KPT+
មុខវិជ្ជាចាំបាច់ ៥ យ៉ាងដែលក្នុងសាលាមិនបានបង្រៀនយើង
នៅក្នុងជីវិតមនុស្សភាគច្រើនបានចំណាយពេលផ្ដោតលើការរៀនសូត្ររហូតដល់ ១២ ឆ្នាំ ចំណេះទូទៅនិង ៤ ឆ្នាំទៀតនៅថ្នាក់ឧត្តម ឬអាចលើសពីនេះក្នុងគោលបំណងចង់មានជំនាញច្បាស់ ទីផ្សារការងាររឹងមាំមានស្ថិរភាពជីវិតនិងការរស់នៅកាន់តែប្រសើរ។
ប៉ុន្តែនៅមានរឿងជាច្រើនទៀតដែលសាលាមិនបានបង្រៀន ហើយមុខវិជ្ជាសំខាន់ៗទាំងនោះយើងត្រូវដឹង ដោយដកពិសោធន៍ ពិសេសការអានសៀវភៅ។
១. ការគ្រប់គ្រងពេលវេលា

សិស្សសាលា និងនិស្សិតសកលវិទ្យាល័យជាច្រើនកំពុងតែខ្ជះខ្ជាយពេលវេលារបស់ពួកគេ ដោយមិនចេះគ្រប់គ្រងវាឲ្យបានត្រឹមត្រូវ។ គ្រូដាក់ការងារឲ្យធ្វើរយៈពេល ៣ សប្តាហ៍ ប៉ុន្តែសិស្សចាប់ផ្តើមធ្វើកិច្ចការទាំងនោះនៅថ្ងៃជិតផុតកំណត់ ២ ឬ ៣ ថ្ងៃ ឬមួយយប់មុនគ្រូប្រមូលកិច្ចការ។ ទោះបីគ្មានមុខវិជ្ជានេះនៅសាលារៀនក៏ដោយ យើងទាំងអស់គ្នាគួរតែរៀនប្រើពេលវេលាដែលមានឲ្យបានល្អដើម្បីកុំឲ្យស្ដាយក្រោយទៅថ្ងៃមុខ។
២. ការគ្រប់គ្រងលុយកាក់
នៅសាលាភាគច្រើនបង្រៀនតែទ្រឹស្ដី បង្រៀនពីការវិនិយោគ ប៉ុន្តែគ្រូដែលជាអ្នកបង្រៀនមិនធ្លាប់វិនិយោគអ្វីសោះ ឬក៏ធ្លាប់ខ្លះ តែបរាជ័យ។ សាលាបង្រៀនពីចំណេះដឹងជាច្រើនថា វាគឺជាអ្វី ប៉ុន្តែមិនបានបង្រៀនពីរបៀបយកចំណេះដឹងទាំងនោះទៅប្រើក្នុងសង្គមជាក់ស្ដែងដោយរបៀបណានោះទេ។
យ៉ាងណាក្ដី ការយល់ដឹងពីរឿងលុយសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់សម័យកាល ដូច្នេះទោះសាលាមិនបង្រៀនក្ដី ខ្លួនយើងផ្ទាល់គួរចេះទុកដាក់ ចាយវាយ និងសន្សំលុយ ដោយខ្លួនឯង ដើម្បីមានទ្រព្យទុកប្រើប្រាស់ឲ្យបានគ្រប់គ្រាន់សម្រាប់ថ្ងៃនេះ និងថ្ងៃអនាគត។
៣. សុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយ
សុខភាពផ្លូវចិត្តមានសារសំខាន់ណាស់សម្រាប់មនុស្សគ្រប់វ័យ ជាពិសេសយុវវ័យបច្ចុប្បន្ន។ នៅសាលាក្រៅពីមិនបង្រៀនពីរបៀបថែទាំផ្លូវចិត្ត ពួកគេនៅដាក់សម្ពាធឲ្យសិស្សថែមទៀតផង។ មានរឿងជាច្រើន ដែលនាំឲ្យមនុស្សកើតជំងឺផ្លូវចិត្តដោយមិនដឹងខ្លួន។ដូច្នេះមុននឹងឈានដល់កើតជំងឺផ្លូវចិត្ត យើងគួរតែត្រូវបានគេបង្រៀនតាំងពីក្មេងមកម្លេះ។ ដូចនេះការរៀនឲ្យដឹងពីរបៀបថែទាំសុខភាពផ្លូវចិត្ត និងរាងកាយខ្លួនឯង ព្រមទាំងវិធីសង្គ្រោះបឋម អាចជួយឲ្យយើងចៀសផុតពីបញ្ហាសុខភាពបានកាន់តែល្អ។

៤. ការជ្រើសរើសគូជីវិត
យុវវ័យជំនាន់ថ្មីធំធាត់ឡើងដោយមាន Facebook, Instagram និងវិធីជាច្រើនទៀតដែលពួកគេអាចបង្កើតទំនាក់ទំនងស្នេហា។ ជួនកាលពួកគេសម្រេចចិត្តរៀបការដោយសារអារម្មណ៍ស្រលាញ់ ប៉ុន្តែមិនបានគិតថាពួកគេអាចរស់នៅចុះសម្រុងជាមួយគ្នារហូតដល់ចាស់នោះទេ។ ដូច្នេះការលែងលះក៏កើតមានឡើង បើទោះបីជាគូស្នេហ៍ទាំងនោះ មិនចង់រៀបការម្ដងជាពីរដងក៏ដោយ។
ជីវិតស្នេហា និងគ្រួសារគឺជារឿងសំខាន់ណាស់ក្នុងជីវិត ហើយបញ្ហាកើតឡើងនៅពេលអ្នករើសគូស្រករខុស។ នៅតាមសាលាពុំមានមុខវិជ្ជារើសគូស្រករទេ ហេតុនេះយុវវ័យគួរស្ដាប់ដំបូន្មានចាស់ៗនិងអានសៀវភៅពាក់ព័ន្ធនឹងជីវិតអាពាហ៍ពិពាហ៍ឲ្យបានច្រើន ដើម្បីចៀសវាងស្នេហាមិនសមបំណង។
៥. របៀបភ្ជាប់ទំនាក់ទំនងនៅក្នុងសង្គម
របៀបភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជារឿងសំខាន់ដែលនាំយើងឆ្ពោះទៅរកភាពជោគជ័យនៅក្នុងសង្គម។ មានវិធីសាស្ត្រជាច្រើនដើម្បីបង្កើតទំនាក់ទំនងជាមួយមនុស្សដែលអ្នកមិនធ្លាប់ស្គាល់ ប៉ុន្តែសាលាមិនបានបង្រៀនអ្នកនោះទេ។ បើសាលាមិនបង្រៀន យើងត្រូវរៀនដោយខ្លួនឯង រៀនឲ្យចេះភ្ជាប់ជាមិត្តនិងជាបណ្ដាញជាមួយគេឲ្យបានច្រើន ដើម្បីឲ្យការសិក្សា ការធ្វើការ និងការរកស៊ីនៅថ្ងៃអនាគតទទួលជោគជ័យ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ The Guardian
ចុចអាន៖ចូលចិត្តប្រៀបធៀបរហូតជួនហួសដល់ចេះច្រណែន គួរផ្លាស់ប្ដូរខ្លួនឯងបែបណា?

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?