KPT+
ប្អូនៗជិតពេញវ័យ ត្រូវដឹងរឿងទាំងនេះ
ប្អូនៗជិតឈានចូលពេញវ័យ ច្រើនមានការពិបាកដឹងថា រាងកាយមានអ្វីប្រែប្រួលខ្លះ ប្អូនៗមួយចំនួនមានអារម្មណ៍ប្លែកខុសប្រក្រតី ប៉ុន្តែមិនដឹងថាមូលហេតុអ្វីឲ្យប្រាកដ។ បើចឹងអានអត្ថបទ “Hello គ្រូពេទ្យ“ មួយនេះនឹងបានយល់ច្បាស់ពីការប្រែប្រួលក្នុងរាងកាយពេលពេញវ័យ។

១ ឈានចូលពេញវ័យ
ជាទូទៅប្អូនៗឈានចូលពេញវ័យនៅចន្លោះអាយុ៨ទៅ១៤ឆ្នាំ ប៉ុន្តែជាក់ស្តែងក្មេងស្រីអាចចាប់ផ្ដើមពេញវ័យនៅអាយុ១១ឆ្នាំ រីឯប្អូនប្រុសចាប់ពីអាយុ១២ឆ្នាំ។
យ៉ាងណា តួលេខអាយុចំពោះក្មេងៗឈានចូលពេញវ័យប្រែប្រួលទៅតាមលក្ខណៈផ្សេងៗពីគ្នា។ ឧ. ក្មេងស្រីមានរាងធាត់អាចឆាប់ពេញវ័យ ជាងក្មេងស្រីមានរាងស្គម ឬអ្នកហាត់ប្រាណច្រើន។ មួយទៀត ចំពោះប្អូនៗឆាប់ពេញវ័យពេក (មុនអាយុ៨ឆ្នាំ) ឬមិនទាន់ពេញវ័យ (ក្រោយអាយុ១ឆ្នាំ) ប្អូនត្រូវទៅជួបពេទ្យដើម្បីពិគ្រោះ និងពិនិត្យរកមើលភាពមិនប្រក្រតីក្នុងរាងកាយ។
២ បម្រែបម្រួលរាងកាយពេលក្មេងស្រីពេញវ័យ
#ចាប់ផ្តើមមានរដូវ
#ឡើងសាច់ដុំ ប៉ុន្តែមិនដូចសាច់ដុំក្មេងប្រុសទេ
#ចាប់ផ្តើមចេញរូបចេញរាង ត្រគាកក៏ចាប់ផ្ដើមរីកសាយ
#ឡើងគីឡូ ពិសេសនៅតំបន់ត្រគាក (ឡើងគីឡូក៏មិនចាត់ទុកជារឿងអាក្រក់នោះដែរ ផ្ទុយទៅវិញ ប្អូនស្រីមិនឡើងគីឡូ ប្អូនប្រហែលអាចដោយសារមានជំងឺអ្វីមួយក៏ថាបាន។ ប្អូនស្រីគ្រប់រូបគប្បីទទួលទានអាហារតុល្យភាពខ្ពស់ ដើម្បីប្រាកដថាប្អូនកំពុងតែលូតលាស់អមជាមួយសុខភាពល្អ។)
#សុដន់ចាប់ផ្តើមធំជាងមុន៖ ក្បាលសុដន់អាចហើមនៅពេលដំបូង បន្ទាប់មកសុដន់ទាំងមូលឡើងធំតែម្តង។
#មានទឹករំអិលពណ៌ស (មានសណ្ឋានជាចាហួយ) ហូរចេញពីទ្វារមាសមុន ឬកំឡុងពេលមករដូវដោយសារវត្តមានអ័រម៉ូនមួយចំនួនត្រូវបានបញ្ចេញ ធ្វើឲ្យអារម្មណ៍ប្រែប្រួលមិនទៀងទាត់។
៣ បម្រែបម្រួលរាងកាយពេលក្មេងប្រុសពេញវ័យ
#ឡើងគីឡូ
#ស្មាររីកធំជាងមុន
#លិង្គនិងពងស្វាសរីកធំ
#សាច់ដុំចាប់ផ្តើមលូតលាស់ធំរឹងមាំជាងមុន
#លិង្គចាប់ផ្តើមឡើងរឹងមិនទៀង អាចធ្វើឲ្យគេមានការខ្មាសអៀន
#ចាប់ផ្តើមបែកសំលេង៖ បំពង់សំឡេងប្អូនចាប់ផ្ដើមលូតលាស់ធំជាងមុន លៀនចេញមកក្រៅបន្តិចបង្កើតបានជាគ្រាប់ពក (Adam’s apple)។ សំឡេងប្អូន ប្រែប្រួលពីតូចទៅធំមិនទៀងទាត់ ប៉ុន្តែនៅពេលការលូតលាស់ចប់សព្វគ្រប់ សំឡេងនឹងប្រែជាធម្មតាវិញ ហើយមានលក្ខណៈធ្ងន់ជាងមុន។

#សុដន់កលូតលាស់បន្តិចបន្តួចដែរ (ប៉ុន្តែការលូតលាស់នេះនឹងបញ្ឈប់នៅពេលណាមួយ ក្នុងករណីសុដន់ប្អូនប្រុសរីកធំជាងក្មេងស្រី គួរទៅពេទ្យពិគ្រោះពិនិត្យតាមដានភាពមិនប្រក្រតីណាមួយ)។
កំឡុងពេលឆ្លងកាត់ភាពពេញវ័យ ជាពេលវេលាពិបាកមួយសម្រាប់ប្អូនៗព្រោះតម្រូវឲ្យប្អូនៗសម្របខ្លួនទៅតាមការផ្លាស់ប្តូរ។ យ៉ាងណា ដោយសារនេះជារឿងធម្មជាតិគ្មាននរណាគេចផុត គឺគ្មានអ្វីគខ្មាសអៀននោះដែរ៕
ចុចអាន៖ទង្វើយុវវ័យនិយមធ្វើទាំងនេះ ត្បិតជួយឲ្យធូរអារម្មណ៍មួយពេល តែប៉ះពាល់រាងកាយខ្លាំង
ចុចអាន៖យុវវ័យស្ត្រេសច្រើន កុំទៅផឹកស្រាបន្លប់ទុក្ខ ប្រើវិធីនេះវិញ ហុចផលល្អខ្លាំង

-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)