KPT+
កូនពេញវ័យលឿនពេក អាចមានបញ្ហា! នេះវិធីសង្កេត និងដោះស្រាយ
ធ្លាប់ធ្វើប៉ាម៉ាក់ ទើបមានអារម្មណ៍មួយនេះ កូនទើបតែមិនប៉ុន្មានឆ្នាំផង រូបរាងស្រាប់តែប្រែប្រួលខុសធម្មតា ម៉ាក់ប៉ាច្បាស់ជាបារម្ភ ខ្លាចកូនមានជំងឺអីខុសធម្មតា។ កុំទាន់បារម្ភ “Hello គ្រូពេទ្យ” នឹងប្រាប់ បើអូនៗមានការប្រែប្រួលរាងកាយនៅវ័យ ៨ ឆ្នាំ ឬប្រែប្រួលខ្លាំងនៅ ៩ ឆ្នាំ ពោលគឺមានន័យថា កូនពេញវ័យខុសធម្មតា។អត្ថបទនេះនឹងប្រាប់ពីរបៀបសង្កេត ការប្រែប្រួល និងហេតុផលខ្លះៗ។

១- ធ្វើម៉េចដឹងថាក្មេងពេញវ័យខុសពីធម្មតា? ដើម្បីដឹងថាកូនពេញវ័យខុសធម្មតា ឬអត់ ម៉ាក់ប៉ាគួរសង្កេតមើលបម្រែបម្រួលរូបរាង មានផ្លាស់ប្តូរអ្វី មុនអាយុដែរអត់ ដូចជា មីអូន (កូនស្រី) អាចឆាប់លូតលាស់សុដន់ និងមករដូវ ហើយ អាអូន (កូនប្រុស) លិង្គ និងពងស្វាស ចាប់ផ្តើមលូតលាស់មានរោមនៅលើមុខ ប្រែប្រួលសំឡេង និងការប្រែប្រួលមួយចំនួនទៀត៖– ដុះរោមលើដងខ្លួន (លើប្រដាប់ភេទ និងក្រោមក្លៀក)– លូតលាស់ធំខុសធម្មតា– កើតមុន– មានក្លិនខ្លួន។
២- មូលហេតុបណ្តាលឲ្យក្មេងឆាប់ពេញវ័យ ឆាប់ពេញវ័យខុសធម្មតា អាចមកពីកត្តាច្រើន រចនាសម្ព័ន្ធខួរក្បាលមានបញ្ហា មានដុំ (ដុំសាច់ គីស ឬដុំទឹកក្នុងខួរក្បាល) របួសខួរក្បាល ធ្លាប់ប៉ះទង្គិច ឆ្លងមេរោគ ដូចជា ជំងឺរលាកស្រោមខួរក្បាល ជំងឺក្រពេញអូវែ ឬក្រពេញទីរ៉ូអ៊ីតមានបញ្ហា។កូនស្រីជាច្រើនជួបបញ្ហាឆាប់ពេញវ័យ ដោយគ្មានមូលហេតុ។ សម្រាប់កូនប្រុសវិញមិនសូវសម្បូរមែន ប៉ុន្តែកត្តាភាគច្រើនទាក់ទងនឹងជំងឺ ហើយ ៥%ទៀត ដោយសារកត្តាហ្សែន។
៣- វិធីធ្វើរោគវិនិច្ឆ័យបញ្ហាឆាប់ពេញវ័យ ក្រោយសង្កេតតាមរូបរាងអាអូន មីអូន ប្រែប្រួល ពេទ្យអាចទាមទារធ្វើតេស្តទឹកនោម និងឈាម ដើម្បីពិនិត្យមើលបរិមាណកម្រិតអ័រម៉ូន។ លើសពីនេះ អាចថតកាំរស្មីអ៊ិចលើដៃ ឬកដៃ ដើម្បីដឹងពីការលូតលាស់ឆ្អឹងលឿនពេក ឬអត់។ ករណីចាំបាច់ ពេទ្យនឹងធ្វើតេស្តរូបភាព មើលមូលហេតុបង្ក មានដុំសាច់ខួរក្បាល ជាដើម។

៤- វិធីព្យាបាល បើពេទ្យសន្មត់ អាអូន ឬមីអូន មានបញ្ហាឆាប់ពេញវ័យខុសធម្មតាមែន ត្រូវបញ្ជូនបន្តទៅកាន់ពេទ្យឯកទេសកុមារខាងក្រពេញអង់ដូគ្រីន ដើម្បីតាមដាន និងព្យាបាល។គោលដៅតែមួយសម្រាប់ព្យាបាល គឺធ្វើឲ្យការលូតលាស់វិលមករកសភាពប្រក្រតីវិញ ដូចជា បញ្ឈប់ការលូតលាស់ឆ្អឹងលឿនពេក។ ប៉ុន្តែ ការព្យាបាលអាចធ្វើឲ្យអាអូន មីអូន មានកម្ពស់ទាបជាងធម្មតា នៅពេលធំពេញវ័យ ហើយវិធីព្យាបាលមាន៖– ព្យាបាលមូលហេតុបង្ក (ឧ. ដុំសាច់ ដុំគីសក្នុងខួរក្បាល)– គ្រប់គ្រងបរិមាណកម្រិតអ័រម៉ូនភេទ ដោយប្រើថ្នាំបញ្ឈប់ការលូតលាស់។បច្ចុប្បន្ន វិធីព្យាបាលគេទទួលស្គាល់ជាផ្លូវការ គឺប្រើថ្នាំអ័រម៉ូនសំយោគ( LHRH) ដើម្បីបង្អាក់ដំណើរផលិតអ័រម៉ូនភេទ ដែលធ្វើឲ្យពេញវ័យខុសធម្មតា។ ពេទ្យនឹងតាមដានព្យាបាល អាអូន មីអូន ដោយប្រើអ័រម៉ូននេះរៀងរាល់ ១ ឆ្នាំម្តង ហើយលទ្ធផលទទួលបានមិនមានបញ្ហាទេ ហើយក៏មានសុវត្ថិភាពដែរ៕
ចុចអាន៖ប្អូនៗជិតពេញវ័យ ត្រូវដឹងរឿងទាំងនេះ
ចុចអាន៖ជិតដល់រដូវជួបជុំបងប្អូន ម៉ាក់ប៉ាប្រយ័ត្នប្រយែងសុខភាពកូនៗពីកូវីដ-១៩

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ