KPT+
“កូនទន្សាយ” បង្ហាញហេតុផល ៥ចំណុច ហ្វេនៗមិនគួររំលងស្នាដៃទី២របស់ខ្លួន
ក្រោយចេញលក់ស្នាដៃប្រលោមលោកដំបូងរឿង “កំណត់ហេតុពណ៌ស្វាយ” កំលុងឆ្នាំ ២០២០ ទទួលបានជោគជ័យ និងការគាំទ្រខ្លាំង កាលពីខែមេសា ឆ្នាំ២០២១ កន្លងទៅ អ្នកនិពន្ធ ម៉ៅ ចាន់រស្មី បានបោះពុម្ភផ្សាយស្នាដៃទី២របស់ខ្លួន ដែលជាភាគនិទានបន្តពីសាច់រឿងមុន។

កញ្ញា ម៉ៅ ចាន់រស្មី ដែលហ្វេនៗប្រលោមលោកស្គាល់នាមប៉ាកកាថា កូនទន្សាយ និងត្រូវជាកូនស្រីទោលរបស់ អ្នកស្រី ម៉ៅ សំណាង (ទន្សាយ) បច្ចុប្បន្នមានប្រិយមិត្តគាំទ្រច្រើនឡើងៗ ដោយសារតែសៀវភៅទី១របស់កញ្ញាត្រូវបានទទួលស្គាល់នូវគុណភាព និងទឹកដៃល្អមិនចាញ់ម្ដាយនោះទេ។
ចំណែកសៀវភៅបន្ទាប់ ក្រោមចំណងជើង “កំណត់ហេតុពណ៌ស្វាយ២” ក៏ត្រូវបានប្រិយមិត្តដែលបានអានរួចហើយ កោតសរសើរថាល្អអាន មិនខុសពីស្នាដៃមុនផងដែរ។
បើយោងតាមប្រភពពីផេកហ្វេសប៊ុករបស់ កញ្ញា ម៉ៅ ចាន់រស្មី-កូនទន្សាយ បានបង្ហោះសារដោយបង្ហាញហេតុផល ៥ យ៉ាងចេញពីស្នាដៃថ្មីនេះ ដែលហ្វេនៗមិនគួរខកខានគឺ៖

១. កំណត់ហេតុទី២ សរសេរឡើងដោយ វេហាស៍ វិញម្តង (តួឯកប្រុស)។ ក្នុងភាគ១ សំណេរក្នុងកំណត់ហេតុ ជាការរៀបរាប់របស់តួឯកស្រី វីយ៉ូឡែត។
២. កំណត់ហេតុទី២ បង្ហាញពីជ្រុងម្ខាងទៀតនៃដំណើររឿងទាំងមូលដែល វីយ៉ូឡែត ឬលីឡា និងមិត្តអ្នកអានមិនបានដឹងតាមរយៈភាគ១ឡើយ។
៣. កំណត់ហេតុទី២ នឹងបកស្រាយនូវចម្ងល់ជាច្រើន ដែលមិត្តអ្នកអានមាននៅក្នុងភាគ១។
៤. អនុស្សាវរីយ៍ខ្លះរបស់អ្នកទាំងពីរក្នុងអតីតកាល គឺដកស្រង់ពីរឿងពិតនាទសវត្សរ៍ទី ៦០ ដែលអ្នកនិពន្ធបានដឹងពីអតីតមន្ត្រីរាជការម្នាក់នៅសម័យនោះ។
៥. កំណត់ហេតុទី២ នឹងកាន់តែធ្វើឱ្យប្រិយមិត្តពេញចិត្ត ព្រោះសាច់រឿងនៃតួឯកទាំងពីរកាន់តែផ្អែមល្ហែមជាង កំណត់ហេតុទី១ទៅទៀត។

ចំពោះប្រិយមិត្តដែលបានអានប្រលោមលោក កំណត់ហេតុពណ៌ស្វាយ ភាគ១ ពិតជាបានដឹងច្បាស់នូវសាច់រឿងដ៏ជក់ចិត្ត ពុទ្ធិដ៏មានតម្លៃ និងទឹកដៃនិពន្ធ របស់ កូនទន្សាយ ជាក់ជាមិនខាន។ ដូច្នេះ បើចឹងដឹងភាគ២ ល្អកម្រិតណា ខុសប្លែកពីមុនយ៉ាងណាខ្លះ កុំភ្លេចរកទិញមកអាន ពីបណ្ដាហាងលក់សៀវភៅនានា និងហាងសៀវភៅអនឡាញជាច្រើនផងដែរ៕
អត្ថបទ៖ សន្យា
ចុចអាន៖ បាក់ទឹកចិត្តមែនទេ? សៀវភៅ ៣ ក្បាលនេះអាចជួយសម្រួលភាពស្មុគស្មាញបាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ