Connect with us

KPT+

ប័ណ្ណវ៉ាក់សាំងកូវីដ-១៩ ​​ពណ៌ខៀវ និងពណ៌ស ខុសគ្នាដូចម្ដេច?

បានផុស

នៅ

មកទល់នឹងពេលនេះ ប្រជាពលរដ្ឋមួយចំនួននៅតែមានចម្ងល់ចំពោះប័ណ្ណចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ រវាងពណ៌ខៀវនិងពណ៌ស តើវាខុសគ្នាដូចម្ដេច? ​ហើយមួយណាផ្លូវការ មួយណាមិនមិនផ្លូវការ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រវាងប័ណ្ណចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ទាំងពីរពណ៌ ពុំមានមួយណាមិនផ្លូវការឡើយ ពោលគឺវាសុទ្ធតែជាប័ណ្ណផ្លូវការ និងប្រើបានដូចគ្នា។

ចំពោះចម្ងល់ដែលថា ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ទាំងពីរលើករួច អ្នកខ្លះបានប័ណ្ណពណ៌ខៀវ និងអ្នកខ្លះបានប័ណ្ណពណ៌សគឺ៖

អ្នកទទួលបានប័ណ្ណចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ពណ៌ខៀវ ជាបុគ្គលចាក់វ៉ាក់សាំងក្នុងក្របខណ្ឌស៊ីវិល (បុគ្គលិកសុខាភិបាល ឬពេទ្យស្មគ្រចិត្ត) ហើយប័ណ្ណវ៉ាក់សាំងគឺចេញដោយក្រសួងសុខាភិបាល។ នៅលើប័ណ្ណមានបញ្ជាក់ពីឈ្មោះ លេខអត្តសញ្ញាណប័ណ្ណ លេខទូរសព្ទ ប្រភេទ​វ៉ាក់សាំង​ និង​ពេល​វេលា​ចាក់​វ៉ាក់សាំង។

អ្នកទទួលបានប័ណ្ណចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ពណ៌ស ជាបុគ្គលចាក់វ៉ាក់សាំងក្នុងក្របខណ្ឌក្រសួងការពារជាតិ (ពេទ្យទាហាន) ហើយប័ណ្ណវ៉ាក់សាំងគឺចេញដោយក្រសួងការពារជាតិ។ នៅលើប័ណ្ណមានបញ្ជាក់ពីឈ្មោះ រូបថត លេខអត្តសញ្ញាណប័ណ្ណ លេខទូរសព្ទ ប្រភេទ​វ៉ាក់សាំង​ និង​ពេល​វេលា​ចាក់​វ៉ាក់សាំង។

គួររំលឹកថា ប័ណ្ណចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ពិតជាសំខាន់ខ្លាំងណាស់ក្នុងកំលុងនៃជំងឺរាតត្បាត បើគ្មានប័ណ្ណនេះទេ ការធ្វើដំណើរចេញ-ចូលកន្លែងសំខាន់ៗមួយចំនួននឹងមិនត្រូវបានអនុញ្ញាតឡើយ។

ដូច្នេះ បន្ទាប់​ពី​ទទួល​បាន​ប័ណ្ណ​ហើយ ត្រូវ​រក្សា​ទុក​វា​ឲ្យ​បាន​ល្អ ឬស្កេន QR Code ទុកក្នុងប្រព័ន្ធឌីជីថល ចៀសវាង​​ច្រឡំ​កន្លែងទុក​ដាក់ ភ្លេច ឬ​បាត់បង់ជាដើម៕

អត្ថបទ៖ សន្យា

ចុចអាន៖ អត់ចេះភ្ជាប់ប័ណ្ណចាក់វ៉ាក់សាំងឌីជីថល ចូលទស្សនាវីដេអូនេះ

ចុចអាន៖ កាតវ៉ាក់សាំងសំខាន់ណាស់ ចុះបើបាត់ គួរធ្វើយ៉ាងម៉េច?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម