអ្នកជិតស្និទ្ធ ហើយអ្នកសប្បាយចិត្ត បែរជារកអ្វីថ្មីប្លែក

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?