KPT+
កំហុសឆ្គងទាំង ៩ ក្នុងរឿង “Squid Game” គ្មានអ្នកចាប់អារម្មណ៍ទាល់តែសោះ
ស្របគ្នានឹងប្រជាប្រិយភាពខ្លាំងក្លាក្នុងពេលដ៏ខ្លីនៃខ្សែភាពយន្តភាគកូរ៉េខាងត្បូងរឿង “Squid Game” រឿងនេះក៏បានបន្សល់នូវកំហុសឆ្គងមួយចំនួន ដែលទស្សនិកជនភាគច្រើនមិនបានចាប់អារម្មណ៍។
១. លេខសម្គាល់បេក្ខជនលេងហ្គេម
![10 Mistakes and Easter Eggs in “Squid Game” That You Probably Missed](https://wl-brightside.cf.tsp.li/resize/728x/jpg/942/602/83d4ac5d9dbf432fee954b957a.jpg)
អ្នកចូលរួមក្នុងការលេងហ្គេមដ៏គ្រោះថ្នាក់នេះ មានបេក្ខជនសរុបចំនួន ៤៥៦ នាក់ ហើយម្នាក់ៗសុទ្ធតែមានលេខសម្គាល់របស់ខ្លួន អាស្រ័យតាមលំដាប់ដែលពួកគេបានចុះឈ្មោះ។
មិនថាភាគណា ឬឈុតណានោះទេ លេខសម្គាល់ គួរតែរក្សានៅដដែល ប៉ុន្តែផលិតករហាក់មិនសូវយកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិតរបស់តួអង្គមិនសំខាន់ឡើយ ខណៈ Player 061 ដែលបង្ហាញនៅក្នុងវីដេអូ ដើមឡើយជាស្ត្រី ប៉ុន្តែរូបថតដែលបានលុបលើអេក្រង់ បែរជាបង្ហាញបេក្ខជនជាបុរស ដែលមានលេខដូចគ្នាទៅវិញ។ កំហុសនេះក៏បានកើតឡើងជាមួយនឹងបេក្ខជនដទៃ ក្នុងវគ្គផ្សេងៗផងដែរ។
២. បេក្ខជនម្នាក់មានអាយុជាង ១០០ឆ្នាំ
![10 Mistakes and Easter Eggs in “Squid Game” That You Probably Missed](https://wl-brightside.cf.tsp.li/resize/728x/jpg/b7a/8d1/3519665858a38291c3af8d902b.jpg)
Player 017 ជាតួម្នាក់អាចឈានដល់ហ្គេមទី ៥ ត្រង់កន្លែងដែលបេក្ខជនត្រូវទាយថា តើបន្ទះកញ្ចក់មួយណាដែលត្រូវលោតពីលើ ហើយមានសុវត្ថិភាពសម្រាប់ឆ្លងទៅម្ខាងទៀត។ គាត់ជាអតីតជាងកញ្ចក់មុនចូលប្រកួត តែក៏ត្រូវស្លាប់ក្នុងហ្គេម ដោយសារតែ Player 218 ច្រានទម្លាក់។
![10 Mistakes and Easter Eggs in “Squid Game” That You Probably Missed](https://wl-brightside.cf.tsp.li/resize/728x/jpg/2a5/742/1ace0a53758aa2ef7f4bb4371b.jpg)
ចំពោះតួអង្គរូបនេះ ត្រូវបានគេមើលឃើញភាពមិនប្រក្រតីគួរឱ្យអស់សំណើចមួយនៅលើទិន្នន័យឆ្នាំកំណើតរបស់គាត់។ ក្នុងទិន្នន័យបង្ហាញថា Player 017 បានកើតក្នុងឆ្នាំ ១៨៩៧ ដែលនេះធ្វើឱ្យគាត់មានអាយុរហូតដល់ ១២៤ ឆ្នាំទៅហើយ។
យ៉ាងណាមិញ ក្រុមហ៊ុន Netflix បានកែកំហុសវាយអក្សរនេះ ដោយកែប្រែឆ្នាំ ១៨៩៧ មក ១៩៨៧ វិញ។
៣. រាងឆ័ត្រនៅលើជញ្ជាំងមិនដូចគ្នា
![10 Mistakes and Easter Eggs in “Squid Game” That You Probably Missed](https://wl-brightside.cf.tsp.li/resize/728x/jpg/882/0c5/fc78875f20999109f5da6f7d49.jpg)
នៅក្នុងហ្គេមទីពីរ បេក្ខជនបានអនុញ្ញាតឱ្យជ្រើសរើសរូបមួយ ក្នុងចំណោមរូបរាង ៤ផ្សេងគ្នាគឺ រង្វង់ ត្រីកោណ ផ្កាយ និងឆ័ត្រ។ ក្នុងនោះបេក្ខជនទាំងអស់ត្រូវទាញយករូបរាងដែលខ្លួនរើសពីបន្ទះគ្រាប់ស្ករ កុំឱ្យបែកដាច់ខាត។
![10 Mistakes and Easter Eggs in “Squid Game” That You Probably Missed](https://wl-brightside.cf.tsp.li/resize/728x/jpg/58d/28f/be9bbc5aa89b0db1cc4e3237b7.jpg)
ដំបូងឡើយទម្រង់ជើងឆ័ត្រនៅលើជញ្ជាំងជាបន្ទាត់ត្រង់ទេ តែពេល Player 456 យកឆ្កឹះ បែរជាខ្សែកោងទៅវិញ ខណៈលើជញ្ជាំង ក៏បានប្ដូរភ្លាមៗដែរ។
៤. តួអង្គ Seong Gi-hun ធ្វើពុតជាញ៉ាំ ទាំងដែលស្លាបព្រាគ្មានបាយ
![10 Mistakes and Easter Eggs in “Squid Game” That You Probably Missed](https://wl-brightside.cf.tsp.li/83e/e11/9cce775bfebce91cf32912dab7.gif)
នៅក្នុងភាគទី៣ តួអង្គឯក Gi-hun បានត្អូញត្អែររឿងអាហារត្រជាក់ បន្ទាប់គាត់ក៏ញ៉ាំវាទាំងមិនសប្បាយចិត្ត។ បើសង្កេតឱ្យជាក់ ត្រង់ឈុតនេះគេឃើញថា គាត់គ្រាន់តែញ៉ាំខ្យល់ប៉ុណ្ណោះ ព្រោះក្នុងស្លាបព្រាគ្មានអាហារអ្វីសូម្បីបន្តិច។
៥. ការបកប្រែភាសាអង់គ្លេសមិនត្រឹមត្រូវ
![10 Mistakes and Easter Eggs in “Squid Game” That You Probably Missed](https://wl-brightside.cf.tsp.li/resize/728x/png/22f/b65/0400bd55d793e951894928801a.png)
នៅក្នុងឈុតដែល Han Mi-nyeo ឬ Player 212 ព្យាយាមបញ្ចុះបញ្ចូលក្រុមផ្សេងឱ្យជ្រើសរើសនាងជាសមាជិក ស្រ្គីបអង់គ្លេសសរសេរថា “I’m not a genius, but I still got it work out.”(ខ្ញុំមិនមែនជាមនុស្សពូកែទេ ប៉ុន្តែខ្ញុំអាចធ្វើវាបាន)។
ផ្ទុយទៅវិញ អ្នកចេះភាសាកូរ៉េ និងអង់គ្លេសស្ទាត់ជំនាញថា តាមពិតអត្ថន័យដែល Mi-nyeo ត្រូវនិយាយគឺ“I am very smart, I just never got a chance to study.” (ខ្ញុំឆ្លាតណាស់ ទោះបីខ្ញុំមិនបានរៀនក៏ដោយ”) ។
៦. ការប្ដូរស៊េរីទូរសព្ទដៃរបស់តួអង្គឯក
![10 Mistakes and Easter Eggs in “Squid Game” That You Probably Missed](https://wl-brightside.cf.tsp.li/resize/728x/jpg/3a9/d0f/fa181a5940ace2c2d110e9dc28.jpg)
នៅភាគបញ្ចប់ ត្រង់ឈុតដែល Gi-hun ធ្វើដំណើរនៅឯស្ថានីយ៍រថភ្លើង ពេលនោះគាត់និយាយទូរសព្ទជាមួយកូនស្រី ដោយប្រើទូរសព្ទ Samsung S7 ។
ប៉ុន្តែខណៈពេលដែលគាត់កំពុងរង់ចាំការហោះហើរ នៅព្រលានយន្តហោះ ក្នុងចន្លោះពេលមិនប៉ុន្មានម៉ោងក្រោយមក ស្រាប់តែគេឃើញគាត់កាន់ទូរសព្ទ Samsung S3 ទៅវិញ។
៧. ទូរសព្ទដៃរបស់ Hwang Jun-ho មិនដែលអស់ថ្ម
![10 Mistakes and Easter Eggs in “Squid Game” That You Probably Missed](https://wl-brightside.cf.tsp.li/resize/728x/jpg/6df/c13/406d865bbfa7d22f130faffef5.jpg)
ទូរសព្ទដៃរបស់ប៉ូលិស Hwang Jun-ho ហាក់បីដូចមិនដែលអស់ថ្មទាល់សោះ តាំងពីគាត់បន្លំខ្លួនចូលក្នុងកម្មវិធីប្រកួតមក។ វាជាចំណុចដែលទស្សនិកជនមួយចំនួនមិនបានចាប់អារម្មណ៍ ប៉ុន្តែអ្នកខ្លះពិតជាមានចម្ងល់ និងបញ្ចេញមតិគួរឱ្យអស់សំណើច ខណៈទូរសព្ទដៃនេះប្រៀបដូចមានអព្ភូតហេតុ។ ក្នុងពេលប្រហែលមួយសប្តាហ៍ Jun-ho បានប្រើវាដើម្បីថតរូប វីដេអូ និងសរសេរ Note ហើយទស្សនិកមិនដែលឃើញគាត់សាកថ្មនោះទេ ប៉ុន្តែវាដំណើរការយ៉ាងល្អឥតខ្ចោះរហូតដល់ចប់។
៨. លេខទូរសព្ទពិតនៅលើកាត Squid Game
![10 Mistakes and Easter Eggs in “Squid Game” That You Probably Missed](https://wl-brightside.cf.tsp.li/resize/728x/jpg/6d9/662/37038f5177b3865ec5e75be9b0.jpg)
នៅលើកាតនិមិត្តសញ្ញាទាំង ៣ ដែលប្រៀបដូចជាលិខិតអញ្ជើញចូលរួមប្រកួត មានដាក់លេខទូរសព្ទសម្រាប់ទំនាក់ទំនង ប្រសិនបើចង់ចូលរួមលេងហ្គេម។
តាមពិតលេខនោះ ជាលេខទូរសព្ទរបស់ស្ត្រីកូរ៉េខាងត្បូងម្នាក់ ហើយនាងត្រូវបានគេផ្ញើសារ និងខលនិយាយរាប់រយដងក្នុងមួយថ្ងៃ រហូតដល់គាំងលេខទៀតផង។
ក្រោយមក ទើបក្រុមហ៊ុន Netflix បានចេញមុខដោះស្រាយបញ្ហានេះ ដោយកែសម្រួលឈុត ដែលមានដាក់លេខបង្ហាញនោះវិញ។
៩. ប្រភេទហ្គេម សុទ្ធតែមាននៅលើជញ្ជាំងនៃបន្ទប់សម្រាករបស់បេក្ខជន
![10 Mistakes and Easter Eggs in “Squid Game” That You Probably Missed](https://wl-brightside.cf.tsp.li/resize/728x/jpg/bfa/ab7/f69be15f44b8d68e599965c761.jpg)
បេក្ខជនមិនអាចទាយដឹងជាមុនបានទេនូវប្រភេទហ្គេមដែលត្រូវប្រកួតនៅវគ្គបន្ទាប់ ប៉ុន្តែការពិត ប្រភេទហ្គេមមទាំងអស់ នៅចំពោះមុខពួកគេនោះឯង តែគ្មានអ្នកចាប់អារម្មណ៍។
រូបភាពនៅលើជញ្ជាំងបន្ទប់សម្រាក ពណ៌នាទាំងអស់អំពីហ្គេមទាំង៦ ចាប់ពី Green Light Red Light រហូតដល់ការប្រកួតចុងក្រោយ។
គំនូរលើជញ្ជាំងបានលាក់នៅពីក្រោយគ្រែពួកគេ ទាល់តែបេក្ខជនស្លាប់អស់ ហើយគ្រែត្រូវបានរើចេញ ទើបរូបភាពនៃហ្គេមនីមួយៗបានបង្ហាញ។
ចំណែកប្រិយមិត្តដែលទស្សនា Squide Game រួចហើយ បានឃើញកំហុសឆ្គងផ្សេងទៀតដែរទេ?
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ការពិតគួរឱ្យភ្ញាក់ផ្អើល ពីក្រោយភាពល្បីល្បាញនៃភាពយន្ត “Squid Game”
ចុចអាន៖ មេរៀនជីវិតដ៏សំខាន់ពីផលិតករភាពយន្ត “Squid Game” គ្រប់គ្នាគួររៀនសូត្រ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
សន្តិសុខសង្គម២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ចរាចរណ៍៤ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក