KPT+
កំពូលម៉ាកយីហោល្បីៗលើពិភពលោក នាំចំណូលចូលរាប់លានដុល្លារក្នុងមួយឆ្នាំៗ
Interbrand ជាក្រុមហ៊ុនវាយតម្លៃម៉ាក់យីហោល្បីៗ ដោយខាងក្រោមនេះ ជាម៉ាកយីហោកំពូល និងអាចឈរជើងបានរាប់ឆ្នាំ ព្រមទាំងនាំលុយរាប់លានដុល្លារចូលក្នុងមួយឆ្នាំៗ។
១ Apple (៤០៨,២៥១ លានដុល្លារ )
ក្រុមហ៊ុនប្រឹក្សាគ្រប់គ្រងដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក Interbrand បានដាក់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះឲ្យជាប់ចំណាត់ថ្នាក់លេខ១ ក្នុងបញ្ជីម៉ាកយីហោកំពូលទាំង ១០០ ល្អបំផុតសម្រាប់រយៈពេល៩ឆ្នាំជាប់ៗគ្នា ដោយកំណត់តម្លៃម៉ាកយីហោដល់ ៤០៨.៣ ពាន់លានដុល្លារ កើនឡើង ២៦ ភាគរយក្នុងមួយឆ្នាំ។
២ Amazon (២៤៩,២៤៩ លានដុល្លារ )
ដោយសម្លឹងឆ្ពោះទៅក្នុងរយៈពេល១២ ខែបន្ទាប់ លោក Gonzalo Brujó ប្រធានសកលនៃក្រុមហ៊ុន Interbrand Group បាននិយាយថា លោកអាចមើលឃើញ Amazon នឹងវ៉ាដាច់ Apple ។ ដោយសារវាបន្តធ្វើពិសោធកម្មលំហូរប្រាក់ចំណូលរបស់ខ្លួន មិនតិចទេ ជាមួយនឹងការទិញយកស្ទូឌីយោភាពយន្តហូលីវូដ MGM នាពេលថ្មីៗនេះ។
៣ Microsoft (២១០,១៩១លានដុល្លារ)
នៅឆ្នាំ ២០២១ តម្លៃម៉ាកយីហោសកលរបស់ Microsoft លើសពី ៤១០ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុន Microsoft បានបង្កើនតម្លៃយីហោរបស់ខ្លួនដោយការប៉ាន់ប្រមាណ ២៦ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន ដោយពង្រឹងជំហររបស់ខ្លួនជាម៉ាកដ៏មានតម្លៃបំផុតនៅទូទាំងពិភពលោក។ បង្កើតឡើងដោយ Bill Gates និង Paul Allen នៅ Albuquerque រដ្ឋ New Mexico ក្នុងឆ្នាំ ១៩៧៥ ក្រុមហ៊ុននេះបានពង្រីកផលប័ត្រផលិតផលរបស់ខ្លួនអស់រយៈពេលជិត ៥០ ឆ្នាំ ហើយឥឡូវនេះវាជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏មានឥទ្ធិពលបំផុតនៅក្នុងពិភពលោក។ ប្រាក់ចំណូលរបស់ Microsoft បានកើនលើសកំណត់ត្រាចំនួន ១៤៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០២០ ទោះបីជាមានគូប្រជែងដូចជា Apple ក៏ដោយ។
៤ Google (១៩៦,៨១១ លានដុល្លារ)
ជាលើកដំបូង ម៉ាស៊ីនស្វែងរកត្រូវបានរួមបញ្ចូលនៅក្នុងចំណាត់ថ្នាក់ប្រចាំឆ្នាំរបស់ Brand Finance នៃប្រព័ន្ធផ្សព្វផ្សាយដ៏មានតម្លៃ និងខ្លាំងបំផុតរបស់ពិភពលោក ដោយ Google បានទាមទារតំណែងកំពូល បន្ទាប់ពីការកើនឡើង ១ភាគរយ នៃតម្លៃម៉ាករហូតដល់ ១៩១.២ ពាន់លានដុល្លារ។ បច្ចេកវិទ្យាបានក្លាយជាផ្នែកសំខាន់នៃអាជីវកម្មទាំងអស់ ហើយប្រាក់ចំណូលភាគច្រើនរបស់ Google គឺបានមកពីការផ្សាយពាណិជ្ជកម្ម ដែលនាំទៅដល់ការដាក់បញ្ចូលរបស់ខ្លួនជាម៉ាកប្រព័ន្ធផ្សព្វផ្សាយ និងការពង្រីកចំណាត់ថ្នាក់របស់ Brand Finance Media។
៥ Samsung (៧៤,៦៣៥ លានដុល្លារ)
Samsung បានរក្សាតំណែងរបស់ខ្លួនជាម៉ាកយីហោ ដែលមានតម្លៃបំផុតនៅអាស៊ី និងមានតម្លៃបំផុតទី ៥ នៅទូទាំងពិភពលោក។ មហាអំណាចកូរ៉េខាងត្បូង បានឃើញកំណើន ៩ ភាគរយ នៃតម្លៃយីហោរហូតដល់ ១០២.៦ ពាន់លានដុល្លារ និងបំបែកកំណត់ត្រា ១០០ ពាន់លានដុល្លារជាលើកដំបូង។
៦ Coca-Cola (៥៧,៤៨៨ លានដុល្លារ)
កូកា–កូឡា ជាប់ចំណាត់ថ្នាក់ជាម៉ាកយីហោខ្លាំងបំផុតនៅសហរដ្ឋអាមេរិក ទោះបីជាតម្លៃរបស់វាធ្លាក់ចុះ ១៣ភាគរយ មកត្រឹម ៣៣.២ ពាន់លានដុល្លារក៏ដោយ។ Brand Finance បានវាយតម្លៃម៉ាកយីហោនេះ ដោយផ្អែកលើកត្តាដូចជា ការវិនិយោគទីផ្សារ ភាពស្គាល់អតិថិជន ការពេញចិត្តរបស់បុគ្គលិក និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន។ Coca-Cola ទទួលបានពិន្ទុ ៩១.៧ ក្នុងចំណោម១០០ លើពិន្ទុសន្ទស្សន៍កម្លាំងម៉ាក។
៧ Toyota (៥៤,១០៧ លានដុល្លារ)
តូយ៉ូតា ជាក្រុមហ៊ុនផលិតរថយន្តជប៉ុន បានក្លាយជាម៉ាករថយន្តដែលមានតម្លៃបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២១។ ក្រុមហ៊ុនផលិតរថយន្តជប៉ុនបានវ៉ាដាច់ Mercedes-Benz ដើម្បីទទួលបានតំណែងកំពូល។ យោងតាមរបាយការណ៍ តម្លៃម៉ាកតូយ៉ូតាបានកើនឡើង ២ ភាគរយស្មើនឹង ៥៩.៤៧ ពាន់លានដុល្លារ ធៀបនឹង ៥៨.០៧ ពាន់លានដុល្លារក្នុងឆ្នាំប្រតិទិនចុងក្រោយ។
៨ Mercedes-Benz (៥០,៨៦៦ លានដុល្លារ)
Mercedes-Benz បានពង្រឹកទីតាំងកំពូលរបស់ខ្លួន ជាម៉ាកយីហោអឺរ៉ុប តែមួយគត់នៅក្នុងកំពូលទាំង១០នៃ “ម៉ាកសកលល្អបំផុត ២០២១“។ យីហោដែលមានផ្កាយបីឈរនៅលេខ៨ ក្នុងចំណាត់ថ្នាក់ចុងក្រោយបំផុតដែលត្រូវបានបោះពុម្ពផ្សាយដោយក្រុមហ៊ុនប្រឹក្សាម៉ាកល្បីរបស់សហរដ្ឋអាមេរិក Interbrand ដែលជាទីតាំងដែលខ្លួនបានកាន់កាប់តាំងពីឆ្នាំ ២០១៨ ។ តម្លៃយីហោបានកើនឡើងបីភាគរយចាប់តាំងពីឆ្នាំ ២០២០ ដល់ ៥០.៨៦៦ ពាន់លានដុល្លារអាមេរិក។ វាមានន័យថា Mercedes-Benz រក្សាតំណែងរបស់ខ្លួនជាម៉ាករថយន្តប្រណីតដ៏មានតម្លៃបំផុតរបស់ពិភពលោកសម្រាប់ឆ្នាំទី៦ជាប់គ្នា ហើយជាម៉ាកតែមួយគត់ក្នុងចំណោមម៉ាករថយន្តកំពូលទាំង១០។
៩ McDonald’s (៤៥,៨៦៥ លានដុល្លារ)
ក្រុមហ៊ុន McDonald’s Corp ចូលរួមក្នុងប្រតិបត្តិការ និងការផ្តល់សិទ្ធិផ្តាច់មុខភោជនីយដ្ឋាន។ វាដំណើរការតាមរយៈ ទីផ្សារប្រតិបត្តិការអន្តរជាតិ និងទីផ្សារដែលមានអាជ្ញាប័ណ្ណអភិវឌ្ឍន៍អន្តរជាតិ និងសាជីវកម្ម។ ផ្នែករបស់សហរដ្ឋអាមេរិកផ្តោតលើប្រតិបត្តិការរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក។ ផ្នែកទីផ្សារប្រតិបត្តិការអន្តរជាតិរួមមាន ប្រតិបត្តិការ និងការផ្តល់សិទ្ធិផ្តាច់មុខភោជនីយដ្ឋាននៅប្រទេសអូស្ត្រាលី កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ រុស្ស៊ី អេស្បាញ និងចក្រភពអង់គ្លេស ។
១០ Disney (៤៤,១៨៣ លានដុល្លារ)
Disney រក្សាជំហរឈានមុខគេតាមរយៈការផ្តោតការវាស់វែងរបស់ខ្លួន លើភាពស្មោះត្រង់នៃម៉ាក ការវិនិយោគលើបច្ចេកវិទ្យាថ្មីៗ និងការពង្រីកភាពជាដៃគូ និងការបែងចែកដ៏មានតម្លៃរបស់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងការទិញភាគហ៊ុនភាគច្រើននៅក្នុង 21st Century Fox នាពេលថ្មីៗនេះក្នុងតម្លៃ ៥២.៤ ពាន់លានដុល្លារ Disney អាចអភិវឌ្ឍម៉ាកយីហោដ៏រឹងមាំពិសេសរបស់ខ្លួន ដើម្បីចែកចាយកាន់តែច្រើនសម្រាប់ទស្សនិកជនថ្មីទាំងស្រុង។ ការបន្ថែមក្រុមហ៊ុនដូចជា Star India ដែលឈានដល់អ្នកមើលរាប់រយលាននាក់នៅអនុទ្វីប Sky ជាមួយនឹងវត្តមាននៅទូទាំងចក្រភពអង់គ្លេស អៀរឡង់ អាល្លឺម៉ង់ អូទ្រីស និងអ៊ីតាលី ក៏ដូចជាភាគហ៊ុន ៦០ភាគរយ នៅក្នុងក្រុមហ៊ុន Hulu ហើយគ្រោងនឹងបើកក្រុមហ៊ុន វេទិកាស្ទ្រីមថ្មី មានន័យថា Disney អាចស្វែងរកទុនលើការបង្ហាញជាអន្តរជាតិដ៏ធំនេះ និងបង្កើតម៉ាកយីហោរបស់ខ្លួនច្រើនជាងការពេញចិត្តរបស់កុមារ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កំពូលម៉ាកយីហោសំលៀកបំពាក់ថ្លៃបំផុតទាំង១០ ជា Brands លំដាប់ពិភពលោក
ចុចអាន៖កំពូលប៊ិចថ្លៃកប់ពពកសឹងមិនគួរឲ្យជឿ ១ឆ្នាំផលិតតែម្ដង ហើយតែមួយប៉ុណ្ណោះ!
ចុចអាន៖ដឹងតម្លៃពានរង្វាន់នេះហើយ អ្នកអាចនឹងឈប់ឆ្ងល់ មូលហេតុដែលកីឡាករម្នាក់ៗតែងចង់បានជាកម្មសិទ្ធ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម៉ាស៊ីនស្វ័យប្រវត្តិ ថតបានភស្តុងតាងសត្វកម្រ ១០៨ ប្រភេទ ក៏មានហ្វូងសត្វឆ្កែព្រៃចុងក្រោយបង្អស់នៅកម្ពុជា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និងឈ្នះមកុដធំៗចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់ផ្តើមសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំងដល់ថ្ងៃទី៦វិច្ឆិកា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព្យុះទី២២ ឈ្មោះ ឃីនស៊ីង នឹងជះឥទ្ធិពលលើកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៧វិច្ឆិកា