Connect with us

KPT+

កំពូលមហាសេដ្ឋីក្មេងជាងគេទាំង ១០ នៅអាមេរិក ដែលនាំលុយវាល់លាននៅឆ្នាំ ២០២២

បានផុស

នៅ

ភាគច្រើនឲ្យតែនិយាយពីកំពូលមហាសេដ្ឋី យើងប្រាកដជានឹកឃើញដល់ Bill​ Gates​ ឬ Jeff​ Bezos​  ដែលមានវ័យចំណាស់ និងមានបទពិសោធន៍ជីវិតច្រើន​ ជាក់ជាមិនខានឡើយ។ ប៉ុន្តែក្នុងអត្ថបទនេះ យើងនិយាយពីមហាសេដ្ឋី ក្មេងៗ ដែលមានលុយវាល់លាន ព្រមទាំងជានាយកប្រតិបត្តិនាំទ្រព្យដ៏ច្រើន ចូលក្នុងក្រុមហ៊ុនរបស់ពួកគេថែមទៀតផង។

១​ Sam Bankman-Fried សហគ្រិន crypto

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Sam Bankman អាយុ ២៩ ឆ្នាំ មាន​ឧស្សាហកម្ម​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ និង​ត្រូវបានគេដាក់នាមថាជា Mark Zuckerberg ជាមួ​យ​នឹង​ទ្រព្យ​សម្បត្តិ​សុទ្ធ​ចំនួន ២២.៥ ពាន់​លាន​ដុល្លារ​ នៅ​ឆ្នាំ​នេះ ​លោកបានក្លាយ​ជា​មហាសេដ្ឋី​ដែល​មាន​អាយុ​ក្រោម ៣០ ឆ្នាំ​​ នៅ​លើ​ពិភពលោក។

២ Evan Spiegel នាយកប្រតិបត្តិ Snap

នាយកប្រតិបត្តិ Snap លោក Evan Spiegel អាយុ ៣១ ឆ្នាំ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ១៣.៨ ពាន់លានដុល្លារ នៃឧស្សាហកម្មបច្ចេកវិទ្យា។ លោកបានក្លាយជាអ្នកមាន ក្នុងនាម​ជា​សហស្ថាបនិក​និងជា​ភាគី​ពាក់ព័ន្ធ​របស់​ក្រុមហ៊ុន​នៅពី​ក្រោយ​បណ្ដាញ​សង្គម Snapchat ។

Bobby Murphy សហស្ថាបនិក Snap CTO

ទោះបីជាលោក Bobby Murphy បម្រើការជាប្រធានផ្នែកបច្ចេកវិទ្យានៅ Snap (ពីមុនត្រូវបាន​គេ​ស្គាល់​ថា Snapchat) លោក​បាន​សាង​ទ្រព្យសម្បត្តិភាគច្រើន​ ដោយធ្វើជាសហស្ថាបនិក​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ឲ្យ​ដំណើរការ​មក​ទល់​បច្ចុប្បន្ន​នេះ។ ភាគហ៊ុន Snap បាន​កើន​ឡើង​យ៉ាង​ខ្លាំង ​ចាប់តាំង​ពី​បាន​បង្ហាញ​ជា​សាធារណៈ​លើក​ដំបូង​ក្នុង​ឆ្នាំ ២០១៧ ។ លោក Bobby Murphy អាយុ៣៣ ឆ្នាំ មានទ្រព្យសម្បត្តិសុទ្ធ ១៥.២ ពាន់លានដុល្លារ។

៤ Fred Ehrsamសហស្ថាបនិក Coinbase

Fred Ehrsam អាយុ ៣៣ឆ្នាំ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ៣.៥ ពាន់លាន​ដុល្លារ ជា​នាយកប្រតិបត្តិ​និង​វិនិយោគិនជន​ជាតិអាមេរិក​ ដែល​ជា​សហស្ថាបនិក​និង​ជាដៃគូគ្រប់គ្រង​របស់​ក្រុមហ៊ុន​វិនិយោគ​រូបិយប័ណ្ណឌីជីថល Paradigm ។ លោក​ក៏ជាសហស្ថាបនិកនៃ​ការ​ផ្លាស់ប្ដូរ​រូបិយប័ណ្ណ​ឌីជីថល Coinbase ផង​ដែរ។

៥ Lukas Walton អ្នក​ស្នង​មរតក Walmart

Lukas Walton អាយុ ៣៥ ឆ្នាំ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ១៧.២ ពាន់លានដុល្លារ ​គឺជាសមាជិកម្នាក់​នៃ​គ្រួសារ​អ្នក​មាន​បំផុត​នៅ​សហរដ្ឋអាមេរិក។ ជីតា​របស់​លោក​ឈ្មោះ Sam Walton បាន​បង្កើត​ផ្សារ​ទំនើប​ធំ​មួយ​ឈ្មោះ Walmart។ Walton បានទទួលទ្រព្យសម្បត្តិ​នៅក្រោម​សោកនាដកម្ម​ ដែល​ឪពុក​របស់​ខ្លួន​ឈ្មោះ John Walton បានស្លាប់នៅក្នុងការ​ធ្លាក់​យន្តហោះ​ឆ្នាំ ២០០៥ ។ បើ​ទោះ​បីជា Lukas Walton មាន​ទ្រព្យសម្បត្តិ​ដោយសារ​មរតក តែ​ដំណើរការ​អាជីវកម្ម​គ្រួសារ Walton ត្រូវ​បាន​ចូលរួម​ជា​ចម្បង​ក្នុង​ការងារ​សប្បុរសធម៌​ ហើយ​បច្ចុប្បន្ន​មាន​តួនាទី​ជា​ប្រធាន​គណៈកម្មាធិការ​កម្មវិធី​បរិស្ថាន​របស់​មូលនិធិ Walton គ្រួសារ។

៦ Baiju Bhatt សហស្ថាបនិក Robinhood

Baiju Bhatt អាយុ ៣៧ ឆ្នាំ ​ទ្រព្យសម្បត្តិសុទ្ធ ២.៩ ពាន់លានដុល្លារ​ បាន​រួមគ្នាបង្កើត Robinhood ដែលជាក្រុមហ៊ុននៅពីក្រោយកម្មវិធីជួញដូរភាគហ៊ុន (បច្ចេកវិទ្យាហិរញ្ញវត្ថុ) ដែលមានឈ្មោះ ដូចគ្នាកាល​ពីឆ្នាំ ២០១៣ ។ ក្នុងរយៈពេល៨ឆ្នាំមកហើយ Robinhood បានកំណត់​ស្តង់ដារ​ក្នុងការជួញដូរភាគហ៊ុនតាម​ទូរស័ព្ទ។ នៅខែ កក្កដា ឆ្នាំ ២០២១ Robinhood បានផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​លើ​ផ្សារហ៊ុន Nasdaq ក្នុងតម្លៃ ៣២ ពាន់លាន​ដុល្លារ។

៧ Mark Zuckerberg នាយកប្រតិបត្តិហ្វេសប៊ុក និងជាសហស្ថាបនិក

Mark Zuckerberg អាយុ ៣៧ឆ្នាំ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ១៣៤.៥ ពាន់លានដុល្លារ លោក​ជា​បុរស​ដែល​ល្បី​និង​មាន​ជាង​គេបំផុតនៃ​សហស្ថាបនិកហ្វេសប៊ុក។ លោកទទួល​បាន​ចំណាត់ថ្នាក់​លេខ ៧ នៅ​លើ​ទស្សនាវដ្ដី Forbes ២០២០ អ្នក​មានបំផុតទាំង ១០ នៅលើពិភពលោក Zuckerberg គឺជានិស្សិតឆ្នាំទី ១៩ នៅសាកលវិទ្យាល័យហាវ៉ាដ​នៅពេលដែល​លោក​បើកដំណើរការ​គេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម ដែល​ជួយ​ផ្លាស់ប្តូរ​ពិភពលោក​ ហើយ​ទី​បំផុត​ធ្វើ​ឲ្យ​លោកក្លាយជាមហាសេដ្ឋីនៅអាយុ ២៣ ឆ្នាំ។

៨ Dustin Moskovitz សហស្ថាបនិកនិងនាយកប្រតិបត្តិហ្វេសប៊ុករបស់ Asana

លោក Dustin Moskovitz អាយុ ៣៧ ឆ្នាំ ជាមួយទ្រព្យសម្បត្តិសុទ្ធ ២៤.១ ពាន់លានដុល្លារ​ និង​ជា​សហស្ថាបនិក​ដំបូង​នៃ​ហ្វេសប៊ុកមានភាគហ៊ុនប្រមាណ ២ ភាគរយ នៅក្នុង​អតីតនិយោជករបស់​លោក។ បន្ទាប់ពីចាកចេញពីហ្វេសប៊ុក Moskovitz បានបន្តសហការជាមួយ Asana ដែល​ផលិតនិងលក់ software។​ នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា​យក្ស​ ដែលនៅ​តែមាន​តម្លៃ​ខ្លាំង។

៩ លោក Brian Armstrong នាយក​ប្រតិបត្តិ​នៃ Coinbase

លោក Brian rmstrong អាយុ ៣៨ ឆ្នាំ ជាមួយទ្រព្យសម្បត្តិសុទ្ធ ១១.៥ ពាន់លាន​ដុល្លារ​ និង​ជា​នាយកប្រតិបត្តិ​នៃ Coinbase ដែលជាក្រុមហ៊ុនជួញដូររូបិយប័ណ្ណ​ឌីជីថលធំបំផុត​របស់អាមេរិក ដែល​ត្រូវបានគេប៉ាន់ប្រមាណថា​ មានចំនួន ៦៨ ពាន់​លាន​ដុល្លារ​នៅខែ​ មីនា ឆ្នាំ ២០២១ ។ លោក​បានប្រមូលទ្រព្យសម្បត្តិដ៏ច្រើន​សន្ធឹកសន្ធាប់​ដោយសារតែភាគហ៊ុននៅ​ក្នុង​ក្រុមហ៊ុន។ លោក​ក៏​ត្រូវ​បាន​គេរាយការណ៍ថា មានភាគហ៊ុនជិត ១ ភាគ ៥ នៃ​ភាគហ៊ុនរបស់ Coinbase ។ Coinbase បានបង្ហាញជាសាធារណៈនៅ​ខែ មេសា ជាមួយ​នឹង​ការ​វាយតម្លៃ​ប្រហែល ១០០ ពាន់លាន​ដុល្លារអាមេរិក។

១០ Nathan Blecharczyk សហស្ថាបនិក Airbnb

ដោយ​រួម​គ្នាជាមួយ​លោក Brian Chesky និង Joe Gebbia លោក Nathan Blecharczyk គឺជា​សហ​ស្ថាបនិក​ម្នាក់​នៃ​ក្រុមហ៊ុន​បដិសណ្ឋារកិច្ច Airbnb ដែលទទួលបានជោគជ័យ​យ៉ាងខ្លាំង។ បច្ចុប្បន្ន​លោក​មាន​តួនាទី​ជា​មន្ត្រី​យុទ្ធសាស្រ្ត និងបានជួយដឹកនាំក្រុមហ៊ុន​ឆ្លង​កាត់​វិបត្តិ​សេដ្ឋកិច្ច​​ដ៏​ធំ ​ក្នុង​កំឡុង​ពេល​ដំបូង​នៃ​ជំងឺ​រាតត្បាត​កូវីដ ១៩ ។

លោកមានអាយុ ៣៨ ឆ្នាំ ព្រមជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ១០ ពាន់លាន​ដុល្លារ​ នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​បដិសណ្ឋារកិច្ច៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្រវត្តិមហាសេដ្ឋីលុយវាល់លាន​ មានជាងគេនៅអារ៉ាប៊ីសាអូឌីត ម្ចាស់ក្លឹបថ្មីរបស់សារិកាព្រៃ Newcastle

ចុចអាន៖កំពូលម៉ាកយីហោសំលៀកបំពាក់ថ្លៃបំផុតទាំង១០ ជា Brands លំដាប់ពិភពលោ

ចុចអាន៖កំពូលប៊ិចថ្លៃកប់ពពកសឹងមិនគួរឲ្យជឿ ១ឆ្នាំផលិតតែម្ដង ហើយតែមួយប៉ុណ្ណោះ!

ចុចអាន៖ដឹងតម្លៃពានរង្វាន់នេះហើយ​ អ្នកអាចនឹងឈប់ឆ្ងល់ មូលហេតុដែលកីឡាករម្នាក់ៗតែងចង់បានជាកម្មសិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន

ព័ត៌មានជាតិ២៩ នាទីutes មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

ព័ត៌មានជាតិ៤០ នាទីutes មុន

លោក កែ គឹមយ៉ាន៖ ស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋ និងជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ចាត់ទុក«ថ្ងៃ៧មករា» ជាថ្ងៃកំណើតទី២ មិនអាចបំភ្លេចបាន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូរ៉េខាងជើង ប្រកាសជោគជ័យ ធ្វើតេស្តមីស៊ីល លឿនជាងសំឡេង១២ដង អាចទម្លុះខែលការពារគ្រប់ប្រភេទ

ព័ត៌មានជាតិ២៣ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រញ្ជួយដីកម្រិតធ្ងន់ វាយប្រហារតំបន់ទីបេ បណ្តាលឲ្យមានមនុស្សស្លាប់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ប៊ុន ភក្ដី ចេញមកបកស្រាយ ក្រោយការចោទប្រកាន់ថា ខ្លួនជាជនជាតិវៀតណាម មានតំណែងជាមន្ត្រីនគរបាល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក ចាប់ផ្តើមមានមនុស្សស្លាប់ ដោយសារព្យុះព្រឹលដ៏កាចសាហាវ 

សន្តិសុខសង្គម២ ម៉ោង មុន

នារីម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីបើកម៉ូតូទៅកៀរទ្រូងផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម