Connect with us

KPT+

ឲ្យកូនៗជួយធ្វើការងារផ្ទះ អាចបង្រៀនកូនមានទំនួលខុសត្រូវច្រើន

បានផុស

នៅ

ម៉ាក់​ប៉ា​ត្រូវ​ដឹង​ថា ការ​ជួយ​ការងារ​ផ្ទះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​លូតលាស់​របស់​កូន​ៗ។ ដ្បិត​កិច្ចការ​ផ្ទះ​តូច​តាច​ដែល​កូន​ៗ​យើង​ធ្វើ​អាច​មើល​ទៅ​ជា​រឿង​ធម្មតា គ្មាន​អ្វី​អស្ចារ្យ​ទេ តែ​ការងារ​ផ្ទះ​ទាំង​នោះ​អាច​បង្រៀន​កូន​យើង​ពី​មេរៀន​មាន​តម្លៃ​ច្រើន​ឲ្យ​កូន​ចាំ​រហូត​ដល់​ពេញ​វ័យ។ ពេល​អា​អូន​ជួយ​ធ្វើ​ការងារ​ផ្ទះ កូន​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ប៉ុន្មាន​ចំណុច​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១.បង្កើត​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង

ពេល​ធ្វើអី​មួយ​ដោយ​ខ្លួន​ឯង​បាន​ល្អ ទោះ​កិច្ចការ​នេះ​តូច ឬ​ធំ​ក្តី កូន​ទទួល​បាន​អារម្មណ៍​ពិសេស។ ដូច​​គ្នា​នេះ​ដែរ ការ​ធ្វើ​ការងារ​ផ្ទះ​ក៏​ជួយ​ជំរុញ​ភាព​ឯករាជ្យ​ដែរ ដោយ​សារ​អា​អូន​សម្រេច​ការងារ​បាន​ដោយ​ខ្លួន​ឯង។

២.បង្រៀន​ពី​ភាព​សំខាន់​នៃ​ការ​បំពេញ​ការងារ

ចំណុច​នេះ​អាច​មាន​ប្រយោជន៍​ច្រើន​ពេល​ដែល​កូន​លូតលាស់​ធំ​ទៅ​ៗ និង​មាន​ទំនួល​ខុស​ត្រូវ​ទាំង​កិច្ចការ​ក្នុង​ផ្ទះ ទាំង​នៅ​សាលា​រៀន និង​កិច្ច​ការ​ក្នុង​សង្គម។

៣. ជួយ​បង្កើត​ទម្លាប់​ឲ្យ​កូន​ស្រលាញ់ភាព​ស្អាត

ការ​បង្កើត​ទម្លាប់​ឲ្យ​កូន​លាង​សម្អាត​ក្រោយ​ពេល​ធ្វើ​អ្វី​មួយ​រួច​ហើយ (ឧ. ពេល​ញ៉ាំ​បាយ​រួច ប្រមូល​ចាន​ដាក់​កន្លែង​លាង បោស​សម្អាត​ពេល​ធ្វើ​កំពប់​ទឹក។ល។) មិន​មែន​គ្រាន់​តែ​បង្កើត​ទម្លាប់​ល្អ​ឲ្យ​កូន​ៗ​ចេះ​ស្រលាញ់​ភាព​ស្អាត​សម្រាប់​ខ្លួន​ឯង​ទេ វា​ក៏​ជួយ​កាត់​បន្ថយ​ភាព​រញ៉េរញ៉ៃ​ក្នុង​ផ្ទះ ម៉ាក់​ប៉ា​មិន​សូវ​ល្វីង​មុខ។

៤. បង្កើត​ទម្លាប់​ធ្វើ​ការងារ​ផ្ទះ

នៅ​ពេល​យើង​ឲ្យ​កូន​ធ្វើ​ការងារ​ផ្ទះ វា​នឹង​ក្លាយ​ជា​ទម្លាប់ និង​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​កូន​ដែល​នឹង​បន្ត​រហូត​ដល់​កូន​ពេញ​វ័យ និង​ចូល​វ័យ​ចាស់​ទៅ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ប្រយ័ត្នគ្រោះថ្នាក់! កំពុងពពោះ ហាមធ្វើ​ការងារផ្ទះទាំង​នេះ

ចុចអាន៖ វិធីសាស្ត្រ ៥ យ៉ាង ដោះស្រាយបញ្ហាកូនយំតាមឪពុកម្ដាយអត់ព្រមលែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២០ នាទីutes មុន

ថ្លែងនៅUN៖ កម្ពុជាបាននឹងកំពុងខិតខំប្រឹង​ប្រែង កាត់បន្ថយអំពើពុករលួយ និងកែលម្អអភិបាលកិច្ច

ព័ត៌មានជាតិ៣៨ នាទីutes មុន

សម្តេច ម៉ែន សំអន អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមរក្សាសុខសន្តិភាពឱ្យបានស្ថិតស្ថេរ

កីឡា៥៨ នាទីutes មុន

មក​ដល់​ខ្មែរ​ម្សិល​ម្សិល ព្រះ​ខ័នរាជស្វាយរៀង ប៉ះ បឹងកេត នៅថ្ងៃស្អែក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ ព្រមាន​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះថ្នាំ​ញៀន «Labubu» ក្រោយ​មនុស្ស​ស្លាប់​២​នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា៖ អ្នក​ទោស​រាប់​ពាន់​នាក់​ត្រូវ​ដោះលែង ក្រោយ​ចលាចល​នៅ​ពន្ធនាគារ Magwe បណ្តាលឲ្យ​អ្នក​ទោសនយោបាយ​២នាក់ស្លាប់​

Sokha Hotels

ព័ត៌មានពេញនិយម