Connect with us

KPT+

មនុស្ស ៣ ប្រភេទដែលអ្នកគួរប្រយ័ត្ន និងមិនគួរ​ Add friend ក្នុង Facebook

បានផុស

នៅ

ហ្វេសប៊ុកអាចជាឧបករណ៍ទំនាក់ទំនងដ៏អស្ចារ្យសម្រាប់មិត្តភក្តិ ប៉ុន្តែវាក៏អាចមានបញ្ហាដែរ ប្រសិនបើអ្នកមិនចេះគ្រប់គ្រងវាឱ្យបានត្រឹមត្រូវ។ បើនិយាយពីមិត្តភាពវិញ មានមនុស្សមួយចំនួនដែលអ្នកមិនគួរក្លាយជាមិត្តនឹងគេតាមអ៊ិនធរណេតទេ ព្រោះនឹងបន្ថែមភាពស្មុគស្មាញក្នុងជីវិតលើអ្នកប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. សង្សារចាស់

តើអ្នកមានហេតុផលអ្វីដែលគួរនៅរាប់អានជាមួយសង្សារចាស់បន្តទៀត? មនុស្សមួយចំនួនអាចនិយាយថា គ្មានបញ្ហអីទេក្នុងការបន្តទំនាក់ទំនងជាមួយមនុស្សធ្លាប់ស្រឡាញ់។ ការពិត បើអ្នកនៅចង់ដឹងពីសុខទុក្ខគេ ក៏បន្តទៀតចុះ! ប៉ុន្តែហេតុអីបានជាត្រូវចង់ដឹង បើយើងបែកគ្នាទាំងឈឺចាប់? ការបន្តជាមិត្តនឹងគ្នានៅលើបណ្ដាញសង្គមពិតជាពិបាកទទួលយក ពេលឃើញរូបភាពគេជាមួយនឹងអ្នកផ្សេង ហើយវាក៏ពិបាកដែលដឹងពីសកម្មភាពគេរាល់ៗថ្ងៃ។ រឿងនេះចៀសមិនផុតភាពអវិជ្ជមានផ្លូវចិត្តនឹងកើតឡើងកាន់តែតានតឹងមិនខាន។ ដូច្នេះកុំអីល្អជាង! ប៉ុន្តែបើអ្នកចង់ដើរថយក្រោយជាមួយអតីតកាល ហើយអាចអត់ធ្មត់ក្នុងន័យមិត្តភាព អ្នកបន្តទំនាក់ទំនងនេះចុះ។

២. ចៅហ្វាយនាយ មិត្តរួមការងារ ឬអតិថិជន

ការរាប់​មិត្តជាមួយចៅហ្វាយនាយ អ្នករួមការងារ ឬអតិថិជន ក្នុងន័យល្អគឺងាយស្រួលទំនាក់ទំនងគ្នាឲ្យកាន់តែប្រសើរ។ ជាការល្អ បើអ្នកចង់ទំនាក់ទំនងជាមួយអតិថិជន អ្នកគួរទាក់ទងតាមផេក ឬគេហទំព័រ។ បើទំនាក់ទំនងជាមួយមេកោយ គួរធ្វើតាមរយៈអ៊ីម៉ែល ឬ Telegram ហើយបើជាមួយមិត្តរួមការងារ គួរតែរាប់អានគ្នានៅខាងក្រៅបណ្ដាញសង្គមជារឿងល្អបំផុត។

អ្នកមិនគួរមានទំនាក់ទំនងជាមិត្តនឹងគ្នាតាមបណ្ដាញហ្វេសប៊ុក ជាមួយមនុស្សក្រុមទាំងនេះ ក៏ព្រោះតែពេលខ្លះការបង្ហោះជីវិតផ្ទាល់ខ្លួន ឬការកម្សាន្តរបស់អ្នក ធ្វើឲ្យពួកគេចាប់ថ្នាក់ ឬប្រៀបធៀបទៅនឹងជីវិតការងារ ដោយវិនិច្ឆ័យអ្នកបែបនេះឬបែបនោះ។ ដូច្នេះមិនចាំបាច់រាប់អានគ្នាតាមនេះល្អជាង!

៣. ជនចម្លែក និងមនុស្សមិនដែលស្គាល់

មនុស្សចម្លែក មិនគួរមាននៅក្នុងបញ្ជីរមិត្តរបស់អ្នកទេ។  ការទទួលមិត្តច្រើនមិនមែនជារឿងអស្ចារ្យអ្វីឡើយ។ ហេតុផលគឺថា មនុស្សមួយចំនួនចូលមករាប់អានដើម្បីលួចយកទិន្នន័យរបស់អ្នក និងធ្វើរឿងមិនល្អផ្សេងៗ ដោយមានពេលខ្លះគេ hack គណនីរបស់អ្នកដើម្បីយកទៅបោកប្រាស់លុយអ្នកដទៃ ឬផ្ញើសារអាសអាភាសជាដើម។ រីឯជួនកាលទៀត គេយករូបថតរបស់អ្នកទៅប្រើប្រាស់ក្នុងន័យរំលោភបំពានកម្មសិទ្ធបញ្ញាក៏មានដែរ។

បើអ្នកទទួលបានការស្នើសុំធ្វើជាមិត្តពីអ្នកណាម្នាក់ដែលអ្នកមិនស្គាល់ សូមចុចពាក្យ “លុបសំណើរ” ឬពាក្យថា “រារាំង” ។ បន្ទាប់មកហ្វេសប៊ុកនឹងសួរអ្នកថា តើអ្នកស្គាល់មនុស្សម្នាក់នេះ នៅក្រៅហ្វេសប៊ុកទេ? ហើយអ្នកគួរតែនិយាយថា “ ទេ” នោះពួកគេនឹងមិនមានឱកាសរាប់អានអ្នកម្តងទៀតឡើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ liveabout

ចុចអាន៖ ដោះស្រាយ​ជាមួយ​មនុស្ស​ច្រណែន ដែល​ប៉ង​បំផ្លាញ​យើង

ចុចអាន៖ មនុស្ស ៨​ ប្រភេទ​មាន​នៅ​ស្ថាប័ន​ណា​ពិបាក​ដល់​កន្លែង​នោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ១ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៣ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម