KPT+
តួឯកប្រុស “Squid Game” តាមពិតជាម្ចាស់ជំនួញធំៗរហូតដល់ទៅ ៣
តួឯកប្រុស Squid Game លោក Lee Jung-jae មិនត្រឹមតែជាតារាសម្ដែងពោរពេញដោយបទពិសោធន៍មកជាច្រើនឆ្នាំ លោកជាតារាម៉ូឌែលល្បីឈ្មោះ និងមានជំនួញមួយចំនួននៅក្នុងដៃថែមទៀត។

តារាប្រុសវ័យ ៤៨ ឆ្នាំរូបនេះ បានចូលប្រឡូកក្នុងវិស័យភាពយន្តតាំងពីឆ្នាំ ១៩៩៣ មកម្ល៉េះ និងធ្លាប់ដើរតួទាំងភាពយន្តទូរសទស្សន៍ ភាពយន្តខ្នាតធំ ក៏ដូចជាភាពយន្តភាគនានា មិនតិចរឿងនោះទេ។
ក្រៅតែពីអាជីពជាតារាសម្ដែង លោកក៏ជាអ្នកបង្ហាញម៉ូដដ៏មានប្រជាប្រិយនៅកូរ៉េខាងត្បូង និងត្រូវបានហ្វេនដឹងផងដែរថា លោកជាម្ចាស់ជំនួញធំចំនួន ៣ នៅក្នុងប្រទេស។

ប្រភពពី Wikipedia បានឱ្យដឹងថា Lee Jung-jae បានបើកដំណើរការភោជនីយដ្ឋានអាហារអ៊ីតាលីលំដាប់ខ្ពស់មួយ កំលុងឆ្នាំ ២០០០ នៅទីក្រុងសេអ៊ូល ដែលដាក់ឈ្មោះថា Il Mare។ ប្រភពបន្តថា ភោជនីយដ្ឋាននេះ ជាការរចនាម៉ូដដោយ Jung-jae ផ្ទាល់ទៀតផង។
បន្ថែមពីលើនោះ តួឯកប្រុសរូបនេះ បានចូលទុនគ្នាជាមួយមិត្តជិតស្និទ្ធរបស់លោកគឺតារាសម្ដែង Jung Woo-sung ដើម្បីបង្កើតក្រុមហ៊ុនអចលនទ្រព្យមួយឈ្មោះ Seorim C&D ក្នុងឆ្នាំ ២០០៨។

លុះមកដល់ ខែឧសភា ឆ្នាំ ២០១៦ សម្លាញ់ទាំងពីរបានបង្កើតក្រុមកម្សាន្តមួយទៀតឈ្មោះ Artist Company ហើយដៃគូសហការបានលើកលោក Lee Jung-jae ឱ្យក្លាយជានាយកប្រតិបត្តិ រហូតមកទល់បច្ចុប្បន្ន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ នេះតម្លៃខ្លួនតួសំខាន់ទាំង ៣រូប ក្នុងភាពយន្ត “Squid Game”
ចុចអាន៖ តាមពិត តួស្រីរឿង Squid Game មិនមែនជាតារាសម្ដែងទេ តែមានអាជីពមួយនេះ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់