KPT+
ចង់ឲ្យកូនក្លាយជាមនុស្សមានភាពជឿជាក់ ឪពុកម្ដាយត្រូវចេះវិធីនេះ
ចង់ឲ្យកូនមានភាពជឿជាក់លើខ្លួនឯង ប៉ាម៉ាក់ត្រូវធ្វើម៉េច? គ្នាយើងមានកូន ពិតជាដឹងហើយថា ការធ្វើជាប៉ាម៉ាក់គេមិនងាយស្រួលនោះទេ ទោះបីជាមានការណែនាំ ឬមេរៀនជាច្រើនបាននិយាយពីរបៀបថែទាំ ចិញ្ចឹមកូនក៏ដោយ។ យ៉ាងណា ប៉ាម៉ាក់នៅតែត្រូវស្វែងរកវិធី ឬតិចនិកបន្ថែមទៀតដែរ ដើម្បីឲ្យត្រូវនឹងកូនយើង។ ខាងក្រោមនេះ គឺជាវិធីមួយចំនួនទៀត ដែលប៉ាម៉ាក់គួរដឹងបន្ថែម ដើម្បីជួយឲ្យកូនមានភាពជឿជាក់លើខ្លួនឯង។
សញ្ញាបង្ហាញថាកូនមិនសូវមានទំនុកចិត្តលើខ្លួនឯង

មនុស្សយើងតែងតែធ្លាប់ឆ្លងកាត់ពេលណាមួយ ដែលមិនសូវមានទំនុកចិត្តលើខ្លួនឯង តែបើក្មេងៗមិនមានទំនុកចិត្តលើខ្លួនតាំងពីតូច វានឹងធ្វើឲ្យប៉ះពាល់សមត្ថភាពរបស់ពួកគេនៅពេលធំឡើងលើការ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាមិនខាន។
សញ្ញាខាងក្រោមនេះ ប៉ាម៉ាក់ត្រូវចេះសង្កេត ថាកូនកំពុងតែជួបបញ្ហាមិនមានជំនឿចិត្តលើខ្លួនឯង៖
- មិនហ៊ានមើលមុខអ្នកដែលខ្លួនកំពុងនិយាយជាមួយ
- ស្ទាក់ស្ទើរ ឬមិនហ៊ានលេងជាមួយក្មេងផ្សេងទៀត
- ពិបាកក្នុងការរាប់អានមិត្ត
- មិនទុកចិត្តខ្លួនឯង និង
- គ្មានជំនឿចិត្ត ជាដើម។
ខាងក្រោមនេះ ជាតិចនិកចំនួន ៥ ប៉ាម៉ាក់គួរដឹង ដើម្បីជួយឲ្យកូនយើងមានទំនុកចិត្តលើខ្លួនឯង៖
១. កុំបង្អាប់កូន
បើប៉ាម៉ាក់ចេះតែនិយាយថាកូនជាមនុស្ស «ល្ងង់ ធ្វើអ្វីមិនកើត» នោះយូរៗទៅកូននឹងគិតថាខ្លួនគេពិតអន់មែន មិនអាចធ្វើអ្វីបាន។ ការនិយាយបង្អាប់កូនមិនត្រឹមតែមិនបានជួយអ្វីដល់កូនទេ តែថែមទាំងធ្វើឲ្យកូនបាត់បង់ទំនុកចិត្តលើខ្លូនឯងទៀតផង។

២. សរសើរកូន
ការលើកសរសេរកូន មិនមែនមានន័យថាយើងត្រូវបញ្ជោរកូននោះទេ តែវាជាការលើកទឹកចិត្តដល់កូន ទោះបីជាកូនបានធ្វើរឿងតូចតាចណាមួយបានសម្រេចក៏ដោយ។ ក្មេងៗចូលចិត្តសាកល្បង និងរៀនអ្វីថ្មី ដែលអាចនាំឲ្យពួកគេមានរបួសតិចតួច ឬខូចខាតរបស់របខ្លះៗមិនខាន។ ពេលប៉ាម៉ាក់ខឹង ឬមិនសប្បាយចិត្តនឹងអ្វីដែលគេបានធ្វើ នោះក្មេងនឹងលែងហ៊ានធ្វើទៀត ឬអាក់អន់ចិត្តមិនខាន ហើយថែមទាំងអាចបោះបង់អ្វីដែលគេធ្លាប់ព្យាយាមធ្វើកន្លងមកទៀតផង។
៣. ចំណាយពេលនៅជាមួយកូន
ដឹងថាប៉ាម៉ាក់រវល់ច្រើន តែប៉ាម៉ាក់ក៏ត្រូវរកពេលនៅជាមួយកូនឲ្យបានច្រើនតាមតែអាចធ្វើបានដូចគ្នា។ ការផ្ដល់ភាពកក់ក្ដៅឲ្យកូនជារឿងសំខាន់ បើពេលយើងនៅជាមួយកូន យើងគួរលេងជាមួយកូន ជាជាងមើលទូរសព្ទ។
៤. បង្ហាញក្ដីស្រឡាញ់

ការឱប ឬថើប ដែលប៉ាម៉ាក់ធ្វើ នឹងបង្ហាញឲ្យកូនដឹងថាយើងស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះគេខ្លាំង។ ដូចគ្នាដែរ ប៉ាម៉ាក់ត្រូវចេះរកពេលសមរម្យណាមួយ និយាយឲ្យកូនដឹងថា កូនជាអ្វីៗរបស់ប៉ាម៉ាក់ ហើយប៉ាម៉ាក់មានមោទកភាពចំពោះកូន។ មួយវិញទៀត ប៉ាម៉ាក់ត្រូវចេះនិយាយអរគុណកូន នៅពេលកូនធ្វើអ្វីមួយសម្រាប់យើង ទោះជាសកម្មភាពនោះតូចតាចក៏ដោយ។
៥. ផ្ដល់សិទ្ធិឲ្យកូនខ្លះ
ប៉ាម៉ាក់មួយចំនួនទំនងជាតឹងរឹងបន្តិចចំពោះកូន ប៉ុន្តែយើងក៏គួរទុកចន្លោះខ្លះដើម្បីឲ្យកូនមានសិទ្ធិសម្រេចចិត្ត ឬបង្ហាញពីគំនិតផ្ទាល់របស់ពួកគេដែរ។ ការជជែកគ្នា នឹងជួយឲ្យកូនបង្ហាញពីអារម្មណ៍ពិតចេញមកក្រៅ ហើយការវាយតម្លៃលើគំនិតរបស់កូនថាអ៊ីចេះ អ៊ីចុះ គឺបានត្រឹមតែធ្វើឲ្យកូនបាត់បង់ទំនុកចិត្តប៉ុណ្ណោះ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ៥ យ៉ាង ឪពុកម្ដាយគួរធ្វើ ជួយកូនម្ចាស់ការលើខ្លួនឯង ពេលធំឡើង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ