Connect with us

KPT+

ចំណុចគួរពិចារណា មុនសម្រេចចិត្តខ្ចីលុយពីកន្លែងខុសច្បាប់

បានផុស

នៅ

ជាទូទៅការខ្ចីប្រាក់ពីធនាគារ តែងមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងមានការទទួលខុសត្រូវច្រើនគ្នា ទាំងអ្នកធានា អ្នកទទួល និងអ្នកផ្ដល់។

ដោយឡែក សម្រាប់​កម្ចីប្រាក់​ខុសច្បាប់​ តែង​កើត​មាន​ឡើង​លើ​ប្រជាជន​គ្រប់​ជាតិ​សាសន៍ ​ដោយសារ​វា​រហ័ស​មិន​ត្រូវការ​ទ្រព្យ​បញ្ចាំ​ច្រើន​រញ៉េរញ៉ៃ​ និង​គ្មាន​ការ​ចុះ​ទៅ​មើល​ដល់​លំនៅឋាន ​ឬ​ហៅ​ម៉្យាង​ថា​ ងាយស្រួល​ខ្លាំង​ ជាង​កម្ចី​ធនាគារ​ឆ្ងាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ​ ការ​ខ្ចី​ប្រាក់​តាមអនឡាញ ឬ​កម្ចី​ដោយ​ភាគី​រវាង​ភាគី​ គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​​ គឺ​នៅ​តែ​មាន​អ្នក​និយម​ទៅ​រក​កន្លែង​គ្រោះថ្នាក់​នោះ​ដដែល។ បើ​ទោះបី​ជា​អ្នក​ខ្ចី​ទាំងនោះ​ដឹង​ថា​ អត្រា​ការ​ប្រាក់​ខ្ពស់​ជាង​ធនាគារ​ក៏​ដោយ​។

ការខ្ចីប្រាក់ខុសច្បាប់ប្រៀបដូចជាការលេងល្បែងមួយដែរ ដោយ​ដំបូង​គេ​នឹង​ឲ្យ​យើង​ឈ្នះ​មួយ​ក្ដារ​នេះ​សិន ​បន្ទាប់​អ្នក​ខ្ចី​នឹង​ចូល​សង​គេ​ដោយ​មិន​អាច​បក​ក្រោយ​បាន។ ដូច្នេះ​ ដើម្បី​ការពារ​ខ្លួន​ពី​អន្ទាក់​បំណុល​មិន​ស្របច្បាប់ ​​​អ្នក​ត្រូវ​ដឹង​ចំណុច​ទាំង​នេះ​ ហើយ​គួរ​ពិចារណាឲ្យល្អិតល្អន់ ​មុន​នឹងសម្រេចចិត្ត​ខ្ចី​ប្រាក់​ពីកន្លែង​ខុសច្បាប់គ្មានស្តង់ដារ ៖

ត្រូវ​យល់​ដឹង​ឲ្យ​ច្បាស់​នូវ​កម្ចី​នោះ​ តើ​មាន​ប្រយោជន៍​អ្វី​ដល់​យើង​ខ្លះ។ ប្រសិន​បើ​ខ្ចី​ទៅ​ហើយ​ អត្រា​ការ​ប្រាក់​នោះ​ខ្ពស់​ តើ​យើង​មាន​លទ្ធភាព​សង​ទាន់​ពេល​វេលា​ឬ​អត់។

ត្រូវ​ដឹង​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ខ្លួនសព្វថ្ងៃនេះ​ មិនមែន​ចេះ​តែ​ខ្ចី​ឲ្យ​តែ​បាន​ ឬ​ខ្ចី​មក​ចាយ​វាយ​ផ្ដេសផ្ដាស​នោះ​ទេ។ប្រសិន​បើ​យើង​ខ្ចី​គេ​មក​រកស៊ី​ យើង​ក៏​ត្រូវ​រក​ជំនាញ​ឬ​ការងារ​ក្រៅ​ម៉ោង​ណា​បន្ថែម​ មក​ជួយ​ទប់ទល់​គ្នា​ដែរ។

ប្រសិន​បើ​គេ​ទាមទារ​ឯកសារ​ណាមួយ​សំខាន់​ក្នុង​ផ្ទះ​ កុំ​ទាន់​ឲ្យ​ទៅ​គេ ​ប្រសិន​បើ​អ្នក​មិន​ទាន់​ច្បាស់​ពី​​កន្លែង​នោះ​នូវឡើយ​​ ឬមិនទាន់ចង់ខ្ចីពីកន្លែងមិនស្របច្បាប់ត្រឹមត្រូវ។

 ការខ្ចីលុយតាមកន្លែងខុសច្បាប់ យើង​អាចប្រឈមនឹងគំរាមកំហែង គាបសង្កត់ គ្រោះថ្នាក់ ឬរូបភាពផ្សេងៗ ដើម្បីបង្ខំឲ្យសងប្រាក់​ដើម ការប្រាក់ និងប្រាក់​ពិន័យដែលមិនសមហេតុផលទៅក្រុមហ៊ុនវិញ ប្រសិនបើពុំ​មាន​លុយ​សង​ទាន់​ពេល​វេលាទៅគេវិញ។

ទ្រព្យដែលយើងមាន អាចនឹងត្រូវរិបអូស ដោយមិនបានឆ្លងកាត់តុលាការ ឬច្បាប់ណាមួយឡើយ ក្នុងករណីយើងរកប្រាក់សងគេមិនទាន់ពេលវេលា។

ក្រោយពីបានដឹងពីចំណុចខាងលើនេះ សូមបន្តប្រុងប្រយ័ត្នទាំងអស់គ្នា បើទោះបីជាយើងលំបាករឿងលុយកាក់ខ្លាំងយ៉ាងណា តែសូមពិចារណាឲ្យបានល្អិតល្អន់ មុនសម្រេចចិត្តដើរចូលទៅខ្ចីនៅកន្លែងគ្រោះថ្នាក់ទាំងនោះ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បង្ហោះលេខកុងធនាគារជាសាធារណៈ ប្រយ័ត្នអស់លុយគ្មានសល់

ចុចអាន៖ប្រាក់ចំណូលធ្លាក់ចុះ កើតជំងឺផ្លូវចិត្តដោយមិនដឹងខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម