Connect with us

KPT+

មកស្គាល់ត្រកូល​គ្រួសារទាំង ១០ ដែល​មាន​ទ្រព្យ​សម្បត្តិច្រើន​លំដាប់កំពូលៗលើពិភពលោក

បានផុស

នៅ

ទីនេះ KPT Plus សូមនាំប្រិយមិត្តមកស្គាល់ក្រុមគ្រួសារមានជាងគេបំផុតទាំង ១០ ដែលមានប្រាក់ចំណូលរួមគួរឱ្យភ្ញាក់ផ្អើលខ្ទង់ពាន់លានដុល្លារ។ ចង់ដឹងថាមានគ្រួសារណាខ្លះ? តោះ! មកដឹងជាមួយយើង!

១០. គ្រួសារ Dumas មកពីប្រទេសបារាំង មានទ្រព្យសម្បត្តិប្រមាណ ៤៩,២ ប៊ីលានដុល្លារ

គ្រួសារ Dumas ជាម្ចាស់យីហោម៉ូដសម្លៀកបំពាក់លំដាប់ខ្ពស់ Hermes ។ ម៉ាកយីហោនេះបង្កើតឡើងក្នុងឆ្នាំ ១៨៣៧ ។ វាបានរីកចម្រើនទៅជាពិភពម៉ូដល្បីទូទាំងសកលតាំងពីនោះរហូតដល់សតវត្សរ៍ទី ២១ នេះ ។

៩. គ្រួសារ Brin មកពីសហរដ្ឋអាមេរិក មានទ្រព្យសម្បត្តិប្រមាណ ៥១,១ ប៊ីលានដុល្លារ

លោក Sergey Green ជាមហាសេដ្ឋីបច្ចេកវិទ្យាអ៊ិនធរណិតនិងជាសហស្ថាបនិកក្រុមហ៊ុន Google និងផេក Larry។ បច្ចុប្បន្នលោកកាន់តំណែងជាប្រធានក្រុមហ៊ុនស្រាវជ្រាវម៉ាស៊ីន Alphabet Inc។ ថ្មីៗនេះលោកបានលែងលះជាមួយអតីតភរិយាឈ្មោះ Anne Wrojicicki ដោយបានចែកទ្រព្យសម្បត្តិទៅឲ្យនាងក្នុងតម្លៃប្រមាណ ៤៨០ លានដុល្លារ។ ទ្រព្យសម្បត្តិផ្សេងទៀតមហាសេដ្ឋី Brin បានចែកឲ្យកូនទាំងពីររបស់លោក។

៨. គ្រួសារ Ambani មកពីប្រទេសឥណ្ឌា មានទ្រព្យសម្បត្តិប្រមាណ ៥២,៣ ប៊ីលានដុល្លារ

លោក Dhirubhai Ambani ជាសហស្ថាបនិកនៃក្រុមហ៊ុន Reliance Industries បានប្រែក្លាយក្រុមហ៊ុនវាយនភ័ណ្ឌតូចទៅជាក្រុមហ៊ុនផលិតធំបំផុតរបស់ឥណ្ឌា។ ទ្រព្យសម្បត្តិរបស់លោកត្រូវបានចែកឲ្យស្មើៗគ្នាទៅកូនប្រុសទាំង២ បន្ទាប់ពីលោកទទួលមរណៈភាពនៅឆ្នាំ២០០២។ បច្ចុប្បន្នកូនប្រុសទាំង២ជាម្ចាស់ភាគហ៊ុនច្រើនជាងគេរបស់ក្រុមហ៊ុន Reliance Industries ។

៧. គ្រួសារ Page មកពីសហរដ្ឋអាមេរិក មានទ្រព្យសម្បត្តិប្រមាណ ៥២,៤ ប៊ីលានដុល្លារ

លោក Larry Page ជាសហស្ថាបនិកមួយរូបដែររបស់ក្រុមហ៊ុន Google។ សព្វថ្ងៃនេះលោកកាន់តំណែងជានាយកប្រតិបត្តិនៅក្រុមហ៊ុន Alphabet Inc ។

៦. គ្រួសារ Albrecht មកពីប្រទេសអាឡឺម៉ង់ មានទ្រព្យសម្បត្តិប្រមាណ ៥៣,៥ ប៊ីលានដុល្លារ

លោក Karl និង Theo Albrecht ជាស្ថាបនិកផ្សារទំនើប Aldi ដែលបានបែងចែកជាពីរអង្គភាពដាច់ដោយឡែកពីគ្នាក្នុងឆ្នាំ ១៩៦០ គឺ Aldi Nord និង Aldi Sud។ បងប្អូនទាំងពីរនេះទទួលជោគជ័យធំធេង និងបានបន្តជាអន្តរជាតិដោយឆ្លងពីមហាសមុទ្រអាត្លង់ទិកទៅកាន់សហរដ្ឋអាមេរិក។

៥. គ្រួសារ Chakri មកពីប្រទេសថៃ មានទ្រព្យសម្បត្តិប្រមាណ ៦០ ប៊ីលានដុល្លារ

ខ្សែរាជវង្ស Chakri ជាអ្នកគ្រប់គ្រងប្រទេសថៃអស់រយៈពេល ២៣៧ ឆ្នាំកន្លងមកហើយ និងនៅតែបន្តទទួលបានការគោរពពីប្រជាជនប្រទេសនេះ។ ក្រុមគ្រួសារនេះមានស្ដេចចំនួន ២២ អង្គ និងត្រូវបានគេដឹងថាកំពុងគ្រប់គ្រងទ្រព្យសម្បត្តិសរុបប្រមាណ ៦០ ប៊ីលានដុល្លារ ក្នុងនោះរួមបញ្ចូលជាមួយគ្រឿងអលង្ការនិងអចលនទ្រព្យដ៏ច្រើនផ្សេងទៀត។

៤. គ្រួសារ Ellison មកពីសហរដ្ឋអាមេរិក មានទ្រព្យសម្បត្តិប្រមាណ ៦១,៨ ប៊ីលានដុល្លារ

លោក Larry Ellison ជាសហស្ថាបនិកក្រុមហ៊ុនសាជីវកម្ម Oracle ដែលមានតម្លៃ ៦១,៨ ប៊ីលានដុល្លារ។

៣. គ្រួសារ Zuckerberg មកពីសហរដ្ឋអាមេរិក មានទ្រព្យសម្បត្តិប្រមាណ ៦៣ ប៊ីលានដុល្លារ

លោក Mark Zuckerberg ជាមហាសេដ្ឋីបច្ចេកវិទ្យាដែលបានបង្កើតអាណាចក្រហ្វេសប៊ុកមុនគេ។ លោកជាមួយភរិយាបច្ចុប្បន្នអ្នកស្រី Priscilla Chan និងកូនស្រីទាំងពីរនាក់ មានទ្រព្យសម្បិត្តយ៉ាងច្រើន ហើយលោកនិងគ្រួសារក៏មានគម្រោងចំណាយថវិកាផ្ទាល់ខ្លួនសម្រាប់កម្មវិធីសប្បុរសធម៌ផ្សេងៗផងដែរ។

២. គ្រួសារ Slim មកពីប្រទេសម៉ិកស៊ិក មានទ្រព្យសម្បត្តិប្រមាណ ៦៤,៩ ប៊ីលានដុល្លារ

គ្រួសារ Slim ជាគ្រួសារដែលមានជាងគេបំផុតនៅលើពិភពលោកក្នុងចន្លោះឆ្នាំ ២០១០ និង ២០១៣ ។ ក្រុមគ្រួសារនេះរកប្រាក់ចំណូលបានជាមួយក្រុមហ៊ុន Grupo Carso ។

១. គ្រួសារ Mars មកពីសហរដ្ឋអាមេរិក មានទ្រព្យសម្បត្តិប្រមាណ ៧០,៨ ប៊ីលានដុល្លារ

ក្រុមគ្រួសារនេះជាម្ចាស់ក្រុមហ៊ុនអាហារសត្វ Mars Inc ដែលត្រូវបានបង្កើតឡើងដោយលោក Forrest Mars Sr ជាឪពុក។ បច្ចុប្បន្នម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុនគឺកូនទាំងបីរបស់ស្ថានិករូបនេះ ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ រឿងអ្វីខ្លះដែលយើងមិនដឹងអំពីកំពូលទស្សនៈវិទូរូបវិទ្យាលោក Albert Einstein ?

ចុចអាន៖ បង្ហាញមុខ​ស្ត្រី​ឆ្នើម​ក្នុង​ពិភព​ធុរកិច្ច​​ ដែលមាន​វត្តមាន​លើ​ទស្សនាវដ្ដី Forbes ក្នុង​ឆ្នាំ ២០២០

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ នាទីutes មុន

រឿងចម្លែក ខោអាវរបស់ស្រ្តីជនជាតិដើមភាគតិចក្នុងភូមិមួយនៅខេត្តរតនគិរី បាត់ដោយមិនដឹងមូលហេតុ

ព័ត៌មានជាតិ១៦ នាទីutes មុន

អភិបាលខេត្តបាត់ដំបង ណែនាំឱ្យមេឃុំ រឹតបន្តឹងលើការគ្រប់គ្រងដីចំណីផ្លូវ ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ

កីឡា២២ នាទីutes មុន

ស្ថិតិ​ក្រុម​ទាំង​៣​ ត្រូវ​​ប៉ះ កម្ពុជា​ វគ្គ​ជម្រុះ​ក្នុងពូល​ពាន​ AFC U23 Asian Cup នៅ​ភ្នំពេញ

ព័ត៌មានជាតិ២៣ នាទីutes មុន

គិត ម៉េង៖កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីទទួលបានការផ្លាស់ប្តូរថ្មីនៃការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មតំបន់ និងសកល ​

ព័ត៌មានជាតិ២៤ នាទីutes មុន

ថវិកាសរុបជិត ៤០ ម៉ឺនដុល្លារ ត្រូវបានអភិបាលរាជធានីនាំទៅប្រគល់ជូន កងទ័ពជួរមុខ ទិសព្រះវិហារ និងស្ទឹងត្រែង

Sokha Hotels

ព័ត៌មានពេញនិយម