Connect with us

KPT+

កំពូលតារាថៃ ជាប់ជាស្រីស្អាតលើសគេ និងជាសេដ្ឋីនីមានទ្រព្យសម្បត្តិវាល់លានដុល្លារ ក្នុងវ័យក្មេងខ្ចី

បានផុស

នៅ

តារាស្រីប៉ុន្មានដួងនេះ មិនត្រឹមតែជារាជនីសម្រស់ក្នុងវិស័យសិល្បៈ ថៃ ប៉ុណ្ណោះទេ ថែមទាំងជាសេដ្ឋីនីកាន់កាប់ទ្រព្យសម្បត្តិរាប់លានដុល្លារ ដែលសុទ្ធសឹងតែជាប្រាក់រកបានដោយដៃខ្លួនឯង។

Yaya Urasayya

36 Urassaya sperbund. ideas | urassaya sperbund, celebrities, actresses
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Yaya Ursayya Sperbund ឈ្មោះកាត់ “Yaya” ជាប់ជា​តារា​ស្រី​​មាន​ប្រជាប្រិយ​ភាព​បំផុត​ក្នុង​ប្រទេស​ថៃ។ Yaya ជាកូនកាត់​ថៃ-​ន័រវេស​ ដោយសារការសម្ដែងដ៏ជំនាញរបស់នាង ​នាងបានក្លាយជាតួឯករាប់សិបរឿងមកហើយ។ នាងជាតារាថៃដំបូងគេដែលមានវត្តមាននៅក្នុងទស្សនាវដ្តី Vogue របស់សហរដ្ឋអាមេរិក និងត្រូវបានគេប្រសិទ្ធនាមថា “Queen of Presenters” ក៏ធ្លាប់បានបង្ហាញខ្លួននៅក្នុងការផ្សាយពាណិជ្ជកម្មផលិតផលរហូតជាង ៣០ ប្រេនឯណោះ។ គិតត្រឹមឆ្នាំ ២០២១ Yaya Ursayya មានព្រទ្យសម្បត្តិប្រមាណ ៥ លានដុល្លារអាមេរិក នៅអាយុ ២៧ ឆ្នាំ។

Bella Ranee

Bella Name Meaning - Wikitopx

Bella Ranee ឬ Ranee Campbell គឺជាតារាសម្ដែងកូនកាត់ថៃ-អង់គ្លេសមួយរូបដែលបានប្រឡូកជាតារាម៉ូឌែលដំបូងកាលពីឆ្នាំ ២០១១។ បន្ទាប់ពីចុះកិច្ចសន្យាជាមួយប៉ុស្តិ៍លេខ 3 ថៃ Bella បានក្លាយជាតួឯកក្នុងរឿង “Porn Prom Onlaweng” ។ រឿងភាគទូរទស្សន៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតទី ៥ ក្នុងចំណោមរឿងភាគផ្សេងទៀត កាលពីឆ្នាំ ២០១៣។ ភាពប៉ិនប្រសប់ក្នុងការសម្ដែង បានធ្វើឱ្យនាងក្លាយជាតារាស្រីដែលមានផលិតករហៅថតច្រើនជាងគេនៅក្នុងប្រទេស កំលុងពេលនោះ។

Bella បានឈ្នះពានរង្វាន់ជាច្រើនដូចជា តារាស្រីលេចធ្លោ, តារាសម្តែងស្រីឆ្នើម និងពាន់រង្វាន់ផ្សេងៗទៀត។ ឆ្នាំនេះដែរ Bella Ranee ជាម្ចាស់ទ្រព្យសម្បត្តិប្រមាណ ៥ លានដុល្លារអាមេរិក។

Mookda Narinrak

Mookda Narinrak @BaoBua: JustGirlZ || BaoBua.Com

Mookda Narinrak ជាប់ឈ្មោះជាកំពូលស្រីស្អាត និងសិចស៊ី ក៏ជា idol នៃមនុស្សជាច្រើន នៅក្នុងប្រទេសថៃ។ Mookda ជាអតីតក្រុម Miss Thailand ដែលបានចូលប្រឡូកក្នុងវិស័យសិល្បៈកាលពីឆ្នាំ ២០១៦។ នាងក៏ជាអតីតអ្នករាំម្នាក់ដែលបានឈ្នះការប្រកួតរាំដ៏ល្បីល្បាញ “To Be Number One Idol” ក្នុងឆ្នាំ ២០១២ ។

ក្នុងអាជីពជាតួសម្ដែងភាពយន្ត នាងចាប់ផ្តើមប្រឡូកអំឡុងឆ្នាំ ២០១៦ បន្ទាប់ពីបានចុះកុងត្រាជាមួយប៉ុស្តិ៍លេខ 7។ នៅឆ្នាំ ២០២០ Mookda បានបន្តកុងត្រាជាមួយក្រុមហ៊ុន CH7 រយៈពេល ៥ឆ្នាំទៀត។ បច្ចុប្បន្ន Mookda Narinrak កាន់កាប់ប្រាក់ប្រមាណ ៥ លានដុល្លារអាមេរិក។

Araya A.Hargate

Rich Heirs on Instagram: Araya A. Hargate, Thai soap opera star and  high-fashion queen

Araya Alberta Hargate ជាតារាសម្តែង តារាម៉ូដែល និងជាតារាទូរទស្សន៍ដ៏មានប្រជាប្រិយភាពវ័យក្មេង របស់ប្រទេសថៃ។ មាន​រហស្សនាម​ថា Chompoo ជាកូនកាត់​ថៃ ឡាវ និង​អង់គ្លេស។ តារាកូនពីររូបនេះ ​លេចមុខក្នុងសិល្បៈដំបូង កាលពី​ឆ្នាំ ១៩៩៨ បន្ទាប់​ពី​បាន​ឈ្នះ​ការ​ប្រកួត​បវរកញ្ញា ​“Miss Motor Show Contest” ។ ក្រោយៗមកទៀត Chompoo កាន់តែលេចធ្លោក្នុងតំណែងជាតួឯកនៅ​ប៉ុស្តិ៍​លេខ​7 ថៃ ហើយនាងក៏មាន​ឈ្មោះល្បីល្បាញទ្វេដងនៅ​ក្នុង​ប្រទេស។

សព្វថ្ងៃ Araya A.Hargate រៀបការរួចហើយ ដោយមានកូនប្រុសភ្លោះពីរនាក់ ហើយនាងក៏ជាម្ចាស់ទ្រព្យផ្ទាល់ខ្លួនប្រមាណ ៥ លានដុល្លារអាមេរិកផងដែរ។

Woranuch Bhirombhakdi

The story of Sister Moon and Todd | DayDayNews

WoranuchBhirombhakdi មានឈ្មោះក្រៅ​ថា “Nune” ជា​តារា​សម្ដែង​ថៃ​ដ៏​មាន​ប្រជាប្រិយ​ភាព​មួយ​រូប​ដែល​បាន​បង្ហាញ​ខ្លួន​ក្នុង​ខ្សែភាពយន្តខ្នាតធំ និង​រឿង​ភាគ​ថៃ​ជា​ច្រើន។ តារាស្រីរូបនេះបានចាប់ផ្តើមអាជីពសម្ដែងតាំងពីឆ្នាំ ១៩៩៥ មកម្ល៉េះ គិតមកទល់ពេលនេះ នាងបង្ហាញខ្លួនក្នុងរឿងភាគប្រហែល ៤០ ​រឿង និងរឿងខ្នាតធំចំនួន ២ ​រឿង។

ទន្ទឹមនឹងកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញ Nune ក៏បានឈ្នះការតែងតាំងជាច្រើន ថែមទាំងទទួលបានពានរង្វាន់ផ្សេងទៀតផងដែរ។ ក្នុងឆ្នាំ ២០០៤ នាងបានឈ្នះពានរង្វាន់ “តារាសម្តែងស្រីនាំមុខគេ” សម្រាប់កម្មវិធី “Mae Ai SaeEun” ។ ឆ្នាំនេះ Woranuch Bhirombhakdi មានទ្រព្យសម្បត្តិប្រមាណ ៥ លានដុល្លារអាមេរិក។

Natapohn Tameruks

Natapohn Tameeruks - Movies, Age & Biography

NatapohnTameeruks ត្រូវបានគេស្គាល់ផងដែរថាជា ‘Taew’ ដែលនាងជាកូនកាត់ថៃ-ចិន។ នាង​ទទួល​ភាព​ល្បីល្បាញ ​បន្ទាប់​ពី​លេច​មុខ​ក្នុង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ឱ្យ​ផលិតផល​ទឹកដោះគោ​ចិន។ ជាមួយនឹងរូបរាង​ដ៏​ស្រស់​ស្អាត និង​ការសម្ដែង​គួរ​ឱ្យ​ទាក់​ទាញ ​​​ធ្វើ​ឱ្យ​នាង​ទទួល​បាន​ការ​ពេញ​ចិត្ត​ពី​សំណាក់​មហាជន​ត្រឹមពេលដ៏ខ្លី។ បន្ទាប់បីនោះ នាងបានចុះកុងត្រាថតជាមួយប៉ុស្តិ៍លេខ 3 ថៃ សម្រាប់កម្មវិធីទូរទស្សន៍ និងភាពយន្តជាច្រើនរឿង។

Taew ធ្លាប់ឈ្នះពានរង្វាន់ “Female Rising Star” ក្នុងឆ្នាំ ២០០៨ ហើយបន្តទទួលបានពានរង្វាន់ និងការតែងតាំងជាច្រើនទៀតតាមរយៈអាជីពរបស់នាង។ ក្នុងឆ្នាំ ២០២០ នាង និងតារាប្រុស James Jirayu បានឈ្នះពានរង្វាន់ “Thai Crazy Awards Best Couple Award” ។ ​ហើយមកទល់នឹងឆ្នាំ ២០២១ Natapohn Tameruks មានប្រាក់ប្រមាណ ៥ លានដុល្លារអាមេរិក ដែលទ្រព្យរកបានដោយខ្លួនឯង។

Patcharapa Chaichua

Pulling troops twice to fight jealousy, now with the CEO of a huge family

ថ្វីត្បិតតែមានវ័យខ្ទង់ ៤០ ឆ្នាំក៏ដោយ ក៏ Patcharapa Chaichua នៅតែគ្រងតំណែងជាតារាស្រីដ៏ប្រជាប្រិយបំផុតរបស់ប្រទេសថៃ។ កើតនៅទីក្រុងបាងកក Patcharapa បានចូលប្រឡូកក្នុងវិស័យម៉ូឌែល និងកម្សាន្តតាំងពីឆ្នាំ ១៩៩៧ មកម្ល៉េះ។ នាងទទួលបានភាពល្បីល្បាញភ្លាមៗ បន្ទាប់ពីឈ្នះការប្រកួតមួយដែលមានឈ្មោះថា HACKS។ ក្នុងឆ្នាំ ២០០៣ Patcharapa បានដើរតួជាតួឯកក្នុងរឿង “So Sanae Ha” ដែលនាងបានឈ្នះពានរង្វាន់ TOP ឆ្នាំ ២០០៣ សម្រាប់តំណែងតារាសម្តែងនាំមុខគេ។

មានរហស្សនាមថា Aum, Patcharapa ក៏ត្រូវបានជាប់ឆ្នោតជានារីសិចស៊ីបំផុតរបស់ FHM ៣ឆ្នាំជាប់គ្នា (២០០៤-២០០៧)។ ក្រៅ​ពី​ការ​សម្ដែង នាង​ជា​សហគ្រិន​ក្នុង​ពិភព​ជំនួញ​ផងដែរ។ បច្ចុប្បន្ន​នាង​មាន​ភោជនីយដ្ឋានមួយនៅក្នុងប្រទេស និងបានបង្កើត​ម៉ាក​ទឹកអប់​ផ្ទាល់ខ្លួនដំបូង​របស់ប្រទេស​ថៃ ​យីហោ Celeb ដែល​ផលិត​នៅ​ប្រទេស​បារាំង។ មកដល់ក្នុងឆ្នាំ ២០២១ នេះ Aum ជាម្ចាស់ទ្រព្យសម្បត្តិប្រមាណ ១២ លានដុល្លារអាមេរិក។

Mai Davika

Pin on Morgan

Mai Devika Hoorne ត្រូវមហាជនស្គាល់ថា “Mai” គឺជាតារាសម្តែងស្រីថៃដ៏មានប្រជាប្រិយភាព ដែលបានក្លាយជាតួឯកក្នុងរឿងភាគទូរទស្សន៍ដំបូងកាលពីឆ្នាំ ២០១០។ បន្ទាប់ពីទទួលបានភាពជោគជ័យនៅលើទូរទស្សន៍ Mai ចូលប្រឡូកក្នុងខ្សែភាពយន្តខ្នាតធំល្បីៗដូចជារឿង “Pee Mak” “Heart attack” និង “Suddenly Twenty” ។

ត្រឹមវ័យ ២៧ ឆ្នាំ តារា​ស្រីកូនកាត់ថៃ-​បែលហ្សិករូបនេះ អាចរកប្រាក់បាន ៥ លានដុល្លារអាមេរិកទៅហើយ។ នាងក៏ជាម៉ូឌែលល្បីឈ្មោះដែលតំណាង​ម៉ាក​យីហោ​អន្តរជាតិ​ប្រណីតៗ​ជា​ច្រើន​ដូច​ជា L’Oreal, Michael Kors, Dolce និង Gabbana ជាដើម។ គិតមកដល់ឆ្នាំ ២០២១ នេះ Mai Devika Hoorne មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនប្រមាណ ២០ ដុល្លារអាមេរិក។

Baifern Pimchanok

110 Baifern Pimchanok ideas | baifern pimchanok, asian beauty girl, asian  beauty

PimchanokLuevisadpaibu ត្រូវបានគេស្គាល់ថា Baifern ជាតារាស្រីថៃដ៏ល្បីមួយរូប ដែលបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១០ ដែលកាលណោះ នាងបានចុះកុងត្រាជាមួយប៉ុស្តិ៍លេខ 7 (២០១០-២០១៦) ។

ចាប់ពីឆ្នាំ ២០១៧ មក Baifern បានផ្ដាច់ខ្លួនក្លាយជាតារាស្រីឯករាជ្យ (Freelancing) នាងបានឈ្នះពានរង្វាន់ Nataraja ពីរដង ក្នុងឆ្នាំ ២០១៧ និង ២០២០ សម្រាប់តួសម្ដែងឆ្នើមនៅក្នុងរឿង “Lhong Fai” និងរឿង “Fallen Leaves” ។ មកទល់ពេលនេះ  Baifern Pimchanok មានប្រាក់ប្រមាណ ២០ លានដុល្លារអាមេរិក នៅក្នុងដៃ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ កំពូលតារាស្រីសម្រស់ស្អាត ​មានឥទ្ធិពលខ្លាំងក្នុងវិស័យសិល្បៈនៅប្រទេស ចិន នាឆ្នាំនេះ

ចុចអាន៖ ពានរង្វាន់កំពូលតួសម្ដែងឆ្នើមប្រចាំឆ្នាំ ២០២១ បានទៅលើតារាកូរ៉េ ៣ដួងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២២ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍២០ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ២២ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម