KPT+
តើការកាច់ម្រាមដៃ អាចមានបញ្ហាដែរឬអត់?
គ្នាយើងដែលចូលចិត្តកាច់ម្រាមដៃ អាចនឹងត្រូវចាស់ៗហាមមិនឲ្យកាច់នោះទេ ដោយចាស់ៗអាចប្រាប់ថានឹងធ្វើឲ្យខូចម្រាមដៃបាន។ មនុស្សមួយចំនួនក៏ជឿថាការកាច់ម្រាមដៃអាចនឹងបង្កឲ្យមានជំងឺរលាកសន្លាក់។ តើការកាច់ម្រាមដៃបង្កបញ្ហាដល់យើងដែរឬយ៉ាងណា?

វេជ្ជបណ្ឌិត Mala Kaul អ្នកឯកទេសជំងឺរលាកសន្លាក់បានប្រាប់ថានៅពេលកាច់ម្រាមដៃ យើងគ្រាន់តែបញ្ចេញខ្យល់ពីសន្លាក់ឆ្អឹងប៉ុណ្ណោះ។ នៅចន្លោះសន្លាក់ម្រាមដៃយើងមានសារធាតុរាវ synovial ដែលជួយឲ្យម្រាមដៃរបស់យើងធ្វើចលនាតាមទិសដៅផ្សេងៗដោយមិនបង្កការឈឺចាប់ឡើយ។ ក្នុងសារធាតុរាវនេះអាចនឹងមានពពុះខ្យល់ ហើយនៅពេលយើងកាច់ម្រាមដៃក៏មានសំឡេងលាន់ឡើង នេះមកពីការបែកនៃពពុះខ្យល់ទាំងនោះ។

ការកាច់ម្រាមដៃនេះគឺមិនមានបង្កគ្រោះថ្នាក់អ្វីទេ តែអាចជួយឲ្យម្រាមដៃរបស់យើងមានអារម្មណ៍ធូរស្បើយទៅវិញ។ ប៉ុន្តែបើកាច់ម្រាមដៃហើយ យើងមានការឈឺចាប់ ឬហើមនៅសន្លាក់យកល្អគួរបញ្ឈប់ការកាច់ម្រាមដៃ និងពិគ្រោះជាមួយគ្រូពេទ្យ៕
ចុចអាន៖អាថ៌កំបាំងបែបកំប្លែង ពាក់ព័ន្ធនឹងរបស់ប្រុសៗ ហើយគេក៏ចង់ដឹងបំផុតដែរ
ចុចអាន៖ស្រីៗ បើកាត់បន្ថយញ៉ាំខ្លាញ់បាន ដូចកាត់បន្ថយមហារីកសុដន់

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង