Connect with us

KPT+

មុខវិជ្ជា​ចាំបាច់ ៥ យ៉ាង​ដែល​ក្នុង​សាលា​មិន​បាន​បង្រៀន​យើង

បានផុស

នៅ

នៅ​ក្នុង​ជីវិត​មនុស្ស​ភាគច្រើន​បាន​ចំណាយ​ពេល​ផ្ដោត​លើ​ការ​រៀន​សូត្រ​រហូត​ដល់ ១២ ឆ្នាំ ចំណេះ​ទូទៅ​និង​ ៤ ឆ្នាំ​ទៀត​នៅ​ថ្នាក់​ឧត្តម ឬ​អាច​លើស​ពី​នេះ​ក្នុង​គោលបំណង​ចង់​មាន​ជំនាញ​ច្បាស់ ទីផ្សារ​ការងារ​រឹងមាំ​មាន​​ស្ថិរភាព​ជីវិត​និង​ការ​រស់នៅ​កាន់​តែ​ប្រសើរ។

ប៉ុន្តែ​នៅ​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​សាលា​មិន​បាន​បង្រៀន ហើយ​មុខ​វិជ្ជា​សំខាន់ៗ​ទាំងនោះ​យើង​ត្រូវ​ដឹង ដោយ​ដកពិសោធន៍ ពិសេស​ការ​អាន​សៀវភៅ។

១. ការ​គ្រប់គ្រង​ពេលវេលា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិស្សសាលា និងនិស្សិតសកលវិទ្យាល័យជាច្រើនកំពុងតែខ្ជះខ្ជាយពេលវេលារបស់ពួកគេ ដោយមិនចេះគ្រប់គ្រងវាឲ្យបានត្រឹមត្រូវ។ គ្រូដាក់ការងារឲ្យធ្វើរយៈពេល ៣ សប្តាហ៍ ប៉ុន្តែសិស្សចាប់ផ្តើមធ្វើកិច្ចការទាំងនោះនៅថ្ងៃជិតផុតកំណត់ ២ ឬ ៣ ថ្ងៃ ឬមួយយប់មុនគ្រូប្រមូលកិច្ចការ។ ទោះបីគ្មានមុខវិជ្ជានេះនៅសាលារៀនក៏ដោយ យើងទាំងអស់គ្នាគួរតែរៀនប្រើពេលវេលាដែលមានឲ្យបានល្អដើម្បីកុំឲ្យស្ដាយក្រោយទៅថ្ងៃមុខ។

២. ការ​គ្រប់គ្រង​លុយកាក់

 នៅ​សាលា​ភាគច្រើន​បង្រៀនតែ​ទ្រឹស្ដី បង្រៀន​ពី​ការ​វិនិយោគ ប៉ុន្តែ​គ្រូ​ដែល​ជា​អ្នក​បង្រៀន​មិន​ធ្លាប់​វិនិយោគ​អ្វីសោះ ឬ​ក៏​ធ្លាប់​ខ្លះ តែ​បរាជ័យ។ សាលាបង្រៀន​ពី​ចំណេះដឹង​ជា​ច្រើន​ថា វា​គឺ​ជា​អ្វី ប៉ុន្តែ​មិន​បាន​បង្រៀន​ពី​របៀប​យក​ចំណេះដឹង​ទាំង​នោះ​ទៅ​ប្រើ​ក្នុង​សង្គម​ជាក់ស្ដែង​ដោយ​របៀបណា​នោះ​ទេ។

យ៉ាងណាក្ដី ការយល់ដឹងពីរឿងលុយសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់សម័យកាល ដូច្នេះទោះសាលាមិនបង្រៀនក្ដី ខ្លួនយើងផ្ទាល់គួរចេះ​ទុកដាក់ ចាយវាយ និង​សន្សំលុយ ដោយខ្លួនឯង ដើម្បីមានទ្រព្យទុកប្រើប្រាស់ឲ្យបានគ្រប់គ្រាន់សម្រាប់ថ្ងៃនេះ និង​ថ្ងៃអនាគត។

៣. សុខភាព​ផ្លូវចិត្ត និង​សុខភាព​ផ្លូវកាយ

សុខភាព​ផ្លូវចិត្តមានសារសំខាន់ណាស់សម្រាប់មនុស្សគ្រប់វ័យ ជាពិសេសយុវវ័យបច្ចុប្បន្ន។ នៅ​សាលាក្រៅ​ពីមិនបង្រៀនពីរបៀប​ថែទាំផ្លូវចិត្ត ពួកគេ​នៅ​ដាក់​សម្ពាធ​ឲ្យ​សិស្ស​ថែម​ទៀត​ផង។ មានរឿងជាច្រើន ដែលនាំឲ្យមនុស្សកើតជំងឺផ្លូវចិត្តដោយមិនដឹងខ្លួន។ដូច្នេះ​​មុន​នឹង​ឈាន​ដល់​កើត​ជំងឺផ្លូវចិត្ត យើងគួរតែត្រូវបានគេបង្រៀនតាំងពីក្មេងមកម្លេះ។ ដូចនេះ​ការរៀន​ឲ្យ​ដឹង​ពី​របៀប​ថែទាំ​សុខភាព​ផ្លូវចិត្ត និងរាងកាយខ្លួនឯង ព្រមទាំងវិធីសង្គ្រោះបឋម អាច​ជួយ​ឲ្យ​យើង​ចៀស​ផុត​ពី​បញ្ហា​សុខភាព​បាន​កាន់​តែល្អ។

៤. ការ​ជ្រើសរើស​គូជីវិត

យុវវ័យជំនាន់ថ្មីធំធាត់ឡើងដោយមាន Facebook, Instagram និង​វិធី​ជា​ច្រើន​ទៀត​ដែល​ពួកគេ​អាចបង្កើតទំនាក់ទំនងស្នេហា។ ជួនកាល​ពួកគេ​សម្រេច​ចិត្ត​រៀបការ​ដោយសារ​អារម្មណ៍​ស្រលាញ់ ប៉ុន្តែ​មិនបានគិតថាពួកគេអាចរស់នៅ​ចុះសម្រុង​ជាមួយគ្នារហូតដល់ចាស់​នោះទេ។ ដូច្នេះការលែងលះក៏កើតមានឡើង បើទោះបីជាគូស្នេហ៍ទាំងនោះ មិន​ចង់​រៀបការ​ម្ដង​ជា​ពីរ​ដង​ក៏​ដោយ។

ជីវិតស្នេហា និងគ្រួសារគឺជារឿងសំខាន់ណាស់ក្នុងជីវិត ហើយ​បញ្ហាកើតឡើង​នៅពេល​អ្នក​រើស​គូស្រករខុស។ នៅតាមសាលាពុំមានមុខវិជ្ជារើសគូស្រករទេ ហេតុនេះ​យុវវ័យគួរស្ដាប់​ដំបូន្មានចាស់ៗ​និង​អាន​សៀវភៅពាក់ព័ន្ធនឹងជីវិតអាពាហ៍ពិពាហ៍ឲ្យបានច្រើន ដើម្បីចៀសវាង​ស្នេហា​មិន​សមបំណង។

៥. របៀបភ្ជាប់ទំនាក់ទំនងនៅក្នុងសង្គម

របៀបភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជារឿងសំខាន់ដែលនាំយើងឆ្ពោះទៅរកភាពជោគជ័យនៅក្នុងសង្គម។ មានវិធីសាស្ត្រជាច្រើនដើម្បីបង្កើតទំនាក់ទំនង​ជាមួយមនុស្ស​ដែល​អ្នក​មិន​ធ្លាប់ស្គាល់ ប៉ុន្តែសាលាមិនបានបង្រៀនអ្នកនោះទេ។ បើសាលាមិនបង្រៀន យើង​ត្រូវ​រៀន​ដោយ​ខ្លួនឯង រៀនឲ្យចេះភ្ជាប់ជាមិត្តនិងជាបណ្ដាញជាមួយគេឲ្យបានច្រើន ដើម្បីឲ្យការសិក្សា ការធ្វើការ និង​ការរកស៊ីនៅថ្ងៃអនាគតទទួលជោគជ័យ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ The Guardian

ចុចអាន៖ចូលចិត្ត​ប្រៀបធៀប​រហូត​ជួន​ហួស​ដល់​ចេះ​ច្រណែន​ គួរ​ផ្លាស់ប្ដូរ​ខ្លួនឯង​បែប​ណា?

ចុចអាន៖មក​អាន​ចរិត​ពិត​របស់​អ្នក​កើត​ខែ​តុលា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម