KPT+
កំពូលម៉ាកយីហោសំលៀកបំពាក់ថ្លៃបំផុតទាំង១០ ជា Brands លំដាប់ពិភពលោក
ខណៈពេលដែលសំលៀកបំពាក់ គឺជាតម្រូវការចាំបាច់ វាក៏បានក្លាយជាវត្ថុប្រណីត របស់អ្នកមានលុយវាល់លានផងដែរ។
ខាងក្រោមនេះ ជាកំពូលម៉ាកយីហោប្រណិតៗថ្លៃកប់ពពកក្នុងមួយឈុតៗ៖
១ Louis Vuitton

ជាមួយនឹងគោលនយោបាយអាជីវកម្មដ៏រឹងមាំ Louis Vuitton កំពុងផ្ដល់អំណាចដល់ទីផ្សារសម្លៀកបំពាក់។ យីហោនេះមានម៉ាកសំលៀកបំពាក់ថ្លៃបំផុតនៅលើពិភពលោក។ ផលិតផលរបស់ពួកគេទាំងអស់មានលក្ខណៈពិសេសផ្ទាល់ខ្លួន ទោះបីជាមិនមានការបញ្ចុះតម្លៃលើផលិតផលណាមួយក៏ដោយ ក៏ពួកគេមិនបាត់បង់កិត្តិនាមដែរ។ ក្រុមហ៊ុន Louis Vuitton ផ្តល់ជូននូវកាបូបរបស់អតិថិជន ដែលត្រូវបានផលិតដោយដៃផ្ទាល់ជាមួយនឹងសម្ភារៈល្អបំផុត។ ប្រសិនបើផលិតផលលក់សល់ នោះពួកគេនឹងដុត ឬរុះរើផលិតផលទាំងអស់ចោល ដើម្បីរក្សាចំណាត់ថ្នាក់តម្លៃនិងគុណភាពផលិតផលជានិច្ច។ ប៉ុន្តែបើតាមដឹង Louis Vuitton មិនដែលលក់ផលិតផលខ្លួនឲ្យសល់ឡើយ។
២ Dior

ក្រុមហ៊ុនទំនិញប្រណីតបារាំង Christian Dior ក្នុងរយៈពេលខ្លីបានកើនឡើងម្តងទៀតនៅឆ្នាំ ២០២១ ដោយទទួលបាន ១ ពិន្ទុលើចំណាត់ថ្នាក់ម៉ាកប្រណីតល្អបំផុត តាមអ៊ីនធឺណិត។ Dior ទទួលបានចំណាត់ថ្នាក់លេខ ៤ ដោយសារការពិសោធន៍តាមអ៊ិនធរណេត ការធ្វើមូលដ្ឋានីយកម្មសម្រាប់ទីផ្សារប្រទេសចិន ការប្រមូលផ្តាច់មុខនិងផលិតផលផលិតផលសម្រស់លំដាប់កំពូល។ Dior គឺជាម៉ាកប្រណីតដំបូងគេ ដែលផ្សព្វផ្សាយផលិតផលប្រណីតរបស់ខ្លួននៅលើ WeChat , Moments កាលពីឆ្នាំ ២០១៥។ នៅខែ មិថុនា ឆ្នាំ ២០២០ ហាងលក់សំលៀកបំពាក់ទាន់សម័យរបស់បារាំងនេះ បានបើកដំណើរការនៅវេបសាយចិន Tmall ផ្លូវការ សម្រាប់ផលិតថែរក្សាស្បែក គ្រឿងសំអាងនិងទឹកអប់។
៣ Versace

ម៉ាកថ្លៃបំផុតមួយនៅលើពិភពលោក Versace ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៨ ។ គំនិតរបស់ Gianni Versace អ្នករចនាអ៉ីតាលីនេះ បានបង្កើតសម្លៀកបំពាក់ពីក្រណាត់ ច្នៃប្រឌិតដូចជាសំណាញ់ដែក។ Gianni Versace ត្រូវបានស្លៀកដោយ Elizabeth Taylor, Jennifer Lopez និងម្ចាស់ក្សត្រី Diana ។
៤ Chanel

យីហោបារាំងដែលបង្កើតឡើងដោយ Gabrielle “Coco” នេះ បង្កើតក្នុងឆ្នាំ ១៩០៩ មានភាពល្បីល្បាញដោយសារឈុតរោមចៀមដ៏ឆើតឆាយ និងកាបូបស្បែកធ្វើពីស្បែក។ របស់ថ្លៃបំផុតរបស់ម៉ាក Chanel គឺកាបូបបុរាណ Diamond Forever ដែលមានតម្លៃជាង ២០ ម៉ឺនផោន។
៥ Prada

កាបូបបុរាណ Prada បានផ្លាស់ប្តូរសំណាង ហើយនាំយកភាពល្បីល្បាញឲ្យដល់យីហោ។ Prada បានចាប់ផ្តើមផលិតផលថ្មី ដែលមានស្លាកយីហោសម្រាប់អតិថិជនវ័យក្មេងឈ្មោះ Miu Miu។ អ្នកជំនួញជនជាតិអ៉ីតាលី Chiara Ferragni បានចូលរួមក្នុងកម្មវិធីសប្តាហ៍ម៉ូតទីក្រុងមីឡានឆ្នាំ ២០១៨ ជាមួយកាបូបស្បែកម៉ាក Prada ។ ចំណែកអ្នកមានឥទ្ធិពលធំ ៗ ជាច្រើនដូចជា Bella Hadid, Kaia Gerber, Rita Ora និង Hailee Steinfeld ក៏ស្ថិតនៅក្នុងបញ្ជីអ្នកគាំទ្រយីហោមួយនេះដែរ។
៦ Yves Saint Laurent

យីហោប្រេនបារាំងដ៏ល្បីល្បាញនេះ ត្រូវបានគេស្គាល់ដោយសារផលិតផលសម្រស់ ក៏ដូចជាឈុតអាវយឺតដ៏ឡូយនិងស្ទីល androgynous។ ម៉ាកយីហោនេះត្រូវបានបង្កើតឡើងដោយ Yves Saint Laurent និងដៃគូរបស់គាត់ឈ្មោះ Pierre Bergé ក្នុងឆ្នាំ ១៩៦១ ។
៧ Giorgio Armani

បង្កើតឡើងដោយលោក Giorgio Armani ក្នុងឆ្នាំ ១៩៧៥ យីហោអ៊ីតាលីមួយនេះ បានពង្រីកខ្លួនរួមមាន Emporio Armani, Armani Collezioni, Armani Jeans, Armani Exchange និង Armani Prive ។
៨ Ralph Lauren

បង្កើតឡើងក្នុងឆ្នាំ ១៩៦៧ ដោយអ្នករចនាម៉ូដជនជាតិអាមេរិក ឈ្មោះ Ralph Lauren ស្លាកយីហោនេះមានខ្សែប្រណិតជាច្រើន។ ឈុត Ralph Lauren គឺជាម៉ាករបស់បុរសថ្លៃបំផុត ខណៈដែលស៊េរី Collection គឺផ្តាច់មុខបំផុតក្នុងចំណោមជួរស្ត្រីរបស់ពួកគេ។ Polo Ralph Lauren ដ៏ល្បីល្បាញ មានលក្ខណៈពិសេសដូចជា សម្លៀកបំពាក់បែបស្ទីល Ivy League ទឹកអប់ និងគ្រឿងប្រើប្រាស់ក្នុងផ្ទះជាដើម។
៩ Gucci

ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធជិត ៧ ពាន់លានដុល្លារ និងម៉ាកយីហោ ១២,៧ ពាន់លានដុល្លារ Gucci បានក្លាយជាអ្នកនាំមុខគេក្នុងឧស្សាហកម្មម៉ូដ តាំងពីយូរណាស់មកហើយ។ យីហោនេះទទួលបានឋានៈស្មើនឹងវត្ថុបុរាណ និងជានិមិត្តរូបដោយសារតែផលិតផលលំដាប់ខ្ពស់របស់ខ្លួន។ តារាហូលីវូដនិងតារាអន្តរជាតិជាច្រើន ត្រូវបានគេឃើញលេចធ្លោរ៉ូបរចនាម៉ូដពី Gucci ដូចជា Salma Hayek, Harry Styles, Blake Lively, and Rihanna។
១០ Dolce & Gabbana

គំនិតច្នៃប្រឌិតរបស់ Domenico Dolce និង Stefano Gabbana នៃយីហោអ៊ីតាលីនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៥។ ចាប់តាំងពីពេលនោះមក ពួកគេបានបែងចែកពីសំលៀកបំពាក់ស្ត្រី គ្រឿងអលង្ការ ទឹកអប់ កាបូប ស្បែកជើង នាឡិកា និងវ៉ែនតា ផ្សេងគ្នាទាំងអស់។
របស់ថ្លៃបំផុតនៅ Dolce & Gabbana គឺជារ៉ូបពណ៌ក្រហមលាយឈាមជាមួយអង្កាំចំនួន ១២ ដែលជារបស់ថ្លៃបំផុតគឺ ៣២,០០០ ដុល្លារនិងអាវក្រៅរបស់បុរស ១៣,០០០ ដុល្លារ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កំពូលប៊ិចថ្លៃកប់ពពកសឹងមិនគួរឲ្យជឿ ១ឆ្នាំផលិតតែម្ដង ហើយតែមួយប៉ុណ្ណោះ!
ចុចអាន៖ដឹងតម្លៃពានរង្វាន់នេះហើយ អ្នកអាចនឹងឈប់ឆ្ងល់ មូលហេតុដែលកីឡាករម្នាក់ៗតែងចង់បានជាកម្មសិទ្ធ

-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច