Connect with us

KPT+

បើភ្ញាក់ពីគេង ហើយអស់កម្លាំងខ្លាំង មានន័យថា យើងស្ត្រេសដល់កំពូលហើយ

បានផុស

នៅ

ស្រ្តេស និង​ការគេង​មិនលក់ ពាក់ព័ន្ធ​គ្នាយ៉ាងខ្លាំង ហើយ​បើតាម​លក្ខណៈ​នៃការគេង មនុស្ស​ត្រូវបាន​បែងចែក​ជា ២ប្រភេទ។ ទី១ គឺ​ក្រុម​ដែល​គេងលក់​នៅ​ពេល​យប់ តែ​ភ្ញាក់ពី​គេងមក អស់កម្លាំង និង​ទី២ ក្រុម​ដែល​អត់គេង​នៅ​ពេល​យប់ ហើយ​មក​គេង​នៅពេល​ព្រឹក​វិញ។ ទាំងនេះ បណ្ដាល​មកពី​បញ្ហា​ស្ត្រេស ដែល​យើងចាំបាច់​ត្រូវស្វែងយល់​ពី​មូលហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​យើង​ភ្ញាក់ពី​គេង​ពេល​ព្រឹក ហើយ​ភ្លាមៗ យើងស្រាប់​តែ​មាន​អារម្មណ៍​ថប់បារម្ភ(ល្វើយ ឬធុញថប់) វាជា​សញ្ញា​មួយ បង្ហាញ​ថា យើង​មាន​បញ្ហា​ស្ត្រេស​ដល់​កំពូល​ហើយ។ ការ​ជួប​បញ្ហា​ស្ត្រេស​ដល់​កម្រិត​ដូច្នេះ បាន​ដាក់​សម្ពាធ​យ៉ាងខ្លាំង​លើ​រូបយើង ហើយ​យើង​មិន​អាច​ជំនះ​សម្ពាធ​នេះទេ។

ដំបូងឡើយ វាចាប់ផ្ដើមពី​សកម្មភាព​ប្រចាំថ្ងៃ​របស់​យើង ដោយ​ផ្ដល់​ទាំង​អារម្មណ៍​សប្បាយ​ចិត្ត និង​មិន​សប្បាយចិត្ត ដល់​ជីវិត​របស់​យើង។ ការខិតខំបំពេញ​ការងារ ជម្លោះជាមួយ​អ្នកសហការី ការយល់​ខុស​ជាមួយ​ដៃគូ ឬបញ្ហា​ការសិក្សា ងាយបង្ក​បញ្ហា​ថប់បារម្ភ​ណាស់។ បញ្ហាទាំង​អស់នេះ មិនអាច​ធ្វើឲ្យ​ខួរក្បាល​របស់​ឈប់គិត​នោះទេ សូម្បីតែ​ពេល​គេង ហើយ​បណ្ដាល​ឲ្យយើង​គេង​មិន​លក់​ស្កប់ស្កល់ និង​យល់សប្ដិ​អាក្រក់​ទៀត​ផង។ បញ្ហាទាំងអស់​នេះ មាន​ការវិវត្ត​ជាបន្ដបន្ទាប់។

My "Stress Symptoms" Turned Out to Be Narcolepsy | The Healthy

នៅពេលមួយ ខួរក្បាល​របស់​យើង មិនអាច​គ្រប់គ្រង​បញ្ហា​ស្ត្រេស​បាន ពេលនោះ យើង​នឹង​ភ្ញាក់ពី​គេងលឿង​ជាង​ធម្មតា។ បញ្ហា​ស្ត្រេស​ដែល​មិន​អាច​គ្រប់គ្រង​បាន​នេះ​ហើយ គឺជា​មូលហេតុ​បង្ក​ការ​ថប់បារម្ភ ធ្វើឲ្យ​អារម្មណ៍​មិន​សប្បាយចិត្ត និង​បង្ខំឲ្យ​យើង ចាប់ផ្ដើម​ថ្ងៃថ្មី​ជាមួយ​អារម្មណ៍​អវិជ្ជមាន។ អ្នកដែល​ជួប​បញ្ហា​ថប់អារម្មណ៍ ភាគច្រើន មានអារម្មណ៍​អស់កម្លាំង​សឹង​គ្រប់ពេល រួមជាមួយ​បញ្ហា​ងងុយគេង ខ្វះ​ការផ្ដោត​អារម្មណ៍ និង​អារម្មណ៍​ភិតភ័យ​ខ្លាំង។

នៅពេល​រាងកាយ​របស់​យើង ជួប​បញ្ហា​ស្ត្រេស​ច្រើន វាផលិត​អ័រម៉ូន Adrenaline និង Cortisol យ៉ាងច្រើន ដែល​ប៉ះពាល់​ដល់​ការចងចាំ។ បើ​មាន​អ័រម៉ូន Cortisol ច្រើនពេក វា​បណ្ដាល​ឲ្យ​មាន​អតុល្យភាព​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ជាលិកា​សាច់ដុំ​ធ្លាក់ចុះ ប្រព័ន្ធ​ការពារ​ចុះខ្សោយ និង​ជំរុញ​​ការ​ធាត់​ខុសប្រក្រតី។

198,937 Asian Drink Water Stock Photos, Pictures & Royalty-Free Images -  iStock

ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ​នេះ យើង​អាច​ងូត ឬគេង​ត្រាំទឹកក្តៅ​ឧណ្ហៗបាន ព្រោះ​ទឹកក្តៅ​ឧណ្ហៗ​ជួយ​សម្រួល​សាច់ដុំ បន្ថយភាព​តានតឹង និង​ការ​ថប់អារម្មណ៍។ ហាត់ប្រាណ ក៏​ជា​មធ្យោបាយ​មួយ​ល្អដែរ ព្រោះ​វាមិន​ត្រឹមតែ​ជួយ​ដល់​ប្រព័ន្ធ​ការពារ និង​រាងកាយ​​នោះទេ វាង​ជួយ​ដល់​សុខភាព​ផ្លូវចិត្ត​ទៀត។ ការ​ធ្វើសមាធិ ដោយ​ដកដង្ហើម​វែងៗ ក៏ជួយ​សម្រួល​ខួរក្បាល និង​កាត់​បន្ថយ​អ័រម៉ូន Cortisol នៅ​ក្នុង​រាងកាយ​ផងដែរ។

ក្រៅពីនេះ យើង​អាច​ញ៉ាំ​អាហារ​ប្រភេទ​វីតាមីន និង​ផឹកទឹក​ឲ្យ​បាន​ច្រើន រួមជាមួយ​ចៀសវាង​ការ​សម្លឹង​អេក្រង់​ទូរស័ព្ទ​ដល់​យប់​ជ្រៅ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ វិធី ៧ យ៉ាង បំបាត់ភាពអស់កម្លាំងល្ហិតល្ហៃ ធ្វើឲ្យមានថាមពលពេញមួយថ្ងៃ ស្រស់ស្រាយដូចគេឯង

ចុចអាន៖ ចេះតែងងុយមិនស្វាង មិនមែនមកពីអស់កម្លាំងទេ អាចកើតជំងឺមួយប្រភេទនេះ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម