KPT+
គន្លឹះខ្លីៗ សាមញ្ញៗ អនុវត្តរាល់ថ្ងៃដើម្បីសុខភាពផ្លូវចិត្តល្អប្រសើរ ពីអ្នកជំនាញ
សុខភាពល្អទាំងផ្លូវកាយ ទាំងផ្លូវចិត្ត សុទ្ធសឹងជារឿងសំខាន់ ព្រោះផ្នែកទាំងពីរមានទំនាក់ទំនង និងមានឥទ្ធិពលលើគ្នាទៅវិញទៅមក នេះបើតាមការបកស្រាយបែបវិទ្យាសាស្រ្ត។ សុខភាពផ្លូវចិត្តល្អប្រសើរ ជាចំណែកមួយជួយឱ្យសុខភាពនៃរាងកាយបានល្អប្រសើរដូចគ្នាផងដែរ។ លោក Richard Davidson អ្នកវិទ្យាសាស្រ្តផ្នែកប្រព័ន្ធប្រសាទ និងជានាយកនៃមជ្ឈមណ្ឌលសុខភាពផ្លូវចិត្ត នៃសាកលវិទ្យាល័យ Wisconsin-Madison សហរដ្ឋអាមេរិក បានណែនាំគន្លឹះមួយចំនួនដូចខាងក្រោម៖
១. អនុវត្តការគិតបែបវិជ្ជមាន

ការសិក្សាបានបង្ហាញថា ការគិតបែបវិជ្ជមានផ្តល់ផលល្អដល់សុខភាព ដោយវាបានបន្ថយអត្រាជំងឺបេះដូងមនុស្សដល់ទៅ៣០ភាគរយ។ ការគិតវិជ្ជមានត្រង់នេះ សម្តៅលើការលើកទឹកចិត្តខ្លួនឯង ទោះជួបប្រទះបញ្ហាក្នុងជីវិតជាប្រចាំថ្ងៃចៀសមិនផុតក៏ដោយ។ លោក Richard បានលើកឡើងថា ការអនុវត្តការគិតវិជ្ជមានត្រឹម១៥នាទី/១សប្តាហ៍ ជួយឱ្យផ្លូវចិត្តប្រសើរ មិនបន្ទោសខ្លួនឯង និងស្វែងរកដំណោះស្រាយបញ្ហាបានដោយមានប្រសិទ្ធិភាពទៀតផង។
២. ធ្វើការងារដោយក្តីស្រលាញ់ពីចិត្ត
ការងារស្ម័គ្រចិត្ត ការជួយការងារសង្គម ធ្វើការងារដោយចេញពីចិត្ត អ្នកវិទ្យាសាស្រ្តរកឃើញថា បានជំរុញឱ្យខួរក្បាលបញ្ចេញអ័រម៉ូនល្អៗច្រើន ធ្វើឱ្យអារម្មណ៍បានប្រសើរទៅតាមនោះដែរ។ ដូចនេះការងារដែលជួយដល់អ្នកដទៃ ដោយក្តីស្រលាញ់ បានផ្តល់ផលវិជ្ជមានទាំងខ្លួនឯងផង និងជាប្រយោជន៍ដល់សង្គមរស់នៅផង។
៣. ពេញចិត្តនូវអ្វីដែលខ្លួនមាន

ការសិក្សាបានរកឃើញថា ការអរគុណដល់អ្វីដែលខ្លួនមាន ជាស្មារតីដឹងខ្លួន ជួយឱ្យសុខភាពផ្លូវចិត្តប្រសើរ ប្រឆាំងនឹងដំណើរធ្លាក់ទឹកចិត្ត ព្រមទាំងជំរុញការគិតវិជ្ជមាន។ អ្នកជំនាញសហរដ្ឋអាមេរិកខាងលើបាននិយាយថា របៀបដាស់តឿនខ្លួនឯង ឱ្យកើតមានភាពថ្លែងអំណរគុណក្នុងចិត្តនោះ គឺការសរសេរវាឡើងនូវបទពិសោធល្អៗជាសកម្មភាពប្រចាំថ្ងៃដែលបានធ្វើ មិនថាក្នុងកំណត់ហេតុ ឬការកត់ត្រាផ្សេងៗ ទោះតិចក្តី ក៏បានជួយដល់សុខភាពផ្លូវចិត្តផងដែរ។
៤. បង្កើនទំនាក់ទំនងល្អៗ
ផ្អែកតាមលទ្ធផលស្រាវជ្រាវពីសាកលវិទ្យាល័យ Harvard បានឱ្យដឹងថា អ្នកដែលមានទំនាក់ទំនងល្អៗ ជាមួយមិត្តភក្តិ បងប្អូន គ្រួសារ នឹងទទួលបានអារម្មណ៍កក់ក្តៅ និងភាពសប្បាយរីករាយច្រើន។ ដូចនេះ សារពី លោក Richard គឺការបង្កើនទំនាក់ទំនង និងអានុស្សាវរីយ៍ល្អៗ ជាមួយគ្រួសារ បងប្អូន និងមិត្តភក្តិតាមដែលអាចធ្វើបាន។
៥. បង្កើតគោលដៅច្បាស់លាស់

គោលដៅកាន់តែច្បាស់ ប្រៀបដូចការបង្កើនអត្ថន័យដល់ជីវិត។ ការសិក្សាពីសាកលវិទ្យាល័យ Pennsylvania សហរដ្ឋអាមេរិក បានបង្ហាញថា នៅពេលមនុស្សមានគោលដៅធ្វើអ្វីមួយច្បាស់លាស់ គឺបានរួមចំណែកដល់សុខមាលភាពរបស់ពួកគេ ពោលគឺជួយបង្កើនទំនុកចិត្តដល់សាមីខ្លួន ព្រមទាំងបានជំរុញចិត្តឱ្យពួកគេធ្វើការទាំងនោះដោយចិត្តសប្បាយរីករាយ ប្រកបដោយលទ្ធផលល្អ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ស្រ្តេសកើតមាន មិនអាចចៀសបាន តែយើងអាចដោះស្រាយតាមវិធីនេះ
ចុចអាន៖ ឧស្សាហ៍ធុញថប់ តានតឹងអារម្មណ៍ ការរត់អាចជួយឲ្យស្រស់ស្រាយឡើងវិញភ្លាមៗ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ