KPT+
ចង់ឲ្យកូនក្លាយជាអ្នកពូកែរកស៊ី មកដឹងគន្លឹះ បង្រៀនប៉ុន្មានក្បាច់នេះ
ម៉ាក់ប៉ាទូទៅតែងមានក្ដីស្រមៃ ចង់ឲ្យកូនដែលខ្លួនបីបាច់តាំងពីតូច មានរបរ ឬជំនាញទៅជាអ្វីមួយ មិនថា ពេទ្យ គ្រូបង្រៀន មេធាវី ឬអ្នករកស៊ី ជាដើម។ ដើម្បីក្លាយជាសហគ្រិន ឬអ្នកជំនួញ មិនមែនជារឿងងាយដែលមនុស្សគ្រប់គ្នាសុទ្ធតែធ្វើបានទេ ព្រោះដើម្បីឈានដល់ជោគជ័យ សហគ្រិនគ្រប់រូបតែងប្រឈមឧបសគ្គជាច្រើន និងយកឈ្នះភាពលំបាកឲ្យទាល់តែបាន។
ប៉ុន្តែ ចំណុចមួយសហគ្រិនភាគច្រើនមានដូចគ្នា គឺធំដឹងក្តីក្នុងមជ្ឈដ្ឋានសមរម្យមួយ អាចជួយបង្កើតឲ្យមានការច្នៃប្រឌិត និងមានភាពជាអ្នកដឹកនាំ។ អត្ថបទ “Hello គ្រូពេទ្យ” នឹងបង្ហើបទម្លាប់ខ្លះៗនៃសហគ្រិនវ័យក្មេង គួរប៉ាម៉ាក់យកទៅបង្រៀនកូនៗដើម្បីឈានដល់អនាគតត្រចះត្រចង់។
១- រៀនគិតខ្លួនឯង៖ យុគសម័យនេះជាសម័យបច្ចេកវិទ្យា ព័ត៌មានចំណេះដឹងគ្រប់យ៉ាងស្ថិតនៅចុងម្រាមដៃរបស់យើងប៉ុណ្ណោះ ម៉្លោះហើយគួរបង្រៀនកូនៗចេះសួរនាំ “ហេតុអ្វី?” “ម៉េចបានចឹង?” ឲ្យបានច្រើន និងឲ្យគេព្យាយាមរកចម្លើយដោយខ្លួនឯង។ បើទោះបីជាកូនយើងអាចរងសម្ពាធបន្តិចមែន តែសំណួរនោះនឹងនាំពួកគេទៅរកចម្លើយដោយខ្លួនឯង និងអាចដោះស្រាយបញ្ហាបានដោយមានការជួយបន្តិចបន្តួចពីយើង។
២- ហ៊ានសម្រេចចិត្ត៖ សហគ្រិនម្នាក់ៗសុទ្ធតែអាចបង្ហាញភាពជឿជាក់ និងឯករាជ្យរបស់ខ្លួន ចំណុចទាំង២នេះ គឺជារឿងដែលយើងអាចបង្រៀនកូនៗពីវ័យក្មេងទៅ តាមរយៈការឲ្យគេរើសសម្លៀកបំពាក់ និងរបស់លេងដោយខ្លួនពួកគេផ្ទាល់។ ក្នុងកាលៈទេសៈកូនមិនអាចសម្រេចចិត្តដោយសារជម្រើសច្រើនពេក យើងក៏អាចកំណត់ជម្រើសឲ្យកូនដូចគ្នា។ ឬការសម្រេចចិត្តសាមញ្ញៗ តើកូនឯងចង់ទៅលេងទោងនៅសួន ឬទៅមើលកុន (រើសតែមួយ)។
៣- បណ្តុះគំនិតរឹងមាំ៖ គ្រប់សហគ្រិនសុទ្ធតែប្រថុយគ្រោះថ្នាក់ ភាពបរាជ័យ ប៉ុន្តែអ្វីកត្តាសំខាន់ គឺជឿជាក់ក្នុងការប្រឈមជាមួយលទ្ធផល បើទោះជាលទ្ធផលវិជ្ជមាន ឬអវិជ្ជមានក៏ដោយ។ ទាន់ពេលកូនយើងនៅក្មេង អនុញ្ញាតឲ្យសាកល្បងសមត្ថភាព និងភាពភ័យខ្លាចរបស់គេ បើកូនមិនគោរពវិន័យ យើងត្រូវណែនាំកូនឲ្យដឹងពីលទ្ធផលកើតឡើងក្រោយទង្វើគ្រប់យ៉ាង តែចាំថាអាចជាទង្វើនៃការប្រថុយប្រថានសម្រាប់កូនដូចគ្នា។
៤- បំផុសគំនិតលើកទឹកចិត្ត៖ ក្មេងៗធម្មតាពោរពេញដោយគំនិតប្លែកថ្មី បើចឹងយើងគួរតែទុកពេលសម្រាប់កូនៗមានឱកាសបង្ហាញគំនិតទាំងនោះ។ បង្រៀនកូនចេះមានការស្រមើស្រមៃ ក៏អាចជួយកូនចេះដោះស្រាយបញ្ហាបានដោយមិនដឹងខ្លួនផងដែរ។
៥- ស្គាល់ភាពបរាជ័យ៖ ក្នុងនាមជាប៉ាម៉ាក់ ត្រូវបង្រៀនកូនឲ្យស្គាល់ភាពបរាជ័យ ស្វែងយល់ និងព្យាយាមម្តងទៀត។ ទាំងនេះជាមូលដ្ឋានគ្រឹះនៃសហគ្រិន ជាពិសេសពេលដែលក្មេងមានកំហុស ត្រូវគិតថាជាឱកាសដើម្បីរៀន ហើយកុំស្តីបន្ទោសពួកគេឲ្យសោះ ពិគ្រោះជាមួយកូនរកជំហានបន្ទាប់ត្រូវធ្វើ។ គន្លឹះល្អសម្រាប់លើកទឹកចិត្ត សរសើរទោះមុន ឬក្រោយយើងផ្តល់យោបល់ណាមួយទៅកូន ធ្វើបែបនេះឲ្យកូនមានគំនិតវិជ្ជមាន។
៦- ចេះដោះស្រាយបញ្ហាខ្លួនឯង៖ បើយើងចង់ឲ្យកូនក្លាយជាសហគ្រិនក្នុងថ្ងៃអនាគត ត្រូវចាប់ផ្តើមពីបញ្ហាដែលក្មេងៗជួបប្រទះប្រចាំថ្ងៃជាមុន ផ្តល់ឱកាសឲ្យអូនអូនដោះស្រាយបញ្ហាខ្លួនឯង មិនត្រូវចូលខ្លួនទៅដោះស្រាយ មុនកូនត្រូវការជំនួយនោះទេ។ បើប៉ាម៉ាក់ចង់ជួយពួកគេពីក្រោយ ត្រូវបង្រៀនហេតុផលវិធីវែកញែករកបញ្ហា ប្រមូលគំនិតជាដំណោះស្រាយ ប្រាប់ពីផលវិបាក និងគុណប្រយោជន៍ រួចទុកឲ្យកូនជ្រើសយកដំណោះស្រាយណាមួយគេគិតថាល្អបំផុត។
៧- ស្គាល់ស្ថានភាពសង្គម៖ បង្រៀនកូនពីក្បួនច្បាប់ក្នុងសង្គមជាអ្វី សម្រាប់សហគ្រិន គួរមាន។ អនុញ្ញាតឲ្យសួរនាំរឿងរ៉ាវកំពុងកើតឡើងជុំវិញខ្លួន ឲ្យកូនដឹងថាអ្វីគួរផ្លាស់ប្ដូរ អ្វីអាចប្រសើរជាងនេះ? ឲ្យឧទាហរណ៍ ឬពីស្ថានភាពជាក់ស្ដែង ពីក្រុមហ៊ុន ឬរបរល្អៗមួយចំនួន បើមានពេលនៅជាមួយគេ។ អ្វីដែលគេគួរដឹង គឺម៉េចបានក្រុមហ៊ុន/របរហ្នឹងល្អ? ចុះចំណុចអត់ល្អ ធៀបនឹងដៃគូប្រកួតប្រជែង (ក្រុមហ៊ុន/របរស្រដៀង) ផ្សេង…ជាដើម។
៨- ស្គាល់និងចេះរកលុយ៖ ជាអ្នកជំនួញ ឬថៅកែទៅថ្ងៃក្រោយ ចៀសមិនផុតពីការប្រើប្រាស់ និងបង្វិលលុយ។ អ្វីដែលគួរធ្វើ ត្រូវបង្វឹកការគិតរបស់កូន ឲ្យស្ដាប់ ឮច្រើនដងពីសារៈសំខាន់នៃការប្រើប្រាស់លុយក្នុងជំនួញ ស្គាល់ពីអ្វីដែលចាំបាច់ (មិនចេះតែទាមទារតាមចង់) ថ្លឹងថ្លែងឲ្យស្គាល់ចំណេញខាត…។ល។ ប៉ាម៉ាក់ត្រូវជំរុញចិត្តកូនស្វែងរកវិធីរកលុយខ្លួនឯងពីលើប្រាក់ប្រចាំថ្ងៃគេទទួលបានពីយើង ដូចជា ចាប់ផ្តើមពីការងារក្នុងផ្ទះធម្មតាដែលពួកគេមិនដែលធ្វើ ហើយនៅពេលកូនៗអាចជួយយើងបានតិចតួច រង្វាន់គួរតែមានជាលើកទឹកចិត្ត។
កូនមានអាយុច្រើនបន្តិចអាចធ្វើការក្នុងគម្រោងផ្សេងៗជាផ្នែកមួយជួយអភិវឌ្ឍជំនាញពួកគេផងដែរ ហើយក្មេងជំទង់ចេះច្រើនភាសាវិញ គួរតែជំរុញឲ្យចេះរកប្រាក់ ដូចជា បកប្រែ បង្រៀនក្មេងតូចៗជាដើម ព្រោះចំណូលពួកគេទទួលបាន គឺជាបទពិសោធបង្រៀនក្មេងៗខិតខំប្រឈមភាពលំបាកក្នុងការងារ។
អ្នកមានយោបល់ ឬគំនិតអីផ្សេងទៀតអត់?
ចុចអាន៖គន្លឹះ ៥ យ៉ាង ជួយឲ្យមានកូនតាមចិត្តចង់បាន
ចុចអាន៖បើក្មេងក្ដៅខ្លួនដល់កម្រិតនេះហើយ ត្រូវនាំកូនទៅជួបពេទ្យឲ្យលឿន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះ យីនស៊ីង ដ៏ខ្លាំង នឹងហោះទៅវាយប្រហារវៀតណាម ចុងសប្តាហ៍នេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ៊ីរ៉ង់បញ្ជូនឃាតករទៅសម្លាប់លោកត្រាំជាការសងសឹកជូនឧត្តមសេនីយ៍ Qassem Soleimani