Connect with us

សុខភាព

ទឹកអំពៅ ពិបាករកនៅស្រុកគេ សំបូរនៅស្រុកយើង បានជាយើងរំលងអត្ថប្រយោជន៍វា

បានផុស

នៅ

ទឹកអំពៅមិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ដោយធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែបង្កប់នូវអត្ថប្រយោជន៍សុខភាពយ៉ាងច្រើនដែលយើងមើលរំលង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទឹកអំពៅមានប្រជាប្រិយភាពខ្លាំងនៅរដូវក្តៅ ជាពិសេសពេលរាងកាយត្រូវការការបំពេញបន្ថែមនូវថាមពល។

ទឹកអំពៅក៏ថែមទំាងជាឱសថធម្មជាតិមួយដែលអាចជួយចំពោះបញ្ហាសុខភាពបាន។ វាសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដូច្នេះវាជួយប្រយុទ្ធប្រឆាំងនឹងការឆ្លងនិងបង្កើនភាពស៊ាំ។ វាសំបូរទៅដោយជាតិដែក ម៉ាញ៉េស្យូម កាល់ស្យូមនិងអេឡិចត្រូលីតផ្សេងៗ ដូច្នេះវាល្អសម្រាប់ការខ្វះជាតិទឹក ជួយព្យាបាលជំងឺផ្តាសាយទូទៅ និងជំងឺឆ្លងផ្សេងៗទៀត ហើយក៏ជួយប្រឆាំងនឹងគ្រុនក្តៅផងដែរ ព្រោះវាជួយបង្កើនកម្រិតប្រូតេអ៊ីនក្នុងខ្លួន។ ក្រៅពីនេះមានអត្ថប្រយោជន៍សុខភាពដ៏អស្ចារ្យមួយចំនួនទៀតដែលអ្នកត្រូវដឹងដូចខាងក្រោម៖

១. គុណប្រយោជន៍មួយដ៏សំខាន់បំផុតចំពោះសុខភាពរបស់ទឹកអំពៅគឺ ជួយលាងសម្អាតតម្រងនោម គ្រួសក្នុងតម្រងនោម និងធ្វើឲ្យតម្រងងនោមមានដំណើរការល្អ។

២. ទឹកអំពៅក៏ជួយពង្រឹងថ្លើម ដូច្នេះវាត្រូវបានគេស្គាល់ថា ជាឱសថព្យាបាលជំងឺខាន់លឿងបានល្អ។ ទឹកអំពៅជួយបំពេញបន្ថែមរាងកាយជាមួយនឹងប្រូតេអ៊ីនដែលបាត់បង់ និងសារធាតុចិញ្ចឹមដែលថ្លើមត្រូវការដើម្បីធ្វើឲ្យរាងកាយជាសះស្បើយពីជំងឺបានយ៉ាងឆាប់រហ័ស។

៣. អត្ថប្រយោជន៍សុខភាពដ៏សំខាន់មួយទៀតរបស់ទឹកអំពៅគឺ វាសំបូរទៅដោយសារធាតុកាបូអ៊ីដ្រាត ប្រូតេអ៊ីន ជាតិដែក ប៉ូតាស្យូម និងសារធាតុចិញ្ចឹមសំខាន់ៗដទៃទៀតដែលនាំឱ្យវាក្លាយជាភេសជ្ជៈថាមពលដ៏ល្អ។ ជាពិសេសនៅក្នុងខែរដូវក្តៅទឹកអំពៅត្រជាក់មួយកែវជួយបង្កើនកម្រិតថាមពលដែលថយចុះ និងបង្កើតប្លាស្មានិងវត្ថុរាវក្នុងរាងកាយជួយប្រឆាំងភាពស្ងួតនិងការអស់កម្លាំង។

៤. ទឹកអំពៅធ្វើឲ្យពោះវៀនដើរល្អ និងជួយបំបាត់ការទល់លាមក ។ ទឹកអំពៅក៏មានជាតិម្យ៉ាងឈ្មោះ អាល់កាឡាំង ដែលល្អសម្រាប់ព្យាបាលជាតិអាស៊ីតនិងការរលាកក្រពះផងដែរ។

៥. ទឹកអំពៅមាន glycemic index (GI) ទាប ដូច្នេះវាល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ការសិក្សាមួយបានបង្ហាញថា ការផឹកទឹកអំពៅមិនធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកជំងឺទឹកនោមផ្អែមឡើងទេ។ ទោះជាយ៉ាងនេះ អ្នកជំងឺគួរតែពិគ្រោះជាមួយគ្រូពេទ្យមុនពេលអ្នកចាប់ផ្តើមផឹកទឹកអំពៅដោយខ្លួនឯង។

៦. ទឹកអំពៅក៏សំបូរទៅដោយជាតិរ៉ែដែលជួយការពារការពុកធ្មេញ និងជួយសម្រួលការដកដង្ហើមមិនល្អ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ food.ndtv

ចុចអាន៖ គុណប្រយោជន៍​សុខភាព ​៣យ៉ាង ពីអង្ករសម្រូបគ្រប់គ្នាគួរដឹង

ចុចអាន៖ មិនថាចាស់ ឬក្មេងទេ បើមិនខ្វល់រឿងទាំងនេះ ជំងឺលើសឈាមនៅជិតបង្កើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម