KPT+
លម្អិតទាំងអស់ ចរិតមនុស្សកើតចំតារានិករ “Aquarius”
ចំពោះមនុស្សកើតចំតារានិករ Aquarius (២១ មករា-១៩ កុម្ភៈ) មិនចេះនិយាយកុហកឡើយ។ ពួកគេច្រើនតែជាមនុស្សត្រង់ទៅត្រង់មក មិនចេះលាក់លៀម និងស្មោះត្រង់។ មិនសូវចេះនិយាយស្ដីផ្អែមល្ហែមមែន តែក៏មិនចេះលាក់ពុតដែរ។ ចំពោះមិត្តភក្តិវិញ ពួកគេតែងតែស្មោះត្រង់ និងស្រឡាញ់រាប់អានដោយចិត្តស្មោះ។

ជាមួយគ្នាដែរ តារានិករនេះ កើតមកជាមួយនឹងទឹកចិត្តអាណិតអាសូរអ្នកដទៃ។ ពួកគេជាមនុស្សចិត្តល្អ និងយកចិត្តទុកដាក់ចំពោះគ្រួសារ និងមិត្តភក្ដិ។ ប្រសិនបើពួកគេទទូចចង់បរិច្ចាគប្រាក់ទៅឲ្យអ្នកដែលខ្សត់ខ្សោយ ឬចំណាយពេលដើម្បីជួយមិត្តភក្ដិរបស់ខ្លួន នេះគឺជាធម្មជាតិរបស់តារានិករនេះប៉ុណ្ណោះ។

បន្ថែមពីនេះទៀត ពួកគេអាចមានចំណង់ចំណូលចិត្តខុសប្លែកពីមនុស្សផ្សេងទៀត ដែលធ្វើឲ្យពួកគេក្លាយជាចំណុចចាប់អារម្មណ៍។ ប៉ុន្តែ លក្ខណៈពិសេសនេះក៏ត្រូវការការជំរុញលើកទឹកចិត្តពីមនុស្សជាទីស្រឡាញ់ផងដែរ។ ជាក់ស្ដែង អ្នកច្នៃប្រឌិត និងអ្នកវិទ្យាសាស្ត្រភាគច្រើន សុទ្ធតែកើតចំតារា Aquarius។

នៅពេលប្រឈមនឹងឧបសគ្គផ្សេងៗ ពួកគេអាចបង្ហាញពីកម្លាំងចិត្តដ៏ខ្លាំងក្លា និងស្មារតីមិនបោះបង់។ ប្រសិនបើពួកគេដើរដួល ពួកគេនឹងងើបឈរឡើងម្ដងទៀត ព្រមទាំងប្រយុទ្ធទៅនឹងអ្វីដែលកំពុងកើតឡើងដោយមិនរួញរាឡើយ។
សម្រាប់ Aquarius មានភពសៅរ៍ជាភពតំណាងរបស់គេ។ ជាក្រុមមនុស្សដែលសក្តិសមប្រើពណ៌ផ្ទៃមេឃ ស្វាយ ពណ៌ស និងពណ៌ភ្លឺៗ។ Aquarius ឆុងជាមួយពណ៌ខៀវចាស់និងបៃតង។ ដូច្នេះគួរតែនៅឱ្យឆ្ងាយពីពណ៌ពីរនេះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តើតារានិករទាំង ១២ ជួបសំណាងល្អឬអាក្រក់បែបណា ក្នុងខែតុលានេះ?
ចុចអាន៖ តារានិករទាំង ១២ ខ្លាចរឿងប៉ុន្មាននេះជាងគេ ក្នុងជីវិតប្រចាំថ្ងៃ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ